ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ស្ត្រីម្នាក់​ដោយសាររឿងជំ​ពាក់បំណល់គេ ដាច់ចិត្ត​ចងករធ្វើអត្ត​ឃាតខ្លួនឯង នៅក្នុងបន្ទប់ទឹកក្នុងផ្ទះ
Wed,14 October 2020 (Time 03:35 PM)
ដោយ ៖ លោក គង់ រ៉ាវ៉ាត់ (ចំនួនអ្នកអាន: 42នាក់)


ខេត្តបន្ទាយ​មានជ័យ៖ស្វាមីនិង​កូនស្រីចំនួន៤នាក់​នៅកំពា ដោយសារប្រពន្ធ-ម្តាយ​ បាន​សម្រេចចិ​ត្ត​ផ្តាច់ជីវិតខ្លួនឯងដោយ​ចងករ ធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹក ក្នុងផ្ទះរបស់ខ្លួន ស្ថិត​នៅ​ភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ព្រោះតែរឿងជំពាក់បំណល់គេច្រើន។

បើតាមស្វាមីសពឈ្មោះ មឿង ធឿន អាយុ៤០ឆ្នាំបាន ឲ្យដឹងថា ប្រពន្ធ(សព)របស់ខ្លួនមានឈ្មោះ សុធ ផល្លា អាយុ៣១ឆ្នាំ មានកូនចំនួន៤នាក់ ស្រីទាំងអស់ ប្រកបរបរ​លក់ផ្លែឈើ នៅផ្សារសមាគម កែងមន្ទីពេទ្យ បច្ចុប្បន្នរស់នៅកន្លែងកើតហេតុខាងលើ។ស្វាមីសពបញ្ជាក់ថា កន្លងមកពួកគាត់ទាំង ពីមិនដែលមានការថ្នាំងថ្នាក់ និងទាល់ពាក្យស​ម្តីគ្នាបានម្តងណានោះទេ តែនៅមុន​ពេលកើតហេតុគឺ នៅពេលព្រឹក ប្រពន្ធ(សព)បានប្រាប់ថា មិនបានទៅជួយលក់ទេពីព្រោះមិនស្រួលខ្លួន លុះមកដល់​វេលាកើត ហេតុទើបមាន​គេរាយការថា ប្រពន្ធបានចងករស្លាប់។

បើតាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើលមានក្មេងនៅជិតខាងបានចូលទៅ​បត់ជើងនៅក្នុងបន្ទប់ទឹក តែទ្វាបន្ទប់​ត្រូវបា​នបិតពីខាងក្នុង ភ្លាមនោះក៏បា​នទៅហៅមនុស្សចាស់ មក ដោយមានការសង្ស័យ​ក៏ធាក់ទ្វាចូលស្រាប់​តែឃើញស្ត្រីរូបនោះបានចងករស្លាប់បាតតែម្តង។

បើតាមលោកនាយប៉ុស្តិ៍ប៉ោយប៉ែតបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា យោងតាមការបំភ្លឺពីក្រុម​គ្រួសារសពឲ្យដឹងថា កន្លងមកសពតែងតែរអ៊ូរឿងជំពាក់បំណល់គេច្រើន គ្មានលទ្ធភាពនឹងសង ហើយសពបានប៉ងធ្វើអត្តឃាតខ្លួនឯងដោយលេបថ្នាំ និងចងករ ចំនួន២ទៅ៣លើករួចមកហើយ តែត្រូវបានស្វាមី និងក្រុមគ្រួសារជួយទាន់។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកអនុសេនីយ៍ឯក អ៊ឹម សុភារៈ នាយប៉ុស្តិ៍រដ្ឋបាលនគរបា ល សង្កាត់ប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញ ចុះកត់កំណត់ហេតុ និងធ្វើកោសលវិច្ច័យ។ក្រោយ មកក៏ប្រគល់សព ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណ៍៕ដោយ៖លោក គង់ រ៉ាវ៉ាត់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់សម្ដេចតេជោ ផ្តល់ជូនពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ) (លោក គង់ រ៉ាវ៉ាត់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1949 នាក់
ម្សិលមិញ :
10293 នាក់
សប្តាហ៍នេះ :
64822 នាក់
ខែនេះ :
460887 នាក់
3 ខែនេះ :
1615782 នាក់
សរុប :
13933100 នាក់