ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​អង្គការ​អភិវឌ្ឍន៍​កម្ពុជា ចុះហត្ថលេខាលើ​អនុ​ស្សារ​ណៈ​យោគយល់គ្នា ដើម្បី​ស​ហគ្រិន​ ស្ដីពី​ការបើ​កវគ្គបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសថត​រូប​ និង​ខ្សែភាពយន្ត
Sat,19 December 2020 (Time 12:42 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 119នាក់)


រាជធានីភ្នំពេញ៖ក្នុងឱកាសចុះហត្ថលេ​ខា​លើ​អនុ​ស្សារ​ណៈ​យោ​គយល់គ្នា រវាង​សមាគម​អភិវឌ្ឍន៍​វិជ្ជា​ជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ និង​អង្គកា​រ​អភិវឌ្ឍន៍​កម្ពុជា នៅរសៀលថ្ងៃ​ទី​១៨ ខែឆ្នូ ឆ្នាំ២០២០ ដើ​ម្បី​ស​ហគ្រិន​ ស្ដីពី​ការបើ​កវគ្គបណ្ដុះប​ណ្ដាល ជំនាញបច្ចេ​កទេសថត​រូប​ និង​ខ្សែភាពយន្ត លោក​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បានមានប្រសាសន៍ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​គប្បី​ ត្រូវ​តែ​ចេះនូវ​ជំនាញ​បច្ចេកទេស​ក្នុង​ការ​ថត​រូប​ភាព និង​វីឌីអូ​ ដើម្បី​​ទទួល​បាន​នូវ​គុណភាព​ទាំង​រូប​ភាព​ និង​វីឌីអូ​ សម្រាប់​ធ្វើការ​ចាក់​ផ្សាយ​ ទើ​បទទួលនូវការ​គាំទ្រ​ពី​សំណាក់​មហា​ជន​ ក៏​ដូច​ជា​ទស្សនិកជន​។ម្យ៉ាងវិញទៀត​ គឺ​អាច​យក​ជំនាញ​បច្ចេកទេស​ថតរូប​ភាព​ ឬ​វីឌីអូ​នេះ​ ទៅ​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ទៀត​តាម​រយៈ​ ប្រព័ន្ធ​ យូធូប​ (Youtube) និង​មុខរបរ​ផ្សេង​ៗ​ផងដែរ។

សូមជំរាបផងដែរថា ពិធីនេះបានធ្វើឡើងនៅក្នុង​អាគារ​ស្នាក់ការ​កណ្ដាល​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ស្ថិតនៅក្នុងភូមិ​ចំការ​ឪឡឹក​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​អញ្ចើញចូល​រួម​ពី​គណៈ​កម្មការ​ សមាជិក​ស្ថាបនិក​ ស្ថាប័ន​ អង្គភាព​សារព័ត៌​មាន​ចំនួន១៣អង្គភាព​ និង​អ្នក​សារព័ត៌មាន​ប្រមាណ​៤០នាក់​ មកពី​គ្រប់​បណ្ដា​ខេត្ត​នានា​។ពិធីត្រូវ​បាន​រៀប​ចំឡើង​ស្របតាម​វិធា​នការ​របស់​ក្រសួង​សុខាភិបាល​ ធ្វើ​តេស្ត​កម្ដៅ​ រក្សា​អនាម័យ​ គំលាត​ បាញ់​អាល់កុល​ និង​ពាក់​ម៉ាស់​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជម្ងឺ​ កូវីដ​-១៩​ ផងដែរ។

គួរបញ្ជាក់ផង​ដែរថា​ សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​គ្រោង​នឹង​បើកវគ្គ​បណ្ដុះ​បណ្ដា​ល​ជំនាញ​បច្ចេកទេស​ថត​រូប​ និង​ខ្សែភាពយន្ត​ នៅ​ឆ្នាំ​២០២១​ ខាងមុខ​នេះ​ សម្រាប់​ភ្នាក់ងារ​សារ​ព័ត៌​មាន​ និង​យុជន​គ្រប់​ស្រទាប់​ ដោយ​ក្នុង​១វគ្គ​ គឺ​ត្រូវបាន​កំណត់​​​ជ្រើសរើស​យក​សិក្ខាកា​ម​តែ​១៥​ប៉ុណ្ណោះ។ហើយ​អ្វី​ដែ​លជា​ការ​កត់សម្គាល់​នោះ​ គឺ​គ្រប់​វគ្គ​បណ្ដុះបណ្ដាលលើ​ជំនាញ​បច្ចេកទេស​ថតរូ​ប​ភាព​ និង​ខ្សែភាពយន្ត​ ​ត្រូវ​បាន​ធ្វើ​ការ​បង្វឹក​ដោយ​ លោក​ ឈន​ ប៊ុន​ហំ​ អនុបណ្ឌិត​ខ្សែ​ភាពយន្ត​ ពី​ប្រទេស​អូស្ត្រាលី​ និង​ជា​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​កម្ពុជា​ ដើម្បី​សហគ្រិន​ ក្នុង​គោលបំណង​ផ្ដល់​នូវ​គុណភាព​ ចំណេះដឹង​ និងជំនាញ​ពិតប្រាកដ។

ទន្ទឹមនោះលោក​ ហោ​ គន្ធា​ បានអំពាវនាវដល់អ្នកសារព័ត៌មាន មេត្តាទទួលយកនូវអ្វីដែលជា​បទ​ពិសោធន៍ថ្មី​ៗ​ ទុក​ជា​ប្រ​យោជន៍​ក្នុង​ការផ្សព្វផ្សា​យព័ត៌មាន និងប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​នៃ​សារព័ត៌​មាន​ ដើម្បីឆ្លុះបញ្ចាំង នូវ​ទិដ្ឋភាព​សង្គម​ និងភា​ពស្អាតស្អំ របស់អ្នក​សារព័ត៌មានកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន អញ្ជើញសំ​ណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើ​លការចាក់​វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រ​ជា​ព​លរដ្ឋខ្មែរ​ ដែល​វិល​ត្រឡប់ប្រ​ទេសថៃ ចូល​មកកម្ពុជា ​តាមច្រកអូ​របីជាន់ ក្រុមគ្រូពេទ្យ មន្ត្រីជំ​នា​ញ​ត្រួតពិនិត្យ​វាស់​កំដៅ រួច​បញ្ជូន​ទៅធ្វើចត្តា​ឡីស័ក គិតចាប់ពីថ្ងៃ២ ខែមេសា ឆ្នាំ២០២០ មកដល់​ថ្ងៃទី​២៤ ខែកុ​ម្ភៈ ឆ្នាំ២០២១ ​មានចំនួនស​រុប៧០៦១៩នាក់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លំនៅ​ដ្ឋាន​ប្រ​ជាព​លរដ្ឋ១ខ្នង ត្រូវ​បានអគ្គិភ័យ​លេ​បត្រ​បាក់​អស់ទាំ​ងស្រុង ​នៅស្រុក​រុក្ខគិរី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តស្វាយរៀង បើក​កិច្ចប្រជុំសាមញ្ញលើ​កទី២១ ឆ្នាំទី២ អាណត្តិទី៣ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង សម្រេចបណ្តេញនាយកកា​សែត Angkor Today ចេញពីកម្ពុជា រឿង​ផ្សាយព័ត៌មាន​ថា កម្ពុជា​លក់វ៉ាក់​សាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2351 នាក់
ម្សិលមិញ :
7912 នាក់
សប្តាហ៍នេះ :
93691 នាក់
ខែនេះ :
498008 នាក់
3 ខែនេះ :
1840534 នាក់
សរុប :
16090585 នាក់