លោកស៊ុម ស៊ីវុទ្ធថា ផ្នែករដ្ឋាបាលព្រៃឈើស្រុករវៀង ហាក់រក្សាភាពស្ងប់ស្ងាត់ ខណៈសិប្បកម្មកែឆ្នៃឈើ ឥតច្បាប់ជាច្រើនកន្លែង នៅឃុំរៀបរយ កំពុងបើកដំណើការយ៉ាងគគ្រើកគ្មានចំណាត់ការ
ខេត្តព្រះវិហារ៖រោងសិប្បកម្មកែឆ្នៃឈើ ឥតច្បាប់ជាច្រើនកន្លែងនៅជាប់ៗគ្នា ស្ថិតនៅក្នុងភូមិត្នោតម្លូរ ឃុំរៀបរយ ស្រុកវៀង ខេត្តព្រះវិហារ កំពុងតែបានដៃក្នុងការកែឆ្នៃគ្រឿងសង្ហារឹម ដឹកយកទៅឯភ្នំពេញយ៉ាងរលូន ដោយមិនឃើញមានជំនាញចុះបង្រាបឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា រោងសិប្បកម្មកែឆ្នៃឈើប្រណិតខាងលើនេះ សង្ស័យជាមានខ្នងបង្អែកដ៏ធំសំប៉ើមហើយមើលទៅបានជាមិនឃើញមានជំនាញចុះធ្វើការត្រួតពិនិត្យ ឬបង្ក្រាបនោះទេ។
ប្រភពដដែលបញ្ជាក់ថា ពួកគាត់មិនមែនជាអ្នកច្បាប់នោះទេ តែបានដឹងខ្លះៗដែរថា រោងសិប្បកម្មនីមួយៗគេឲ្យតែកែឆ្នៃឈើប្រភេទក្នុងស្រុកតូចតាចតែប៉ុណ្ណោះ តែផ្ទុយទៅវិញបែជារោងសិប្បកម្មនៅតំបន់ខាងលើកែឆ្នៃប្រភេទឈើប្រណិតធំៗទៅវិញ ទាំងនេះជាហេតុធ្វើឲ្យព្រៃឈើវិនាសហិនហោចដោយសារតែឈ្មួញកាប់បំផ្លាញ បានធ្វើឲ្យបាត់បង់នូវសម្បត្តិធម្មជាតិនៅថ្ងៃអនាគត់ជាក់ជាមិនខាន។
ជុំវិញបញ្ហាសិបប្បកម្មទាំងនេះផង ក្រុមសារព័ត៌មានយើងបានរាយការណ៍ជូនលោកស៊ុម ស៊ីវុទ្ធថា ផ្នែករដ្ឋាបាលព្រៃឈើស្រុករវៀង កាលពីថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០២០ ហើយដែរតែលោកបានឆ្លើយមកវិញថា លោកនឹងស្នើសុំគោលការទៅអភិបាលស្រុក ដើម្បីចុះបង្រ្កាប។តែរហូតមកទល់នឹងថ្ងៃនេះនូវមិនទាន់ឃើញមានចំណាត់ការចុះបង្រ្កាប រឺពិនិត្យនៅឡើយទេ។ដូច្នេះសង្ឃឹមថាមន្ទីរ និងក្រសួងរពាក់ព័ទ្ធគ្រប់ផ្នែក នឹងមានវិធាការទៅលើរោងសិប្បកម្មឥតច្បាប់ខាងលើនេះ៕