ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកណាង ធិន មេភូមិ​អន្លង់វែង ឃុំកន្ទួត ចោទមេព្រៃ និងប៉េអឹមស្រុកជាំក្សាន្ត រឿងយក​លុយដាក់​ខែ​ពី​រោងសិប្បកម្ម​កែច្នៃឈើខុសច្បាប់ ជាថ្នូមិន​បង្ក្រាប(មានវីឌឺអូរ)
Thu,10 December 2020 (Time 11:51 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 140នាក់)


ខេត្តព្រះវិហារ៖មេភូមិ​អន្លង់វែង ឃុំកន្ទួត លោកណាង ធិន បានអះអាងថា រោងសប្បកម្មកែច្នៃ​ឈើ​របស់​លោក និងប្រជាពលរដ្ឋដែលកំពុងតែដំណើការនៅជុំវិញលោកសុទ្ធតែបានបង់លុយ​ឲ្យមេព្រៃ និងប៉េអឹម(PM) ស្រុក​ជាំក្សាន ចាប់ពី៥០០ ទៅ១០០០ដុល្លាក្នុងមួយខែជាថ្នូមិនបង្ក្រាប។​

សូមបញ្ចាក់ដែរថា រោងសប្បកម្មកែច្នៃ​ឈើខុសច្បាប់ជាច្រើនកន្លែង នៅក្នុងទីរួមខេត្តព្រះវិហារ ពិសេស នៅក្នុងភូមិ​ភ្នំដែក ឃុំរមណីយ ស្រុករ​វាង និងភូមិអន្លង់វែង ឃុំកន្ទួត ស្រុក​ជាំក្សាន ខេត្ត​ព្រះវិហារតែម្តង កំពុងតែ​ធ្វើ​សកម្មភាពកែច្នៃ​ឈើប្រ​ណិត យ៉ាងគគ្រឹកគគ្រេង ក្លាយ​ទៅជា​ប្រពៃណីរ​បស់ប្រជា​ពល​រដ្ឋ ជំនាញ​ពាក់ព័ន្ធ​ហាក់រក្សាភា​ពស្ងប់​ស្ងាត់មិន​ឃើញចុះ​ធ្វើ​ការ​បង្ក្រាបឡើយ​ឬមួយក៏​ដូចកា​រចោ​ទ​ប្រកាន់​ពី​លោក​មេភូមិ​អន្លង់វែង ឃុំកន្ទួត ​ពិតប្រាក​ដមែន​។

ជាក់​ស្តែង​រោងសប្បកម្មកែច្នៃ​ឈើខុសច្បាប់ ដែលបាន​បើកអស់រយៈ​ពេលជា​ច្រើនឆ្នាំមកហើយ គឺរប​ស់លោក​ ណាង ធិន មានតួនាទីជា​មេភូមិ​អន្លង់វែង ឃុំក​ន្ទួត ជា​អ្នកអ​នុវត្តច្បាប់​ បែជាដឹក​នាំ​ក្រុម​គ្រួ​សារ​សាច់ញាត​របស់ខ្លួន​បើក​រោង​សប្បកម្ម​កែច្នៃ​ឈើ​ប្រណិ​តខុសច្បាប់​លាន់​លឺរំព​ងពេញ​ភូមិ​ ​ដោ​យ​មិ​នរំខាន​ដល់ជំនាញ​ពាក់ព័ន្ធ​ឡើយ។

ពាក់ព័ន្ធបញ្ហាខាង​លើនេះលោក​ ណាង ធិន មេភូមិ​អន្លង់វែង ឃុំកន្ទួត បានបញ្ជាក់ទៀតថា ប្រ​ជា​ពល​រដ្ឋ ពិសេរូប​លោ​កផ្ទាល់​មិនដឹងជា​ប្រក​បមុខរ​បអ្វីនោះទេ ក្រៅពីនាំគ្នា​បើ​កសប្បកម្មកែច្នៃ​ឈើ​ខុស​ច្បាប់​នេះ។លោកទទួល​ស្គាល់ថា វា​ខុស​ច្បាប់ តែមិនដឹងធ្វើយ៉ាងមិច។ជាមួយគ្នានោះដែរ​ពល​រដ្ឋ​ដែល​មិនបាន​រកទទួទានបទល្មើសកាប់បំផ្លាញ ដឹកជញ្ជូន និងកែឆ្នៃឈើប្រណិតខុសច្បាប់ មាន​ការ​ព្រួយបារម្មខ្លាចបាត់បង់នូវសម្បត្តិធ​ម្មជាតិនៅថ្ងៃអនាគត់។

ជុំវិញបញ្ហាខាងលើនេះ​មហាជនកំពុងរង់ចាំមើលនូវចំណាត់ការរបស់ជំនាញពាក់ព័ន្ធ ពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម នឹងមន្ត្រីជំនាញ​ពាក់ព័ន្ធ​នៅក្នុងខេត្តព្រះវិហារ ដោយ​សាររោង​សិប្ប​កម្មនី​មួយនីមួយៗសុទ្ធសឹងតែកែច្នៃ​ឈើប្រណិតខ្នាត់ធំៗ ហើយជាលក្ខណៈ​ទ្រង់ទ្រាយធំ ទាំង​នេះបើគ្មាន​ការទប់ស្កាត់ឲ្យ​បានទាន់ពេល​វេលានោះទេ សម្បត្តិធន​ធានធម្មជាតិ នឹ​ងវិនា​សហិន​ហោ​ច​ជាក់ជាមិ​នខានទៅ​ថ្ងៃអនាគត់ ដោយសារតែមានម​ន្ត្រីមួយចំនួន​តូចឃុប​ឃិត​គ្នា ជាមួយ​ក្រុម​ឈ្មួញ​កា​ប់បំផ្លាញ​ និងកែឆ្នៃឈើប្រណិត​យ៉ាងអានាធិប​តេយ្យ​បែបនេះ ដោយគ្មានការ​បង្ក្រាប។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់​ របស់លោកមេភូមិអន្លង់វែងខាងលើនេះដែរ​ អង្គគេហទំព័រ ខ្មែរម្ចាស់​ការ​ មិនអាច​សុំការបំភ្លឺ​ណាមួយពីមេព្រៃ និងប៉េអឹ​ម ស្រុក​ជាំក្សាន្តបានទេ ដោយមិនមានលេ​ខទូរស័ព្ទ តែ​ទោះជាយ៉ាងនេះ​ក្តី អង្គភាពយើង រងចាំការបំភ្លឺពី​ជំនាញបា​ក់ព័ន្ធទាំងអស់រាល់​ម៉ោងធ្វើការ៕សូមអញ្ជើញទស្សនានូវវីឌឺដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន អញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើ​លការចាក់​វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​ជា​ព​លរដ្ឋខ្មែរ​ ដែល​វិល​ត្រឡប់ប្រ​ទេសថៃ ចូល​មកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នា​ញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើចត្តា​ឡីស័ក គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ២០២០ មកដល់​ថ្ងៃទី​២៤ ខែកុ​ម្ភៈ ឆ្នាំ២០២១ ​មានចំនួនស​រុប៧០៦១៩នាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅ​ដ្ឋាន​ប្រ​ជាព​លរដ្ឋ១ខ្នង ត្រូវ​បានអគ្គិភ័យ​លេ​បត្រ​បាក់​អស់ទាំ​ងស្រុង ​នៅស្រុក​រុក្ខគិរី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​កិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង សម្រេចបណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2183 នាក់
ម្សិលមិញ :
7912 នាក់
សប្តាហ៍នេះ :
93523 នាក់
ខែនេះ :
497840 នាក់
3 ខែនេះ :
1840366 នាក់
សរុប :
16090417 នាក់