ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ស្ពានឈើព្រះពន្លា ដែលមានអាយុកាលជាង២០ ត្រូវបានបាក់ទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើល(មានវីឌឺអូរ)
Wed,14 October 2020 (Time 02:39 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline​ (ចំនួនអ្នកអាន: 50នាក់)


ខេត្តបន្ទាយមានជ័យ:ស្ពានឈើព្រះពន្លា ដែលមានអាយុកាលជាង២០ឆ្នាំ ស្ថិតនៅភូមិ៣-៤ សង្កាត់ព្រះពន្លា ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានបាក់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សំណាងល្អមិនបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្ពានឈើមួយនេះត្រូវបានអាជ្ញាធរផ្អាកមិនឲ្យរថយន្តធ្វើដំណើររយៈពេល៣ឆ្នាំមកហើយ។ចំណែកម៉ូតូ និងថ្មើជើងត្រូវបានបិតទាំងស្រុងរយៈពេលមួយឆ្នាំមកហើយ តែពលរដ្ឋនៅតែលួចដើរម្តងៗ។

ពួកគាត់បន្តថា មុនកើតហេតុពួកគាត់បាននាំគ្នាទៅកាយសំរាមនិងកំប្លោកដែលទើនៅខាងក្រោមស្ពាន ដោយស្ពានចាស់មានសភាពទ្រុឌទ្រោមផងនោះ បានលាន់ឮសំឡេងមិនសូវស្រួលក៏នាំគ្នាដើរចេញ បន្ទាប់មកក៏ត្រូវបានបាក់ជាពីកំណាត់បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។

សូមបញ្ជាក់ផងដែរថា ស្ពានឈើមួយនេះមានអត្ថប្រយោជន៍ដល់ពលរដ្ឋច្រើន ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផលផ្សេងៗ ដោយឆ្លងកាត់ពីភូមិមួយទៅភូមិមួយពោលគឺភូមិព្រៃឬស្សីមកភូមិព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ។តែដោយសាចាស់ទ្រុឌទ្រោមផង និងគ្រោះទឹកជំនន់ផង បណ្ដាលឲ្យបាក់ធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរនិងកាត់បន្ថយប្រាក់ចំណូលក្នុងគ្រួសារដោយសារស្ពានមួយនេះមានរយៈចំងាយពីស្ពានថ្មប្រហែល២០០ម៉ែត្រ។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាមអាជ្ញាធរខេត្ត ស្រុក ឃុំ/សង្កាត់ ភូមិ បានចុះពិនិត្យមើលស្ថានភាពពលរដ្ឋដែលកំពុងរងគ្រោះ ដោយសារគ្រោះទឹកជំនន់ប៉ុន្មានថ្ងៃនេះ៕សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម:

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់សម្ដេចតេជោ ផ្តល់ជូនពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ) (លោក គង់ រ៉ាវ៉ាត់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1816 នាក់
ម្សិលមិញ :
10293 នាក់
សប្តាហ៍នេះ :
64689 នាក់
ខែនេះ :
460754 នាក់
3 ខែនេះ :
1615649 នាក់
សរុប :
13932967 នាក់