ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលរដ្ឋជាង៤០០គ្រួសារ មកពីភូមិនានា ក្នុងក្រុងប៉ោយប៉ែត ដែលមានជីវភាពខ្វះខាត ទទួលព្រះរាជអំណោយពីព្រះអង្គម្ចាស់ស៊ីសុវត្តិ រិទ្ធីដែន និងអ្នកម្នាង
Mon,26 October 2020 (Time 06:07 PM)
ដោយ ៖ លោក គង់ រ៉ាវ៉ាត់ (ចំនួនអ្នកអាន: 62នាក់)


ខេត្តបន្ទាយមានជ័យ:នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អញ្ជើញមកពីភូមិនានា ក្នុងក្រុងប៉ោយប៉ែត(ចំរុះ)សរុបជាង៤០០គ្រួសាររាប់ទាំងអ្នកមានប័ណ្ណក្រីក្រនិងអ្នកអត់មានប័ណ្ណក្រីក្រ
ទទួលអំណោយពីព្រះអង្គម្ចាស់ស៊ីសុវត្តិ រិទ្ធីដែន និងអ្នកម្នាង នៅ ស្ថិតនៅចំណុចតារាងបាល់ទះ ជាប់នឹងវិទ្យាល័យអូរជ្រៅ ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ស៊ីសុវត្តិ រិទ្ធីដែន បានមានព្រះរាជបន្ទូល ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ សម្តេចយាយ ដែលសម្ដេចតែងតែមានការយកចិត្តទុកដាក់និងនឹករឭកជាទីបំផុតចំពោះប្រជានុរាស្រ្តទាំងអស់។

ព្រះអង្គម្ចាស់ស៊ីសុវត្តិ រិទ្ធីដែនក៏មានព្រះរាជបន្ទូលផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ​ត្រូវរក្សាបរិ​ស្ថាន អនាម័​យ​ឲ្យបានល្អ ពិសេស​កុំភ្លេច​អនុវត្តតា​មការ​ណែ​នាំរប​ស់ក្រសួងសុខាភិបា​ល ដើម្បីជៀស​វា​ងការ​ឆ្លងជំងឺកូ​វីដ១​៩។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយពីព្រះអង្គម្ចាស់ស៊ីសុវត្តិ រិទ្ធីដែន និងអ្នកម្នាង មកពីភូមិនានាក្នុងក្រុងប៉ោយប៉ែត(ចំរុះ) មានសរុបចំនួន៤២៥គ្រួសារ ដោយអ្នកមានប័ណ្ណក្រីក្រចំនួន៣២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី និងទឹកស៊ីអ៊ីវ។ដោយឡែកអ្នកដែលមិនមានប័ណ្ណក្រីក្រចំនួន១០៥គ្រួសារទទួលបានថវិកាចំនួន២ម៉ឺនរៀលផងដែរ៕ដោយ:លោក គង់ រ៉ាវ៉ាត់

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

អធិការន​គរបា​លក្រុងប៉ោយប៉ែត ដឹក​នាំកម្លាំង​ចុះល្បាត​នៅតាមភូមិសាស្ត្រ ដើម្បី​ធានា​បាននូវភូមិ ឃុំមា​នសុវត្ថិភាព ជូនប្រជាព​លរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកណ្ដាល ទទួលអំណោ​យមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈស​ម្រាប់​ការ​ពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយ​មនុស្សធម៌ ពីសប្បុរស​ជនមាន​អង្ករចំនួន​៤១តោន និងសម្ភារៈ​មួយចំនួនទៀត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបីដងមិនរាងចាល ចេញម​កលួចទៀត ត្រូវស​មត្ថកិច្ចចាប់ឃាត់ខ្លួនបាន​០២នាក់ នៅខេត្ត​បាត់​ដំបង(មានវីឌឺអូរ) (លោក ប៉ាន់ ផល្លា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
776 នាក់
ម្សិលមិញ :
8621 នាក់
សប្តាហ៍នេះ :
61931 នាក់
ខែនេះ :
336243 នាក់
3 ខែនេះ :
1451672 នាក់
សរុប :
14267394 នាក់