ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ផ្ទុះហ្គាសរថយន្ត បណ្ដាលឱ្យមនុស្សចំនួន៣នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងរថយន្តហាយឡេនឌ័រ១គ្រឿង រងការខូចខាតទាំងស្រុង នៅក្រុងប៉ោយប៉ែត(មានវីឌឺអូរ)
Fri,30 October 2020 (Time 09:50 PM)
ដោយ ៖ លោក គង់ រ៉ាវ៉ាត់ (ចំនួនអ្នកអាន: 108នាក់)


ខេត្តបន្ទាយមានជ័យ:យ៉ាងហោចណាស់មានមនុស្សចំនួន៣នាក់បានរងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករថយន្ត១គ្រឿងរងការខូចខាតទាំងស្រុង ក្នុងករណីផ្ទុះធុងហ្គាសរថយន្ត។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង១៨និង៤០នាទីល្ងាចថ្ងៃ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនិងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំនុចមណ្ឌល៦​ ស្ថិតនៅក្នុងភូមិប្រជាធម្មលិច​ សង្កាត់ផ្សារកណ្តាល​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីប៉ុស្តិ៍នគរបាលផ្សារកណ្ដាលបានឲ្យដឹងថា មុនកេីតហេតុ​មានរថយន្តម៉ាកហាយឡេនឌឺពាក់ស្លាកលេខ បន្ទាយមានជ័យ​ 2A-៩៥៦៧​ អ្នកបេីកបរដោយឈ្មោះ​ សារ៉ាត​ កន្និកា​ ភេទស្រី​ អាយុ៣៨ឆ្នាំ​ រស់នៅកន្លែងកេីតហេតុខាងលើបានចូលមកបញ្ចូលហ្គាសក្នុងរថយន្តចំនួន១៥គីឡូក្រាម​ នៅកន្លែងបញ្ចូលហ្គាសឈ្មោះ​ មុំ​ សុភក្រ័​ ភេទប្រុស​ អាយុ២១ឆ្នាំ(ត្រូវជាបងប្អូនជីដូនមួយ) ខណ:ពេលកំពុងបញ្ចូលហ្គាសក៏បានផ្ទុះហ្គាសរថយន្ត​ បណ្តាលអោយភាយចំហាយហ្គាសចេញមកខាងក្រៅចំឆ្នាំងស៊ុបនៅក្បែរនោះ​ បណ្តាលអោយមានអគ្គីភ័យឆាប់ឆេះតែម្តង។

ក្រោយពីកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមនិងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ ចុះមកដល់ចំណុចកើតហេតុយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើការបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះអ្នកដទៃ។នៅក្នុងហេតុការណ៍នោះដែលគេសង្កេតឃើញមានវត្តមានលោកអភិបាលក្រុងប៉ោយប៉ែតផងដែរ ចុះពិនិត្យចាក់ស្ដែង នឹងបន្តសួរសុខទុក្ខអ្នករងគ្រោះនៅឯមន្ទីរពេទ្យផងដែរ។

សមត្ថកិច្ចបន្តថា ផផលប៉ះពាល់រួមមាន:
១-ឆេះរថយន្តម៉ាកហាយឡេនដឺខាងលេីខូចខាតទាំងស្រុង​
២-ឆេះខ្សែចរន្តអគ្គីសនីដែលបន្តោងល
បង្គោលភ្លេីង
៣-គ្រឿងលក់ចាប់ហួយ និងគ្រឿងទេសមួយចំនួន​។ដោយឡែកជនរងគ្រោះមានចំនួនបីនាក់
១-ឈ្មោះ សារ៉ាក កក្កដា​ ភេទប្រុស​ អាយុ១៤ឆ្នាំ​ រងរបួសជេីងទាំងសងខាង
២-ឈ្មោះហ៊ន់ សុវណ្ណារី​ អាយុ​៥ឆ្នាំ​ រង​បួស​រលាកដៃជេីង​ និងផ្ទៃមុខ
៣-ឈ្មោះហ៊ន់ ដាណេ​ អាយុ៧ឆ្នាំ​ រងបួសរលាកដៃជេីងនិងផ្ទៃមុខ។

សូមបញ្ជាក់ផងដែរថា អគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោងជាង១៩យប់ ក្រោមការសហការណ៍ពីរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង និងរថយន្តអគ្គីភ័យរបស់ក្រុមហ៊ុនត្រូពីកាណាចំនួនពីរគ្រឿងផងដែរ៕ដោយ:លោក គង់ រ៉ាវ៉ាត់
សូមអញ្ជើញទស្សនានូវវីដេអូទាំងស្រុងដែលមានដូចខាងក្រោម

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

អធិការន​គរបា​លក្រុងប៉ោយប៉ែត ដឹក​នាំកម្លាំង​ចុះល្បាត​នៅតាមភូមិសាស្ត្រ ដើម្បី​ធានា​បាននូវភូមិ ឃុំមា​នសុវត្ថិភាព ជូនប្រជាព​លរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកណ្ដាល ទទួលអំណោ​យមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈស​ម្រាប់​ការ​ពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយ​មនុស្សធម៌ ពីសប្បុរស​ជនមាន​អង្ករចំនួន​៤១តោន និងសម្ភារៈ​មួយចំនួនទៀត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបីដងមិនរាងចាល ចេញម​កលួចទៀត ត្រូវស​មត្ថកិច្ចចាប់ឃាត់ខ្លួនបាន​០២នាក់ នៅខេត្ត​បាត់​ដំបង(មានវីឌឺអូរ) (លោក ប៉ាន់ ផល្លា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
970 នាក់
ម្សិលមិញ :
8621 នាក់
សប្តាហ៍នេះ :
62125 នាក់
ខែនេះ :
336437 នាក់
3 ខែនេះ :
1451866 នាក់
សរុប :
14267588 នាក់