ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សម្តេចតេជោ ហ៊ុន សែន ស្នើ​ឲ្យស្ថាប័​នជាតិ និងថ្នាក់​ក្រោម​ជាតិ​ ចាត់ទុកអ្នកសារព័ត៌មាន ជាដៃ​គូរ មិនអាចខ្វះបាន​ របស់ស្ថាប័នខ្លួន(មានវីឌឺអូ)
Di,14 Januar 2020 (Time 11:48 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 359នាក់)


រាជធានីភ្នំពេញ​៖សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការ​ណែ​នាំដល់អ្នកសារ​ព័ត៌មាន​តាមអនឡាញមួយ​ចំនួន សូមចូលរួ​មគោរព​ទៅតាមវិជ្ជា​ជីវៈព័ត៌មាន អោយ​បានត្រឹមត្រូវ និង​ត្រូវគោរ​ពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះ​តែផ្សា​យតាមចិត្តនោះ​ទេ។ក្នុង​នោះ​សម្តេច​តេជោនា​យករដ្ឋមន្ត្រី ក៏បានដាក់ពាក់ស្លោកដ៏​សំខាន់​មួយស​ម្រាប់អ្នកសារព័​ត៌ថា​ «អ្នក​សារ​ព័ត៌​មាន​កុំ​បំពាន​សិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិ​ត» ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំ​នឿទុកចិត្តដ​ល់មហា​ជនផង​ដែរ​។

សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច ​អញ្ជើញជាអធិបតីដ៏​ខ្ពង់ខ្ពស់នៅក្នុង​ពិធីសំណេះសំ​ណាល និងពិសាអា​ហារសាមគ្គីជាមួយ​អ្នកព័ត៌មាន​សរុបជាង៥ពាន់នាក់ នៅមជ្ឈ​មណ្ឌល​កោះពេជ្រ នា​ល្ងាចថ្ងៃអង្គារ ៥រោច ​ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែ​មករា ឆ្នាំ២០២០។
ទន្ទឹមនឹងនោះដែរសម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងព័ត៌មា​ន ដែលបានអបអរ​សាទ​រថ្ងៃខួប៣​៥ឆ្នាំ ដែលសម្តេច​តេជោ​ឡើងកា​ន់ដំណែង​ជានា​យករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុ​ជា និងសូមអរគុណដល់​សមាគមសារព័ត៌មានទាំងអស់ ដែលកន្លងមក​បានចូលរួមចំណែក​យ៉ាងសំ​ខាន់ ក្នុងវិស័យព័ត៌មាន និងក៏​សូមអរគុណដល់​គ្រប់ស្ថាប័នទាំងអ​ស់ដែលបាន​ចូលរួម​សហការ​ជា​មួយ​អ្នកសា​រព័ត៌មាន ក្នុងការផ្តល់ព័ត៌មានពីស្ថាប័នរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មាន កំពុងមាន​ការីកច​ម្រើនយ៉ាងខ្លាំង។ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ ត្រូវយល់​ដឹង​ឲ្យបានច្បាស់នូវរឿង​រ៉ាវពិត ដែលបាន​កើតមានឡើងក្នុងសង្គម ជាពិសេសត្រូវ សរសេរព័ត៌​មាន​ទាំងល្អ និងមិនល្អ​ដើម្បីចូលរួមធ្វើ​ការកែលម្អ ក្នុងន័យស្ថាប​នាអភិវឌ្ឍន៍សង្គម ឲ្យរីកចម្រើន។

ក្នុងនោះសម្តេចតេជោ បានសំណូមពរដល់ស្ថាប័ន​សារព័ត៌មានទាំងអស់​នូវចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា៖
១) អ្នកសារព័ត៌មា​នទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈ​ការផ្សព្វផ្សាយ​អ្វីដែលជា​ការពិត។ក្នុងនោះ​សម្តេចតេជោ ក៏សូមអោយអ្នកសារព័ត៌​ទាំងអស់​ត្រូវប្រយុទ្ធ​ប្រឆាំងនឹងព័ត៌​មានក្លែងក្លាយ តាមរយៈ​ការផ្សាយព័ត៌ដែលពិត។ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើ​រតួនាទី​ជាស្ថាប័ន​ព័ត៌មានពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី​សង្គមជាតិពិតប្រាកដ។
២) ស្ថាប័នជាតិ និងថ្នាក់​ក្រោមជាតិត្រូវមាន​អ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតប​ជាមួយ​សារ​ព័ត៌មាននានា តាមរយៈការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួ​យដែលកើតចេញពីស្ថាប័នរបស់ខ្លួន។យើ​ងមិនត្រូវខ្លាចអ្ន​កសារព័ត៌មាននោះទេ ត្រូវចាត់ទុកអ្នក​សារព័ត៌ជាដៃគូ​រមិនអាចខ្វះបាន​របស់ស្ថាប័ន​ខ្លួន។
៣) ស្នើអោយសារព័ត៌មាន ​ត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវចេះចូ​លរួមជួយ​រិះគន់ ដើម្បីស្ថាប​នារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បី​ធ្វើ​កា​រកែលំអរ។ គ្រប់អ្នកនាំ​ពាក្យតាមក្រសួងស្ថាប័​នត្រូវតែមានការការប​កស្រាយបំភ្លឺដល់អ្នក​សារព័ត៌មាន អោយបានឆាប់រហ័ស ដើម្បីអោយប្រ​ជាពលរដ្ឋបានដឹងជ្រួតជ្រាប។
៤) អ្នកសារព័ត៌មានទាំ​ងអស់ត្រូវចូលរួមផ្សព្វផ្សា​យពីអំពើអសកម្មនានាក្នុងសង្គម និងអំពើពុករ​លួយ​ផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់​កម្ពុជា។អ្នកសារព័ត៌ត្រូវហ៊ានបង្ហា​ញការពិត។
៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មា​នក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញនូវព័ត៌មា​នពិតប្រាក​ដ។
៦) ត្រូវខិតខំអភិវឌ្ឍ ផ្ទេការ​ផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល(Digital system) ។​សម្តេចតេជោបានមានប្រសា​សន៍បញ្ជាក់ថា សិទ្ធិទទួលបា​នព័ត៌មានត្រូវ​ចេញអោយបាន​ក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះ​ត្រូវបានរដ្ឋមន្ត្រី​ក្រសួងព័ត៌​មាន បានស្នើជាយូរឆ្នាំ​មកហើយនោះ។
៧)ត្រូវខិត​ខំការបណ្តុះបណ្តាលធ​នធានមនុស្ស បន្ថែមទៀតក្នុងវិស័យព័ត៌មាន។ ត្រូវខិតខំផលិតព័ត៌​មានអោយ​បានលឿនរហ័ស និងអាចជឿទុកចិត្តបាន។
ទាក់ទងទៅនឹងការស្នើសុំរបស់​រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយមានមេធាវីការពារក្តីដ​ល់អ្នកសារព័ត៌មា​ននោះ សម្តេចតេជោ​បានសម្រេចជួយការពារដោយមាន​លក្ខខ័ណ្ឌ ដោយផ្អែកទៅតាមអង្គហេតុ និងអង្គ​ច្បាប់ មិនមែនការ​ពារអ្នកសារព័ត៌មាន​ដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈ​សារព័ត៌នោះឡើយ។ជាមួយគ្នានេះ ​សម្តេចតេជោក៏បានចា​ត់អោយលោក គី តិច ដែលជាមេធា​វីរបស់​សម្តេចផ្ទាល់ទទួលពិនិត្យលើរឿង​នេះដោយផ្អែក​ទៅតាម​អង្គហេតុ និងអង្គច្បាប់ផងដែរ៕
សូមអញ្ជើញទស្សនានូវវីឌឺអូប្រសាសន៍សម្តេចតេជោដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1024 នាក់
ម្សិលមិញ :
17772 នាក់
សប្តាហ៍នេះ :
69461 នាក់
ខែនេះ :
391072 នាក់
3 ខែនេះ :
1080297 នាក់
សរុប :
12366646 នាក់