ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន ៖លទ្ធផ​ល​នៃការប្រកួត កីឡាបាល់ទាត់​ដណ្ដើមពានរង្វាន់ រកឃើ​ញ​ក្រុមដែល​មានសមត្ថភាព​ដណ្ដើម​បាន​ពាន​រង្វាន់ជ័យលាភី ​ចំណាត់​ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងចំ​ណោ​ម​១៨​ក្រុម
Mon,12 October 2020 (Time 08:56 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 29នាក់)


ខេត្តបន្ទាយមានជ័យ៖នារសៀលថ្ងៃទី១១ ខែតុលា ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជា​ការកងរាជអាវុធខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួ​តបាល់ទាត់ដ​ណ្ដើមពានរង្វាន់ អ៊ីលីត ខាប់ ឆ្នាំ២០២០។

ពិធីនេះបានប្រព្រឹត្តទៅនៅតារាងបាល់ទាត់សប្បនិមិត្ត (អ៊ី​លីតស្ពតក្លឹប) ស្ថិតក្នុង​ភូមិរោងម៉ាស៊ីន សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តខេត្តបន្ទាយមានជ័យ​ ដោយ​មានការអញ្ជើញ​ចូលរួម​ពីសំ​ណាក់ លោក ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជា​អនុប្រធាន ស.ស.យ.ក ខេត្ត លោក លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោក បួយ ម៉េង តំ​ណាង​មន្ទីរអប់រំយុវជន និងកីឡាខេត្ត កញ្ញា ពាក់ សិលា អនុប្រធាន ស.ស.យ.ក ខេត្ត លោក ហួត គង់ ម្ចាស់សហគ្រាស CDR លោក ហាក់ ហុក ម្ចាស់ក្រុមហ៊ុនសំណង់ហាក់ហុក។

បើតាមរបាយការណ៍របស់លោក លឹម គឹមហាក់ គណ:កម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រ​កួត​កីឡាបាល់ទាត់នេះ គឺចាប់ផ្ដើមដំណើការតាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ រហូតដល់​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានរយ:ពេល៧៩ថ្ងៃហើយ។

នាឱកាលនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេប​ញ្ជា​ការ បានបញ្ជាក់ឱ្យដឹងថា តាមរយ:​លទ្ធផ​ល​នៃកា​រប្រកួត យើងរកឃើញក្រុមកីឡា​ដែលមានសមត្ថភាព​ដណ្ដើម​បាន​ពាន​រង្វាន់ជ័យលាភី​ចំណាត់​ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងចំ​ណោម១៨ក្រុមផងដែរ​។ក្នុងពិធីនេះដែរលោ​កឧត្តម​សេនី​យ៍ត្រី បោន ប៊ិន មេប​ញ្ជា​កាបានឧបត្ថម្ភ ជាថវិកាចំនួន​៣៩០០០០០រៀល (បីលានប្រាំបួន​សែនរៀល) ដល់គណ:កម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល ពិធីករ និងក្រុមកីឡាទទួ​លបានចំណាត់ លេខ១ លេខ២ លេខ៣ ដើម្បីជាការលើកទឹកចិត្តផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់សម្ដេចតេជោ ផ្តល់ជូនពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ) (លោក គង់ រ៉ាវ៉ាត់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2167 នាក់
ម្សិលមិញ :
10293 នាក់
សប្តាហ៍នេះ :
65040 នាក់
ខែនេះ :
461105 នាក់
3 ខែនេះ :
1616000 នាក់
សរុប :
13933318 នាក់