ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សាធារណការ ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ចុះជួសជុលផ្លូវដែលរងការខូចខាត ចាប់ពី​រង្វង់មូល ​ដល់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត
Sat,10 October 2020 (Time 04:35 PM)
ដោយ ៖ លោក គង់ រ៉ាវ៉ាត់ (ចំនួនអ្នកអាន: 69នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីកិច្ចប្រជុំនៅប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត កាល ពីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈ អភិបាល ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី មន្ត្រីរដ្ឋបាលខេត្ត ប្រធានមន្ទីសាធារណការ ដឹកជ​ញ្ជូនខេត្ត អភិបាលក្រុងប៉ោយប៉ែត ប្រធានការិយាល័យមន្ត្រីជំនាញ ពាក់ព័ន្ធនិងម្ចាស់ឬតំណាង ក្រុមហ៊ុន នៅក្នុងក្រុងប៉ោយប៉ែត រួចមកមន្ទីសាធារណការ ដឹកជញ្ជូនខេត្ត បានចាត់ឲ្យជំនាញចុះ​ជួសជុលផ្លូវដែលរងការខូចខាតចាប់ពីរង្វង់មូលដល់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតមានប្រវែង៣០០ម៉ែត្រ។

ក្នុងនោះដែរអាជ្ញាធរក៏បានស្នើឲ្យម្ចាស់ផ្ទះនិងម្ចាស់ក្រុមហ៊ុនមួយចំនួនដែលប្រកបរបអាជីវកម្មផ្សេងៗ ដែលប៉ះពាល់ទៅលើផ្លូវសាធារណៈនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្នើឲ្យខិត ឬកាត់ចូលទៅ​ខាងក្នុងចំនួន៥ម៉ែត្រ ដើម្បីជាការងាយស្រួលសម្រាប់អ្នកថ្មើជើងធ្វើដំណើរ នៅ​ពេលបើកច្រក​​ឲ្យដំ​ណើរ​ការឡើងវិញ ដោយសា​រច្រកទ្វាអន្តរជាតិ​មួយនេះ កន្លងម​ក​ពោលគឺកា​លពី​មិន​ទា​ន់​បិត​​ មាន​រថយន្តតូចធំ និងភ្ញៀវ​ជាតិ អន្តរជាតិចេញចូលយ៉ាងច្រើនកុះករ។

សូមបញ្ចាក់ដែរថា ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ត្រូវបានបិតអស់រយះពេលជា​ច្រើនខែមកហើយ​ ដោយ​អនុញ្ញាត​ឲ្យតែរថយន្តដឹក​ទំនិញចេញចូលតែប៉ុណ្ណោះ ហើយកា​រចេញចូលនោះ​សោធ​ត្រូវមា​ន​ការត្រួត​ពិនិត្យត្រូវពីជំនាញរបស់ក្រសួងសុខា​ភិបាល ដោយសារតែ​ការផ្ទុះរីករា​លដាលនូវ​ជំងឺឆ្លង​កូវីដ ១៩ ដែល​ពិភព​លោក​មានការព្រួយបារម្មណ៍៕ដោយ​៖លោក គង់ រ៉ាវ៉ាត់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់សម្ដេចតេជោ ផ្តល់ជូនពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ) (លោក គង់ រ៉ាវ៉ាត់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1925 នាក់
ម្សិលមិញ :
10293 នាក់
សប្តាហ៍នេះ :
64798 នាក់
ខែនេះ :
460863 នាក់
3 ខែនេះ :
1615758 នាក់
សរុប :
13933076 នាក់