ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំ មន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ដងផ្លូវសំខាន់ៗនៅក្នុងក្រុង
Sat,31 October 2020 (Time 11:22 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline​ (ចំនួនអ្នកអាន: 36នាក់)


ខេត្តកំពត:ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីនៃមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងនិងសង្កាត់ អញ្ជើញចុះពិនិត្យទីតាំងដងផ្លូវសំខាន់ៗមួយចំនួនក្នុងសង្កាត់ទាំង៥ នៃក្រុងកំពត ក្នុងគោលបំណងដើម្បីបង្កើនការជំរុញរៀបចំ កែលម្អប្រព័ន្ធផ្លូវ និងលូដោះទឹកភ្លៀងបន្ថែម រួមនិងការពង្រឹងរៀបចំសណ្ដាប់ធ្នាប់សោភ័ណភាព អនាម័យបរិស្ថានក្នុងក្រុងកំពត ឲ្យបានកាន់តែប្រសើរឡើង ផងដែរ។

ទីតាំងសំខាន់ៗជាចំណុចអាទិភាព ត្រូវធ្វើការកែលម្អដាក់ប្រព័ន្ធលូនិងកសាងផ្លូវបេតុង ក្នុងនោះសង្កាត់កំពង់កណ្ដាល ត្រូវកែលម្អដាក់ប្រព័ន្ធលូដោះទឹកភ្លៀងត្រង់ចំណុចសួនច្បារដើមពោធិ៍ជាប់ចំណតរថយន្ត និងជិតផ្ទះឯកឧត្តមអាន ហេ។ក្រៅពីនោះក៏មានគម្រោងអាទិភាពសំខាន់ៗ ដែលលើកស្នើឡើងដោយចៅសង្កាត់ ដើម្បីកសាងឲ្យបានឆាប់ៗតាមតម្រូវការសំណូមពររបស់ប្រជាពលរដ្ឋផងដែរ ក្នុងនោះនៅក្នុងសង្កាត់អណ្ដូងខ្មែរ សង្កាត់ក្រាំងអំពិល និងសង្កាត់កំពង់បាយ ដែលនឹងត្រូវកសាងប្រព័ន្ធផ្លូវថ្នល់បេតុង និងប្រព័ន្ធលូដោះទឹកភ្លៀងបន្ថែម រួមនឹងការកែលម្អចិញ្ចើមផ្លូវដាំដើមឈើអមសងខាងដងផ្លូវមួយចំនួនបន្ថែម និងរកទីតាំងដើម្បីដាក់កុងតឺន័រ ដោះស្រាយការកកស្ទះសំរាមយកចេញទៅក្រៅក្រុងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យចំនួន២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ចែកចាយគ្រឿងញៀន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

អធិការន​គរបា​លក្រុងប៉ោយប៉ែត ដឹក​នាំកម្លាំង​ចុះល្បាត​នៅតាមភូមិសាស្ត្រ ដើម្បី​ធានា​បាននូវភូមិ ឃុំមា​នសុវត្ថិភាព ជូនប្រជាព​លរដ្ឋ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហ​មកម្ពុជា ខេត្តកណ្ដាល ទទួលអំណោ​យមនុស្សធម៌ជាអង្ករ ថវិកា និងសម្ភារៈស​ម្រាប់​ការ​ពារជំងឺកូវីដ-១៩ ពីសប្បុរសជននានា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហម​កម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយ​មនុស្សធម៌ ពីសប្បុរស​ជនមាន​អង្ករចំនួន​៤១តោន និងសម្ភារៈ​មួយចំនួនទៀត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបីដងមិនរាងចាល ចេញម​កលួចទៀត ត្រូវស​មត្ថកិច្ចចាប់ឃាត់ខ្លួនបាន​០២នាក់ នៅខេត្ត​បាត់​ដំបង(មានវីឌឺអូរ) (លោក ប៉ាន់ ផល្លា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
994 នាក់
ម្សិលមិញ :
8621 នាក់
សប្តាហ៍នេះ :
62149 នាក់
ខែនេះ :
336461 នាក់
3 ខែនេះ :
1451890 នាក់
សរុប :
14267612 នាក់