ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឯកឧត្តមយែម​ ណយ ៖វគ្គបណ្ដុះ​បណ្ដាល ជំនាញ​យកព័ត៌មា​នបែបស៊ើបអង្កេត មានសារៈសំ​ខាន់​ណាស់ សម្រាប់​អ្នកសា​រព័ត៌មាន
So,05 Januar 2020 (Time 11:40 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 528នាក់)


ខេត្តកណ្ដាល​៖ឯកឧត្តមយែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខាធិការ និងជា​ប្រធាននាយកដ្ឋាន មជ្ឈមណ្ឌលព័​ត៌មាន បានកោតសរសើរចំពោះ សមាគមសេរីភាព​អ្នកសារព័ត៌​មានកម្ពុជា ដែលបានខិតខំប្រឹងប្រែង ផ្ដួចផ្ដើម បើកវគ្គបណ្ដុះបណ្ដាល ជំនាញយក​ព័ត៌មាន​បែប​ស៊ើប​អង្កេត ដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម បញ្ជាក់​ថា អ្នកសារព័ត៌មានយើង ដែលបានចូលសាលារៀនទទួលបាន​នូវវគ្គបណ្ដុះ​បណ្ដា​ល​ច្បាស់លាស់នោះយើងមិនសូវខ្លាចគេ ហើយក្លាហានទៀតផង។

ឧត្តមមានប្រសាសន៍​បែបនេះក្នុងឱកាស​ដែលឯកឧត្តម អញ្ជើញចូលរួមក្នុងពិធី បើកវគ្គបណ្ដុះ​បណ្ដា​ល ស្ដីអំពីកា​រយកព័ត៌មានបែបស៊ើបអង្កេត កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់​ការសមាគម​សេរីភាព​អ្នកសារព័ត៌មានកម្ពុជា ស្ថិតនៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានសិក្ខាកាម​ចូលរួមជាង៦០នាក់ មកពីអង្គភាពផ្សេងៗប្រមាណជាង ៥០​អង្គភាព មកពី២៥រាជធានី-ខេត្ត។

ក្នុងឱកាសនោះ​ដែរឯកឧត្តម ​ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរ​ព័ត៌មាន​ខេត្តក​ណ្ដាល បានមា​នប្រសាសន៍ថា វគ្គបែ​បស៊ើបង្កេត​នេះមា​នសារ:សំខាន់ណាស់ ដូច្នេះសូម​បងប្អូនខិត​ខំយកចិត្តទុក​ដាក់នូវបទបង្ហាញ​របស់លោកគ្រូ ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទៀត ឱ្យស​មត្ថ​ភាពនៃ​ការស៊ើបអង្កេតព័ត៌​របស់យើងប្រកប​ដោយគុណភាព។
ជាងនេះទៅទៀតឯ​កឧត្តមបានជំរុញឱ្យអ្នក​សារព័ត៌មានទាំងអស់ ខិតខំកសាងស្នាដៃ​ផលិត​ព័ត៌​មានល្អៗ ព័ត៌​មានមានប្រយោជ​ន៍ដល់​សង្គម ព័ត៌មានពិត និងចូល​រួមប្រឆាំងព័ត៌មានក្លែងក្លែង តាម​រយៈការផ្សាយតែរឿង​ពិតឥតលំអៀង។

លោកទេ​ស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា វគ្គស៊ើប​អង្កេតនេះមានអង្គភាព និង​សិក្ខាកាមចូលរួមច្រើនមកពី២៥រាជធានី-ខេត្ត ក្នុងនោះមានសមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ដូចជា៖​កងរាជអាវុធហត្ថ, កម្លាំងនគរបាល , មេធាវី និងកម្លាំងរ​បស់ក្រសួងម​ហា​ផ្ទៃផងដែរ។

បើយោងតាម អនុប្រធានទី១សមាគម​បានឱ្យដឹងថា ​សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងព័ត៌មានទទួលស្គាល់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយមានស​មាជិកចូលរួម​មាន៣៦អង្គភាព។ចំពោះ​សកម្មភាពកន្លងមករបស់សមាគម ដោយអនុវត្តតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​រប​ស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវលើកកម្ពស់​អ្នក​សារព័ត៌មា​ន នឹងធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំង​អភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ​ឲ្យភាព​ធំទូលំទូលាយ ស្របតា​មយុត្តិសាស្រ្តចតុកោ​ណរបស់រាជ​រដ្ឋាភិបាល។

សមា​គមបានរៀបចំបើ​កវគ្គបណ្ដុះបណ្ដាល​បានចំនួន៤វគ្គរគិតមកត្រឹមថ្ងៃនេះ
វគ្គទី១​ ស្ដីអំពីជំនាញយកព័ត៌មាន​និងសរសេរព័ត៌មាន ដោយមានសិក្ខាកាមចូលរួមចំនួន៤១នាក់ មកពី៣០​អង្គភាពផ្សេងគ្នា នៅថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០១៩ ប្រារព្ធនៅ ដងទន្លេសាបតែម្ដង។
វគ្គទី២ អំពីជំនាញស​រសេរព័ត៌មានឌីជីថល ​និងទប់​ស្កាត់ព័ត៌មានក្លែងក្លាយ សិក្ខាកាម​ចូលរួមចំនួន​៥០នាក់ មកពី៣៨អង្គភាព​ផ្សេងគ្នា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រារព្ធនៅ ស្នាក់ការសមាគម។
វគ្គទី៣ អំពីជំ​នាញ និ​ពន្ធបទពិចា​រណកថា ស្ដីពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ សិក្ខាកា​មចូលរួម​ចំនួន​៤០នាក់ មកពី៣០អង្គភាពផ្សេងគ្នា​ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ប្រារព្ធនៅ ស្នាក់ការ​សមាគម។
វគ្គទី​៤ អំពីជំនាញមូ​លដ្ឋាន ការយកព័ត៌មានបែបស៊ើបអង្កេត  សិក្ខាកាមចូលរួមប្រមាណ៦០នាក់ មកពីជិត៥​០អង្គភាពផ្សេង​គ្នា នៅថ្ងៃទី៤​ ខែមករា ឆ្នាំ២០២០ប្រារព្ធនៅ ស្នាក់ការសមាគម។

ជាង​នេះទៅទៀតសមាគមមិ​នត្រឹមតែបើកបង្រៀន​វគ្គបណ្ដុះ​បណ្ដាលប៉ុណ្ណោះទេ ថែមទាំងជួយ​ការពារសា​ព័ត៌មាន ដែល​មានបញ្ហារងពាក្យបណ្ដឹ​ង ឬអយុត្តិធម៌ផ្សេងៗ ដែលកន្លងម​កសមាគមបាន​ចុះទៅ​សិក្សាករណី
ទី១ លោក​ ឆោម ស៊ីថា ចាង​ហ្វាងកាសែតដំណឹងថ្មីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តសៀមរាប ករណី​ប្រើប្រាស់អាវុធខុសច្បាប់ សមាគម​បានចុះសិក្សាស្រាវជ្រាវ នឹងធ្វើរបាយការណ៍ជូន ក្រសួង​ព័ត៌មាន ហើយដែរ។
ទី២ អ្នកកា​សែតនិងទូរទស្សន៍ online ធី ​អិន អឹម ចំនួន២នាក់ ត្រូវបានសមត្ថកិច្ច​ចាប់ឃាត់ខ្លួននៅ​ខេត្តពោធិ៍សាត់ សមាគមបានចុះសិ​ក្សាស្រាវជ្រាវ នឹងធ្វើរបាយ​ការណ៍ជូន ក្រសួងព័ត៌មាន ហើយ​ដែរ។
ទី៣ លោកសែម បូរ៉ា អគ្គនាយកទូរទស្សន៍onlin​e TNM កម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខេត្តកំពង់ចាម សមាគមបាន​ចុះសិក្សាស្រាវជ្រាវ នឹងជួយ​អន្តរាគមន៍រួចខ្លួន ហើយក៏បានធ្វើរបាយការណ៍ទៅ ក្រសួង​ព័ត៌មាន ហើយដែរ។
ទី៤ អ្នក​សារព័ត៌មានចំនួន៤ ផ្សេងទៀត​នៅសៃវៀនមាន់ ខណ្ឌមានជ័យ សមាគមបានចុះ​អន្តរាគមន៍ជាមួយ អាជ្ញាធរ សមត្ថកិច្ច ជាមួយជំនាញពា​ក់ព័ន្ធ រហូតពួកគាត់បានរួចខ្លួន ហើយ​ក៏បាន​ធ្វើរបាយការណ៍ ជូនក្រសួងហើ​យដែរ។
ទី៥ លោកសុខ ឧត្តម វទ្យុព្រឹទ្ធាសែន ដែលអាជ្ញា​ធរខេត្តកំពង់ឆ្នាំង កោះឲ្យអញ្ជើញចូលទៅបំភ្លឺ ពីបទ​ញុះញុងជាសាធារណៈ សមាគមបានចុះសិក្សាស្រាវ​ជ្រាវ នឹងធ្វើរបាយការណ៍ជូន ក្រសួង​ព័ត៌មាន ហើយដែរ។

ក្រៅពីនោះសមាគមក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ អំពីសកម្មភាពផ្សេងៗ ដូចជា៖គាំទ្រលទ្ធផ​លបោះ​ឆ្នោតតំណាងរាស្ត្រលើកទី៦ ​ឆ្នាំ២០១៨ ព័ត៌មាន​មូលបង្កាច់រ​បស់វិទ្យុអាស៊ីសេរី និងABC អូស្ត្រា​លី ដែលមា​នចំណង​ជើងថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូកអ្នកកា​សែត​ក្នុងស្រុកចំនួន២០​០ដុល្លារ ក្នុង​មណ្ឌលបោះឆ្នោត និងអ្ន​កកាសែតដែ​លត្រូវបានមន្ត្រីគយនៅខេត្តកំពតប្ដឹងនោះ ក៏ស​មាគម​បានធ្វើសេចក្តីថ្លែងការណ៍ហើយដែរ។
នៅថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០១៩ សមា​គមបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលោកសម រង្ស៊ី ពាក់ព័ន្ធ​រឿងប្រមាថព្រះមហា​ក្សត្រ នៅក្នុងកិច្ច​សម្ភាសរ​បស់វិទ្យុអាស៊ីសេរីហើយដែរ។

មិនត្រឹមតែ​ប៉ុណ្ណោះសមាគមបានធ្វើសប្បុរសជនមួយចំនួន ជួយដល់អ្នកក្រីក្រខ្វះខាតលំបាក ជាពិ​សេសអ្នកសារព័ត៌មានតែម្ដង រាល់ទុក្ខលំបាកទាំងឡាយដែលសារពត៌មាន ខ្វះខាតលោកទេស វិបុលប្រធានសមាគមតែងតែជួយជ្រុំជ្រែ​ងដល់ពួគាត់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9911 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
69787 នាក់
ខែនេះ :
390465 នាក់
3 ខែនេះ :
1091598 នាក់
សរុប :
12357761 នាក់