ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាំយកអំណោយរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ផ្តល់ជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ចំនួន២១២គ្រួសារ មកពីបីភូមិ ក្នុងក្រុងប៉ោយប៉ែត
Sun,25 October 2020 (Time 10:42 AM)
ដោយ ៖ លោក គង់ រ៉ាវ៉ាត់ (ចំនួនអ្នកអាន: 80នាក់)


ខេត្តបន្ទាយមានជ័យ:ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នោះ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី អ្នកតំណាងរាស្រ្ត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ចំនួន២១២គ្រួសារ មកពីភូមិចំនួន៣ភូមិ គឺភូមិក្បាលកោះ ភូមិអូរជ្រៅ និងភូមិប៉ោយប៉ែត។

ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចបុរីហ៊ុយឡេងជោគជ័យ ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដែលឯកឧត្តមកំពុងយកចិត្តទុកដាក់ ដល់ប​ងប្អូនប្រ​ជាព​លរដ្ឋ​ ដែលកំពុងតែរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិនេះ ដែលមិនអាចគិតស្មានដល់ និងបានពាំ​នាំជាអំ​ណោយផ្សេងៗចែកជូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាលបន្ទុកបានមួយគ្រាផងដែរ។

អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋក្នុងមួយគ្រួសារទទួលបានអង្ករ,ទឹកត្រី,ទឹកស៊ីអ៉ីវ និងទឹកសុទ្ធ។

ក្នុងឱកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ខុទ្ទកាល័យ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន
បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ​ត្រូវរក្សាបរិ​ស្ថាន អនាម័​យ​ឲ្យបានល្អ ពិសេស​កុំភ្លេច​អនុវត្តតា​មការ​ណែ​នាំរប​ស់ក្រសួងសុខាភិបា​លទាំងអស់គ្នា ដើម្បីជៀស​វា​ងការ​ឆ្លងជំងឺកូ​វីដ១​៩ ក្នុង​សហ​គម៕ដោយ:លោកគង់ រ៉ាវ៉ាត់

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

អធិការន​គរបា​លក្រុងប៉ោយប៉ែត ដឹក​នាំកម្លាំង​ចុះល្បាត​នៅតាមភូមិសាស្ត្រ ដើម្បី​ធានា​បាននូវភូមិ ឃុំមា​នសុវត្ថិភាព ជូនប្រជាព​លរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកណ្ដាល ទទួលអំណោ​យមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈស​ម្រាប់​ការ​ពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយ​មនុស្សធម៌ ពីសប្បុរស​ជនមាន​អង្ករចំនួន​៤១តោន និងសម្ភារៈ​មួយចំនួនទៀត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបីដងមិនរាងចាល ចេញម​កលួចទៀត ត្រូវស​មត្ថកិច្ចចាប់ឃាត់ខ្លួនបាន​០២នាក់ នៅខេត្ត​បាត់​ដំបង(មានវីឌឺអូរ) (លោក ប៉ាន់ ផល្លា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1153 នាក់
ម្សិលមិញ :
8621 នាក់
សប្តាហ៍នេះ :
62308 នាក់
ខែនេះ :
336620 នាក់
3 ខែនេះ :
1452049 នាក់
សរុប :
14267771 នាក់