ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ​ភិបាលខេត្ត និងប្រធាន​ពន្ធនាគាខេត្តបន្ទាយមានជ័យ ធ្វើរបាយការណ៍ កុហកថ្នាក់​ដឹកនាំ និងបំភ័​ន្តភ្នែក​មហា​ជន ​ករណីពលរដ្ឋម្នាក់ស្លាប់ រឿង​ជ​ម្លោះ​ដីធ្លី(មានវីឌឺអូ)
So,19 Januar 2020 (Time 11:17 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 1120នាក់)


ខេត្តបន្ទាយមានជ័យ៖ករណីពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ដែលបាន​ស្លាប់ ដោយសារការធ្វើទារុ​ណកម្ម​យ៉ាង​ព្រៃផ្សៃនៅក្នុងគុកPM ខេត្ត ព្រោះតែរឿង​ជ​ម្លោះ​ដីធ្លីនោះ​ ត្រូវបានលា​តត្រដាងជាសា​ធារណៈហើយ បន្ទាប់ពីស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបទបញ្ជា​ឲ្យ​នាយ​ឧត្តមសេនីយ៍​សៅ សុខា ​ចាត់តាំ​ង​គណៈ​កម្មាធិការចុះ​ធ្វើការ​ស្រាវជ្រាវ​រហូតមកដល់នាថ្ងៃទី១៩ ខែម​ករា ឆ្នាំ២០២០ កងរាជ​អាវុធហត្ថ​លើផ្ទៃប្រទេស បានចេញសេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​អំពីល​ទ្ធផល នៃការស្រាវជ្រាវ​ផ្ទៀងផ្ទាត់​យ៉ាងយក​ចិត្តទុកដាក់ ដោយរកឃើញថា​ នាយទាហាន​នៃកង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ចំនួន២នាក់ បាន​ប្រើ​អំ​ពើ​ហិង្សាដោយវាយជ​នសង្ស័យ​ពិតប្រាកដ​មែន។

ទី១ វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងក​ងរាជអាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យនិង។
ទី២ អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយ​ការការិយាល័យ​ប្រឆាំង​គ្រឿ​ង​ញឿន កងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ។ក្រោយមក​មន្ត្រីនគរបាល​យុត្តិធម៌​ នៃគណៈ​កម្មការ​ចំ​ពោះកិច្ច កងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស បានកសាងសំណុំរឿងនា​យទាហាន នៃកងរាជ​អាវុធ​ហត្ថខេត្តបន្ទា​យមានជ័យចំនួន២នាក់ បញ្ជូន​ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការចោទ​ប្រកាន់តាមច្បាប់។

សូមបញ្ជាក់ដែរថា​៖បន្ទាប់ពីបែកធ្លាយនៃការស្លាប់ពលរដ្ឋម្នាក់ឈ្មោះទុយ ស្រស់ អាយុ៣៤ឆ្នាំមក មានសេចក្តីប្រកាសព័ត៌មានចេញពីអង្គភាពឬស្ថាប័នយ៉ាងព្រោងព្រាត ដោយការបញ្ជាក់អំពីមូល​ហេតុនៃការស្លាប់ខុសៗគ្នា។កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុង ស៊ីផាន ប្រធាន​ពន្ធនាគាខេត្តបន្ទាយមានជ័យ បានធ្វើរបាយការគោរពជូនឯកឧត្តមអភិបាល​ខេត្ត​បន្ទាយ​មានជ័យថា អ្នកជំងឺស្លាប់​ដោយសារ«ខ្យល់គរ»។ដោយឡែកកាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០​២០ រដ្ឋបាលខេត្តបន្ទាយមានជ័យ អុកត្រាដោយឯកឧត្តមអ៊ុំ រាត្រី អភិ​បាលខេត្ត បានធ្វើរបា​យកា​រណ៍​គោរពជូនសម្តេចក្រឡាហោម ស ខេង ​ថា ជនរងគ្រោះ​ឈ្មោះទុយ ស្រស់ (សាកសព)​«មានស​ភាពមិន​ប្រក្រតី មានស​ភាពមិនល្អ និង​ញៀន​ស្រាដាច់​មិនបាន»​។

ទាក់ទិនទៅនឹងការចេញរបាយការណ៍និងចេញសេចក្តីប្រកាសព័ត៌មានខាងលើនេះ​ ត្រូវបានព​លរដ្ឋក៏ដូចជា​មហាជ​នលើកឡើងថា ចំណុចនៃ​ការស្លាប់របស់ជនរង​គ្រោះ​មានភាពខុសគ្នា មាន​ន័យ​ថា ជាកាសសេរ​បា​យកា​រណ៍កុហកថ្នាក់ដឹកនាំ។នេះដឹង ចុះមិនដឹងតើមានពលរដ្ឋស្លូត​ត្រង់​ប៉ុន្មាននាក់រងគ្រោះដោយសារថ្នា​ក់ដឹកនាំខេត្ត។

ទន្ទឹមនោះដែរពួកគាត់ស្នើសុំឱ្យសម្តេចតេជោហ៊ុន សែន និងសម្តេចក្រឡា​ហោមស ខេង ព្រមទាំង​​កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស ធ្វើកា​រស្រាវ​ជ្រាវ និង​ស៊ើបអង្កេតឲ្យ​បានស៊ី​ជម្រៅ បន្ថែមទៀតជុំវិញ​កង​រាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ពីព្រោះ​សាក្សីរស់​ម្នាក់ក្នុង​ចំណោម៥នាក់ បាន​បញ្ជាក់​ប្រាប់​អ្នក​សា​រព័ត៌មាន ក្នុងបទសម្ភាសន៍ថា សម្លាប់​ម្នាក់នេះ​ឲ្យគ្រប់១២​នាក់ ពីព្រោះកន្លងម​កធ្លាប់​សម្លាប់​មនុស្ស ក្នុងគុកប៉េអឹម​PM​បានចំនួន១១នាក់រួចហើយ​៕
សូមទស្សនានិងស្តាប់សាក្សីរស់ដែលរងគ្រោះក្នុងអំពើធ្វើទារុណកម្មរបស់ប៉េអឹមPMខេត្ត​មន្ទាយ​មានជ័យ​ដែល​មានដូចខាងក្រោម​៖

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13415 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
73291 នាក់
ខែនេះ :
393969 នាក់
3 ខែនេះ :
1095102 នាក់
សរុប :
12361265 នាក់