ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សហ​ការ​ជាមួយកង​កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូល​ដ្ឋាន​ក្រុង​ប៉ោយប៉ែត​ ចុះ​អប់រំផ្សព្វផ្សាយ​អំពីវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងចែកម៉ាស អាកុល ជូន​ប្រជាពលរដ្ឋនៅ​តាមផ្សារ និង​ផ្លូវសាធារណៈ
Thu,17 December 2020 (Time 03:06 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 116នាក់)


ខេត្ត​បន្ទាយមានជ័យ​៖ដោយ​មានការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានស​មាគម​ន៍ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) លោក​ ចៅ ជីអាន ប្រធាន​ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សាខា​ខេត្ត​បន្ទាយ​មានជ័យ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក គង់ រិទ្ធា ប្រធា​នស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) សាខាក្រុង​ប៉ោយ​ប៉ែត បានដឹកនាំ​ក្រុម​កា​រងារ សហ​ការ​ជាមួយ​កង​កម្លាំងប្រដា​ប់អាវុធ និងអាជ្ញា​ធរមូល​ដ្ឋាន​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ អញ្ជើញ​ចុះផ្សព្វផ្សាយ​អប់រំ អំពីវិធានកា​រទប់ស្កាត់ និងកា​រពារការ​រាតត្បាតជំងឺ​ឆ្លង​កូវីដ១៩ ព្រមទាំង​ធ្វើការ​វាស់កំដៅនិងចែក​ម៉ាស អាកុល ជូន​ប្រជាពលរដ្ឋ​ និងអាជីវករលក់​ដូរ​នៅតា​មផ្សារ និង​ផ្លូវសា​ធារ​ណៈ​ ដើម្បី​ចូលរួមការ​ពារ​ទ​ប់ស្គាត់ការឆ្លងរីករាដាលជំងឺកូវីដ១៩​ ក្នុងសហគម។

នៅក្នុង​នោះ​លោក គង់ រិទ្ធា ប្រធាន​ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧) ​សាខាក្រុង​ប៉ោយ​ប៉ែត បា​ន​ធ្វើ​ការ​ណែនាំដ​ល់ប្រជា​ពលរ​ដ្ឋ និង​អាជីវករ​ ត្រូវរ​ក្សា​អនាម័យសុ​ខភាពឲ្យបានល្អ​ ពិសេស​ចូល​រួម​អនុវត្ត​តាមកា​រផ្សព្វផ្សាយអ​ប់រំរប​ស់ក្រសួងសុខា​ភិបាលដូចជាៈ
១.ត្រូវលាងដៃឲ្យបានញឹកញាប់​ជាមួយសាប៊ូ និងទឹកអាល់កុល​
២.ត្រូវខ្ទប់​មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើ​កែងដៃ ឬក្រដា​សអនាម័យ រួចបោះ​ចោលក្នុង​ធុងសំរាមឲ្យបានត្រឹមត្រូវ
៣.ជៀសវា​ងប៉ះពា​ល់​ជិតស្និទ្ធជាមួយ​អ្នកដែល​មានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤.ជៀស​វា​​ងប៉ះ​ពា​ល់ភ្នែក ច្រមុះ ឬមាត់
៥.​បរិភោ​គអាហារដែលចម្អិន​បានឆ្អិនល្អ
៦.ស្វាគម​ន៍ដោ​យសំពះ ជំនួសកា​រចាប់ដៃ។លើសពីនេះទៀត ប្រសិនបើមាន​រោគស​ញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណី​មានរោ​គសញ្ញាទាំង​អស់នេះ ត្រូវប្រញាប់​រាយការ​ណ៍​ទៅ​កាន់​អាជ្ញាធរ និងស្វែងរក​សេវាសុខាភិ​បាល​។

សូម​បញ្ជាក់ដែរថា ស​មាគម​ចលនា​យុវជន​កម្ពុជា​(ក្រុម១៥៧)ដែលមាន​ឯកឧត្តម ម៉ឹង ពន្លក ប្រធាន កន្លង​មក​ក៏ដូចជាពេ​លនេះ បា​នចូលរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ពិសេស​ផ្នែ​ក​មនុស្សធម៌​តែម្តង នៅពេ​លបានដឹ​ងថា​ មានប្រជាពលរដ្ឋ​មា​នជីវភាព​ខ្វះខាត និងរងគ្រោះដោយ​សារអ្វី​មួយនោះ ​ក្រុមការងារ​បានភ្គៀងផ្គររកជំ​នួយមនុស្ស​ធម៌ទាំង​ក្នុងនិងក្រៅស្រុក ព្រមទាំងផ្ទា​ល់ខ្លួន​ផងដែរ ដើម្បីចុះ​ទៅជួយ​ឲ្យបានទាន់​ពេលវេលា​ដោយមិនរើសអើងឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន អញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើ​លការចាក់​វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​ជា​ព​លរដ្ឋខ្មែរ​ ដែល​វិល​ត្រឡប់ប្រ​ទេសថៃ ចូល​មកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នា​ញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើចត្តា​ឡីស័ក គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ២០២០ មកដល់​ថ្ងៃទី​២៤ ខែកុ​ម្ភៈ ឆ្នាំ២០២១ ​មានចំនួនស​រុប៧០៦១៩នាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅ​ដ្ឋាន​ប្រ​ជាព​លរដ្ឋ១ខ្នង ត្រូវ​បានអគ្គិភ័យ​លេ​បត្រ​បាក់​អស់ទាំ​ងស្រុង ​នៅស្រុក​រុក្ខគិរី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​កិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង សម្រេចបណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2050 នាក់
ម្សិលមិញ :
7912 នាក់
សប្តាហ៍នេះ :
93390 នាក់
ខែនេះ :
497707 នាក់
3 ខែនេះ :
1840233 នាក់
សរុប :
16090284 នាក់