អំពើឃុបឃិតស៊ីសំណូកគ្នា បែបពុករលួយ របស់ចៅសង្កាត់ស្ទឹងមានជ័យ៣ ឈ្មោះអ៊ុម ហឿង ត្រូវបានលាតត្រដាងជាសាធារណៈហើយ
រាជធានីភ្នំពេញ៖ពិតជាថ្លើមធំណាស់លោកអ៊ុម ហឿង ចៅសង្កាត់ស្ទឹងមានជ័យ៣ ហ៊ានដកនិងលួចតែងតាំងមេភូមិថ្មីស្ងាត់ៗ មិនឱ្យថ្នាក់លើដឹងបែបពុករលួយបំផុត ដោយឃុបឃិតស៊ីសំណូកគ្នា បន្ទាប់ពីបែកធ្លាយថា នាវេលាម៉ោងជាង០២រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោកចៅសង្កាត់ស្ទឹងមានជ័យ៣ នឹងបើកកិច្ចប្រជុំដើម្បីរួមគំនិតគ្នាផ្លាស់ប្តូរតួនាទី មេភូមិចាស់ ផ្លាស់មេភូមិថ្មីដោយស្ងាត់ៗ បែបពុករលួយ ទាំងថ្នាក់លើមិនបានដឹងរឿងនេះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកអ៊ុម ហឿង បានប្រមូលយកស្នាមមេដៃប្រជាពលរដ្ឋជាង៨៦គ្រួសារ ដោយយកលេះចោទប្រកាន់លោកមេភូមិចាស់ថា ពលរដ្ឋបានដាក់ពាក្យប្តឹងទៅថ្នាក់លើចោទប្រកាន់លោក ឈិន ដារ៉ា មេភូមិទ្រា០៤ បានលួចទីស្នាក់ការបក្សភូមិទ្រា០៤ ទៅលក់ឲ្យឈ្មួញឬក៏អ្នកដទៃ បានប្រាក់រាប់ម៉ឺន។តែទោះយ៉ាងនេះក្តីអ្នកសារព័ត៌មានបានធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់និងច្បាស់លាស់ហើយឃើញថា លោក ឈិន ដារ៉ា ជាមេភូមិទ្រា០៤ មិនមានឯកសារណាមួយបញ្ជាក់ថា លោកបានលួចលក់ទីស្នាក់ការភូមិទ្រា០៤នោះឡើយ ផ្ទុយទៅវិញចៅសង្កាត់ស្ទឹងមានជ័យ៣ ឈ្មោះអ៊ុម ហឿង ទេដែលឃុបឃិតគ្នារៀបគំរោងដកមេភូមិចាស់ ដើម្បីដាក់ចូលអ្នកផ្សេង ព្រោះតែប្រយោជបក្សពួករបស់ខ្លួន។
ទន្ទឹមនេះដែរលោក ឈិន ដារ៉ា មេភូមិទ្រា០៤ បានប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកថា«ខ្ញុំ មិនអស់ចិត្តសោះ ពីព្រោះលោកបានចូលបម្រើការងាររដ្ឋជូនបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេច តេជោ ជាប្រមុខដឹកនាំប្រទេសដ៏ឆ្លៀសវៃជាទីគោរព ហើយបច្ចុប្បន្ននេះ ខ្ញុំបានគ្រប់គ្រងដឹកនាំ កម្លាំងប្រជាការពារភូមិទៅជិត២០នាក់ឯនោះ ដើម្បីការពារសេចក្តីសុខជូនបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ ថែមទាំងបានជួយសម្រួលការកកស្ទះ ចរាចរណ៍ និងបញ្ហារផ្សេងជាច្រើនទៀតផង តើខ្ញុំមានសិទ្ធិឯណាទៅហានថ្លើមធំទៅលក់ទីស្នាក់ការបក្សដែលជាសម្បត្តិ របស់រដ្ឋគ្រប់គ្រងនោះ»។
លោកបញ្ជាក់ថា លោកបានបម្រើការងាររដ្ឋជូនគណ:បក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៧ ជាអតីត ប្រធានក្រុមទី១៣ ក្នុងភូមិទ្រា០៤ ដល់ឆ្នាំ២០០៨ បានប្រកាសតែងតាំងជាមេភូមិទ្រា០៤ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីជំនាន់លោក សេងសាញ់ ជាចៅសង្កាត់ចាសមកម្លេះ រហូតមកទល់ឆ្នាំ២០២០នេះ។
ក្រោយពីទទួលបាននូវព័ត៌មានខាងលើនេះភ្លាមអ្នកសារព័ត៌មានយើងទំនាក់ទំនងតាមទូរសព្វ័ ទៅលោកចៅសង្កាត់ អ៊ុម ហឿង ផ្ទាល់ដែរ តែលោកបានឆ្លើយយ៉ាងវែងអន្លាយថា លោកបានដឹងរឿងនេះច្បាស់ និងមានឯកសារគ្រប់គ្រាន់ថា បានរាយការណ៍ទៅថ្នាក់លើហើយបានចេញលិខិត ត្រូវផ្លាស់ប្តូរមេភូមិចាស់ចេញ ត្រូវផ្លាស់ប្តូរមេភូមិថ្មីទ្បើងវិញ ដោយយោងតាមឯកភាពក្នុងសង្កាត់ និងខណ្ឌ បើលោកចង់ដឹងច្បាស់ទៅសួរ លោកទ្បុង ង៉ែត ទៅគាត់ជាអភិបាលរងខណ្ឌមានជ័យ គឺដឹងហើយ តែភ្លាមនោះដែរក៏បានខលទៅសួរលោក ទ្បុង ង៉ែត តែលោកបានឆ្លើយតាមទូរសព្ទ័ថា រឿងនេះគឺលោកមិនបានដឹងច្បាស់លាស់ទេ សុំមិនឆ្លើយ ភ្លាមនោះដែរ អ្នកសារព័ត៌មានបានធ្វើទំនាក់ទនងទៅផ្ទាល់ដល់ លោក ឃួង ស្រេង អភិបាលក្រុង លោកបានមានប្រសាសន៍ថា រឿងការដកទៅសួរ ខាងសាលាខណ្ឌទៅ ភ្លាមនោះក្រុមការងារ បានបន្តខលតាមទូរសព្វ័ ទៅលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រឿងការដក តំណែង មេភូមិឬផ្លាស់ប្តូរមេភូមិចាស់មកថ្មី គឺគាត់មិនបានទាន់មើលឬឃើញពិនិត្យឯកសារណាមួយនៅទ្បើយទេ រឿងការដកទាល់តែមានការសម្រេច ពីលោកឬថ្នាក់លើជាមុនសិន ទើបអាចសម្រេចបានមិនចេះតែដកស្មានៗនោះ។
បញ្ហាខាងលើនេះមហាជនកំពុងតែរងចាំមើល នូវចំណាត់ការរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលចៅសង្កាត់ស្ទឹងមានជ័យ៣ ឈ្មោះអ៊ុម ហឿង ថ្លើមធំហានដកមេភូមិចាស់ ផ្លាស់មេភូមិថ្មីដោយស្ងាត់ៗ ដោយមិនមានបទបញ្ជាបែបពុករលួយបែបនេះ៕