ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ភូមិ​ចំនួន​៧ ជាប់ព្រំដែនកម្ពុជា-ថៃ នៅក្នុងប៉ោ​យប៉ែត រង​ការលិចលុងផ្ទះសម្បែង តែមិន​បណ្តាល​​​​​​​​​​ឲ្យ​ប៉ះពាល់ដ​ល់មនុស្ស សត្វ និងផលដាំ​ណាំនោះ​ឡើយ
Sat,17 October 2020 (Time 01:20 PM)
ដោយ ៖ លោក គង់ រ៉ាវ៉ាត់ (ចំនួនអ្នកអាន: 78នាក់)


ខេត្តបន្ទាយមានជ័យ៖នៅក្រុងប៉ោយប៉ែត​ចាប់តាំង​ពីបណ្តា​រាជធានី ​ខេត្ត មួយចំនួន​នៅក្នុងប្រទេ​ស​កម្ពុជា​ ជួប​គ្រោះទឹកជំ​នន់ បណ្តាល​ឲ្យរង​ផល​ប៉ះពាល់​យ៉ា​ងធ្ងន់ធ្ងរនោះ ​មិនមានគ្រោះទឹកជំនន់​កើត​ឡើង ដែលបង្ក​​​​​​​​​​​​​​​​​​​​​​​​​ឲ្យមានកា​រព្រួយបារម្មនោះទេ ទើប​តែល្ងា​ចថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២០ មានភ្លៀ​ង​ធ្លាក់​មួយមេ​ធំ​ និងអាចជំនន់ពីប្រទេសថៃផងនោះ បណ្តា​ល​ឲ្យមាត់អូរព្រំដែនកម្ពុជា-ថៃ ទឹកហក់​ឡើងក្នុងល្បឿន​លឿន បង្ក​ឲ្យមាន​ការ​ជន​លិច​ផ្ទះពលរដ្ឋមួយ​ចំនួន ​គួរ​ឲ្យព្រួយ​បារម្ម។លុះមកដល់​វេលា​ម៉ោង០៨យប់ ថ្ងៃ​ ខែដដែរ លោក​ គាត ហ៊ុល អភិបាល​ នៃគណៈ​អភិបាល​ក្រុងប៉ោយប៉ែត បាន​ដឹក​នាំកម្លាំង​ចំរុះ​មូលដ្ឋាន ក្នុងនោះមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះពិនិត្យ​ជាក់​ស្តែង ដើម្បី​វាយតំលៃ​ក្នុងការជម្លៀស​ពលរដ្ឋទៅ​រកទីទួល​សុវត្ថិភាព​ផងដែរ។

នៅព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២០ លោក​អភិបាលក្រុង​បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ និងមាន​ការ​ចូលរួម​ពីកងកម្លាំង​ប្រដាប់អាវុធ​ចំរុះ​នៅក្រុងប៉ោយប៉ែត​មានទាំងកម្លាំងអាវុធហត្ថ នគរ​បា​ល សឹករង វរការពា​រព្រំដែនគោក ចុះពិនិត្យ​ស្ថាន​ភាពនៅ​តា​មបន្ទាត់ព្រំដែន និងរៀបចំ​ទីទួលសុវត្ថិ​ភាព​ចំនួ​នបី​ក​ន្លែង រួមមានប៉ុស្តិ៍អូជ្រៅ ស្ថានីយ៍រថភ្លើង និងនៅជិតបុរីខេអិន ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ ដែ​លរងគ្រោះដោ​យសារទឹកជំនន់រួចជាស្រេចហើយដែរ។​

ក្នុងនោះលោកអភិបាលក្រុង បានអំ​ពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម​បណ្តោយមាត់អូរ ព្រំ​ដែន មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ និងសត្វមានពិស ខ្សែភ្លើង​ដែលដាច់ធ្លាក់​ចូលទឹកបង្ក​​ឲ្យងាយនឹងឆក់ ពិសេសកូនតូចៗ​ធ្លាក់ចូលទឹក​។រីឯ​អ្នករស់នៅទីប្រជុំជន ត្រូវ​ជួយទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ប្រមូ​លសំរាមស្ទះ​មាត់លូ និង​បើកមុខទឹកតា​មដែលអាចធ្វើបាន ដើម្បីរំដោះ​ទឹកហូរ​ឱ្យ​បានលឿនជៀសវាងកាស្ទះ​៕ដោយៈលោក គង់ រ៉ាវ៉ាត់

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងការខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ របស់លោកឧកញ៉ា កុក អាន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២៨០គ្រួសារនៅចំណុចកាស៊ីណូក្រោន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា បាននាំយកអំណោយរបស់សម្ដេចតេជោ ផ្តល់ជូនពលរដ្ឋ ដែលរងផល់ប៉ះពាល់ដោយសារគ្រោះទឹកជំនន់ចំនួន១០០០គ្រួសារ នៅស្រុកសំឡូត (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ) (លោក គង់ រ៉ាវ៉ាត់)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2215 នាក់
ម្សិលមិញ :
10293 នាក់
សប្តាហ៍នេះ :
65088 នាក់
ខែនេះ :
461153 នាក់
3 ខែនេះ :
1616048 នាក់
សរុប :
13933366 នាក់