ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ផ្សារទំនើបសុីធីម៉ល បើកល្បែងសុីសងហ្គេមបាញ់ត្រី បង្វួកក្មេងសិស្សសាលា អាជ្ញាធខណ្ឌ៧មករា មិនខ្វល់(មានវីឌឺ)
So,12 Januar 2020 (Time 11:29 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline​ (ចំនួនអ្នកអាន: 854នាក់)


រាជធានីភ្នំពេញ៖ល្បែងសុីសងហ្គេមបាញ់ត្រី កំពុងបើកឱ្យលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងផ្សារទំនើបសុីធីម៉លជាន់ទី២ ផ្លូវមុនីរ៉េត សង្កាត់ /ខណ្ឌ៧មករា រាជធានីភ្នំពេញ មិនឃើញអាជ្ញាធរខណ្ឌ៧មករា ចុះធ្វើការបង្ក្រាបឡើយ ឬមួយក៏ចង់ប្រឆាំងនឹងបទបទបញ្ជារបស់សម្តេចតេជោ។

បើតាមប្រភពព័ត៌មាន ពីអាណាព្យាបាលសិស្ស បានឲ្យដឹងថា
ផ្សារទំនើបសុីធីម៉ល បើកបង្កប់ល្បែងស៊ីសងហ្គេមបាញ់ត្រី លេងទាំងយប់ទាំងថ្ងៃមានទាំងក្មេង ទាំងចាស់ ជាពិសេសបង្វួកខួក្បាលកូនក្មេងសិស្សសាលា ដែលជាហេតុធ្វើឱ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចបាត់បង់នូវការសិក្សារបស់កូន ដែលជាទំពាំងស្នងឫស្សី របស់ប្រទេសជាតិ នាថ្ងៃអនាគត់។

ជាងនេះទៅទៀត ពួកគាត់បានលើកឡើងថា បើមិនមានការបើកដៃ ពីអាជ្ញាធរមូលដ្ឋានទេ នោះអ្នកញៀនល្បែងទាំងនោះ ពិសេសម្ចាស់ទីតាំងខាងលើ ក៏មិនបើកឱ្យលេងយ៉ាងគគ្រឹកគគ្រេងបែបនេះដែរ អាចជាមានការស៊ីសសុះដាក់ខែក៏ថាបាន។

ទន្ទឹមនោះ ពួកគាត់សូមអំពាវនាវ ដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានដែលការបង្ក្រាបទៅលើល្បែងស៊ីសង
ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។មានល្បែងស៊ីសងមានចោលួចឆក់ប្លន់,ជួញដូរស្រ្តីកុមារ និងអំពើរហិង្សានៅក្នុងគ្រូសារ។ល។

សូមបញ្ជាក់ដែរថា៖កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៍បិទអាជីវកម្មល្បែងភ្នាល់តាមអេឡិចត្រូនិច តាមរយៈអ៊ីនធឺណិត online ក្នុង និងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព។ការចេញសារចរណ៍នេះ បន្ទាប់ពីរាជរដ្ឋាភិបាល បានពិនិត្យឃើញថា មានឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម។

ដោយឡែកនៅខណ្ឌ៧មករាវិញ បែរជាបើកឱ្យលេងនៅក្នុងផ្សារទំនើបយ៉ាងអានាធិបតេយ្យ មានទាំងចាស់ទាំងក្មេងសិស្សសាលា មិនឃើញមានអាជ្ញាធរ ធ្វើការចុះបង្ក្រាបឡើយ៕
សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង​រដ្ឋបាលក្រុង/ស្រុកចំនួន​៥​ក្នុងខេត្តស្វាយរៀង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្ដាល ទទួលបានអំណោយមនុស្សធម៌ ជាថ្នាំពេទ្យពីអគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីទុកចាត់ចែងជួយដល់ពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋមកពី៥ភូមិ ក្នុងសង្កាត់និមិត្ត ដែលរងគ្រោះដោយសារទឹកជំនន់ ទទួលអំណោយមនុស្សធម៌ ពីអង្គការកុមារមេគង្គ (លោក គង់ រ៉ាវ៉ាត់)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងប៉ុស្តិ៍វរសេនាតូច៩១១ ចុះត្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែននានា (លោក គង់ រ៉ាវ៉ាត់)

ព័ត៌មានគួរចាប់អារម្មណ៍

អតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
326 នាក់
ម្សិលមិញ :
15213 នាក់
សប្តាហ៍នេះ :
92926 នាក់
ខែនេះ :
507855 នាក់
3 ខែនេះ :
1612638 នាក់
សរុប :
13893077 នាក់