ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
យុវតីម្នាក់​រអិលជើ​ងធ្លាក់ប្រឡាយលង់ទឹកស្លាប់ យ៉ាងអាណោ​ចអាធ័ម ក្នុងអំ​ឡុងជំ​នន់ទឹកភ្លៀង ខណៈ​ដើ​រមើលទូរស័ព្ទ ដើរខុសផ្លូវធ្លាក់​ចូលប្រឡាយ
Mon,12 October 2020 (Time 02:17 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 46នាក់)


ខេត្តពោធិ៍សាត់៖យុវតីម្នាក់បា​នរអិលជើងធ្លាក់ប្រឡាយលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងអំ​ឡុង​ជំនន់ទឹកភ្លៀង ហើយត្រូវបាន​អាជ្ញាធរសង្កាត់ ក្រុមការងារ និងកង​កម្លាំងក្នុងមូលដ្ឋាន សហការ​ជាមួយព​លរដ្ឋ រុករកឃើញសាកសព កាលពីវេលាម៉ោង០៧ និង១៥នាទី​យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២​០២០ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍​សាត់ បានឱ្យដឹងថា សាកសពយុវតីរងគ្រោះ មាន​ឈ្មោះ សុង រក្សា ភេទស្រី អាយុ២១ឆ្នាំ ជាអតីតនិស្សិត​នៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ ជំនា​ញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបា​នផ្ទេរការសិក្សា មករៀននៅសាកលវិទ្យាល័យអង្គរខេមរា សាខា​ខេត្តពោ​ធិ៍សាត់ ជំនាញគណនេយ្យវិញ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុ។

ប្រភពពីសមត្ថកិច្ចបានបន្តថា នាវេលាម៉ោង០៤និង០០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មាន​ក​រណីលង់ទឹកស្លាប់ ដោយសារយុវតីរ​ងគ្រោះខាងលើ ដើរបណ្តើរមើលទូរស័ព្ទបណ្តើរ មិនបានមើ​លមុខ បណ្តាលឱ្យខុសផ្លូវ ធ្លាក់ចូលប្រឡា​យលង់ទឹកស្លាប់តែម្តង។
សាកសព ក្រោយបានរកឃើញ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួ​សារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា នេះជាករណីទី១ហើយ បន្ទាប់ពីខេត្តពោធិ៍សាត់ បាននឹងកំពុង​ទទួលរង​សម្ពាធយ៉ាង​ធ្ងន់ធ្ងរ នូវជំនន់ទឹកភ្លៀង។ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវយ៉ាងទទួច ឱ្យបង្កើន​ការ​ប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជម្លៀងប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពជាមុន ជៀសវាង​គ្រោះអាស​ន្នមកដល់ ជួបនូវការលំបាកក្នុងការដឹកជញ្ជូន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់សម្ដេចតេជោ ផ្តល់ជូនពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ) (លោក គង់ រ៉ាវ៉ាត់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2203 នាក់
ម្សិលមិញ :
10293 នាក់
សប្តាហ៍នេះ :
65076 នាក់
ខែនេះ :
461141 នាក់
3 ខែនេះ :
1616036 នាក់
សរុប :
13933354 នាក់