ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលរដ្ឋមកពី៥ភូមិ ក្នុងសង្កាត់និមិត្ត ដែលរងគ្រោះដោយសារទឹកជំនន់ ទទួលអំណោយមនុស្សធម៌ ពីអង្គការកុមារមេគង្គ
Tue,27 October 2020 (Time 05:03 PM)
ដោយ ៖ លោក គង់ រ៉ាវ៉ាត់ (ចំនួនអ្នកអាន: 49នាក់)


ខេត្តបន្ទាយមានជ័យ:នៅរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក ម៉ាតាំង ឆាលម៊ាំងឌីយោ អគ្គនាយកជាតិអង្គការកុមារមេគង្គ និជាទីប្រឹក្សាអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនឹងក្រុមការងារ បាននាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន៣០០គ្រួសារ មកពី៥ភូមិ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកគាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត លោកអភិបាលរងក្រុង និងមន្រ្តីសាលាក្រុង ព្រមទាំងលោកចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សាសង្កាត់ ស.ស.យ.ក.សង្កាត់និមិត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។

អំណោយដែលអង្គការកុមារមេគង្គ ចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារនោះ
ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម,មី១កេះ,ទឹកស៊ីអ៊ីវ ១យួរផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ដែលឯកឧត្តមតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ពិសេសតាំងពីការផ្ទុះរីករាលដាលនៃជំងឺកូវី១៩ រហូតដល់គ្រោះទឹកជំនន់នេះថែមទៀត។

ទន្ទឹមនោះដែរលោកអភិបាលក្រុង ក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់រក្សាបរិស្ថាន អនាម័​យ​ឲ្យបានល្អ ពិសេស​កុំភ្លេច​អនុវត្តតា​មការ​ណែ​នាំរប​ស់ក្រសួងសុខាភិបា​ល ដើម្បីជៀស​វា​ងការ​ឆ្លងជំងឺកូ​វីដ១​៩ផងដែរ៕ដោយ:លោក គង់ រ៉ាវ៉ាត់

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

អធិការន​គរបា​លក្រុងប៉ោយប៉ែត ដឹក​នាំកម្លាំង​ចុះល្បាត​នៅតាមភូមិសាស្ត្រ ដើម្បី​ធានា​បាននូវភូមិ ឃុំមា​នសុវត្ថិភាព ជូនប្រជាព​លរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកណ្ដាល ទទួលអំណោ​យមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈស​ម្រាប់​ការ​ពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយ​មនុស្សធម៌ ពីសប្បុរស​ជនមាន​អង្ករចំនួន​៤១តោន និងសម្ភារៈ​មួយចំនួនទៀត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបីដងមិនរាងចាល ចេញម​កលួចទៀត ត្រូវស​មត្ថកិច្ចចាប់ឃាត់ខ្លួនបាន​០២នាក់ នៅខេត្ត​បាត់​ដំបង(មានវីឌឺអូរ) (លោក ប៉ាន់ ផល្លា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
752 នាក់
ម្សិលមិញ :
8621 នាក់
សប្តាហ៍នេះ :
61907 នាក់
ខែនេះ :
336219 នាក់
3 ខែនេះ :
1451648 នាក់
សរុប :
14267370 នាក់