ឈ្មួញដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ទៅសៀមរាបបានយ៉ាងរលូន រីឯមន្ត្រីជំនាញពាក់ព័ន្ធ ស្ងប់ស្ងាត់ដូចចោរលួចសេសអញ្ជឹង(មានវីដេអូ)
ខេត្តព្រះវិហារ:ការកាប់បំផ្លាញនិងដឹកជញ្ជូនឈើនៅតែបន្តកើតមានឡើងយ៉ាងគគ្រឹកគគ្រេងដូចគេហែកឋិនអញ្ចឹង ចំណែកមន្ត្រីជំនាញពាក់ព័ន្ធហាក់រក្សាភាពស្ងប់ស្ងាត់ ទៅវិញ បើទោះបីជាកន្លងមកគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បានចុះបង្ក្រាបយ៉ាងកក្រើក រហូតមានការឃាត់ខ្លួនមនុស្ស និងដុតកម្ទេចចោលនូវមធ្យោបាយដឹកបទល្មើស បណ្តាលឲ្យស្ងប់ស្ងាត់បានមួយរយៈខ្លី លុះមកដល់ម៉ោងនេះ ឈ្មួញនៅតែបន្តសម្រុកដឹកជញ្ជូនចេញពីខេត្តព្រះវិហារ ទៅសៀមរាបបានយ៉ាងរលូនដដែរ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានចំណាត់ការពីជំនាញពាក់ព័ន្ធឡើយ។
ជាក់ស្តែងកាលពីម៉ោង០១និង២០នាទី រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ មានគោយន្តដឹកឈើចេញពីភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ចំនួន០២គ្រឿងបន្តគ្នាតែម្តង ភ្លាមៗនោះខាងក្រុមអ្នកសារព័ត៌មាន ក៏បានខលហៅជំនាញរដ្ឋបាលព្រៃឈើស្រយ៉ង់អោយលោក បានដឹង នឹងចុះពិនិត្យទៅលើគោយន្តរបស់ពួកឈ្មួញទាំងនោះ។ក្រោយមកបានបណ្តើរយកមករក្សាទុកនៅស្នាក់ការ រដ្ឋបាលព្រៃឈើស្រយ៉ង់ ដោយបើកមួយមុខ មួយក្រោយ ដោយសារតែមន្រ្តីជំនាញ រៀងធូរលុង ទើបបណ្តាលអោយគោយន្តបើកខាងមុខចូលទំលាក់ឈើចេញ ហើយបើកគោយន្ត ទៅបាត់មួយគ្រឿង ចាប់បានតែគោយន្តមួយគ្រឿងខាងក្រោយនោះទេ។
សូមបញ្ជាក់ដែរថា ក្នុងការបណ្តោយអោយគោយន្តទំលាក់ឈើចេញនេះផងដែរ ខាងជំនាញមិនបានបញ្ជាក់ថាហេតុអ្វីនោះទេ ហើយថែមទាំងហាមមិនអោយអ្នកសារព័ត៌មានថត យករូបភាពដែលចាប់បាននៅក្នុងស្នាក់ការទៀតផង។
បើតាមសមត្ថកិច្ច នឹងអ្នកសារព័ត៌ព្រមទាំប្រជាពលរដ្ឋជាច្រើនបានប្រាប់អោយដឹងថា នេះជាប្រពៃណីរបស់មន្ត្រីរដ្ឋបាលព្រៃឈើនៅស្រយ៉ង់ ហើយ ជួនកាលខលហៅឆ្លើយយកលេះថារវល់នេះរវល់នោះ ជាច្រើនលើកមកហើយ ឯ ចរិកវិញឈ្លើយ ធ្វើដូចជាខ្លាចបាត់ប្រយោជន៍អញ្ជឹង។ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ មិនអាចសុំការបំភ្លឺណាមួយពីមន្ត្រីពាក់ព័ន្ធនៅឡើយទេ ដោយមិនមានលេខទូរស័ព្ទតែទោះយ៉ាងនេះក្តីអង្គភាពយើង រកចាំការបំភ្លឺរាល់ម៉ោងធ្វើការ៕សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម: