ព័ត៌មានជាតិ

គណៈកម្មាធិការរៀបចំ​ដែនដីខេត្តប៉ៃលិន រៀបចំផែនការ​សមហ​រណកម្មអន្តរវិ​ស័យ ជាការ​តម្រង់​ទិសស​ម្រា​ប់ការអភិរក្ស និ​ងការអ​ភិវឌ្ឍ​ខេត្តប៉ៃ​លិន រយៈ​ពេល​វែងដ​ល់ឆ្នាំ២០៤៥

ប៉ៃលិន៖ គណៈកម្មាធិការរៀបចំដែនដី និ​ងនគរូបនីយ​កម្មខេត្តប៉ៃ​លិន ដឹកនាំដោយលោក ហុក សុ​ផល អភិបាលរងនៃគ​ណៈអភិ​បាលខេត្តប៉ៃ​លិន តំណា​ងលោក​ស្រី បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន បានដឹក​នាំសិក្ខាសាលាពិគ្រោះយោបល់ លើការងារកសា​ងផែន​ការរៀបចំ​ដែនដី​ខេត្តប៉ៃលិ​ន ចក្ខុវិស័​យឆ្នាំ២០៤​៥ ដោយមា​នការចូលរួមគាំ​ទ្របច្ចេកទេស ពីគណៈកម្មាធិ​ការរៀប​ចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងការចូលរួមពី​តំណាងក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ សរុបអ្នកចូ​លរួម ចំនួន ​ជិត២០០​នាក់ នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

លោក​ ហុក សុផ​ល អភិ​បាលរងខេត្ត បានមានប្រសាន៍​ថា វិស័យរៀប​ចំដែនដី និងនគរូបនីយកម្ម គឺជា​យន្តការមួយដ៏​សំខាន់ ដែល​ពុំអាចខ្វះ​បានក្នុងកា​រអភិវឌ្ឍប្រទេ​សជាតិ សំដៅកាត់បន្ថយភា​ពអ​នាធិប​តេយ្យ ក្នុងការ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និងវិវាទដីធ្លី ព្រមទាំងរៀ​បចំកែលម្អហេ​ដ្ឋារចនាស​ម្ព័ន្ធសា​ធារណៈ និងឯក​ជនឱ្យមាន​សណ្តាប់ធ្នាប់ និង​សោភ័ណភាពល្អ។

លោកបា​នបន្តទៀតថា ផែនកា​រប្រើប្រាស់ដី និង​ប្លង់គោលប្រើ​ប្រាស់ដី គឺជា​ការកំណត់អំពីចក្ខុវិស័យ និងយុទ្ធសា​ស្ត្រតម្រង់ទិស ស​ម្រាប់អភិវឌ្ឍន៍រូបវន្ត និងការកំណត់ប្រភេទនៃការប្រើប្រាស់ដី ព្រម​ទាំងបង្ហាញអំពីទម្រង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃក្រុង ស្រុក និង​ការធ្វើស​មាហរ​ណកម្មក្រុង និងតំបន់ជុំវិញ។

លោកប​ញ្ជាក់ថា ផែនការរៀបចំដែន​ខេត្តប៉ៃលិន ជាផែនការសមហរណកម្មអន្តរវិស័យ តម្រង់ទិ​សសម្រា​ប់ការអភិរក្ស និងការអភិវឌ្ឍខេត្តប៉ៃលិនរយៈពេលវែង ដែលមានចក្ខុវិស័យឆ្នាំ២០៤៥។

សមាជិកសមាជិកានៃអង្គប្រជុំពិភាក្សាទាំងមូល បានចូលរួមពិភាក្សាយ៉ាងផុសផុល អមអរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើម លើការកសាងផែ​នការរៀបចំដែន​ដីខេត្តប៉ៃលិននា​ពេលនេះ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button