ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អំពើរំលោភដីពលរដ្ឋ នៅស្រុករលាប្អៀ ពីសំណាក់លោក ផង់ សុភឿន ត្រូវបានលាតត្រដាងជាសាធារ:(មានវីឌឺអូ)
Di,07 Januar 2020 (Time 11:56 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline​ (ចំនួនអ្នកអាន: 418នាក់)


ខេត្តកំពង់ឆ្នាំង៖បន្ទាប់ពីមានរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែងដែលមានចំនួន២៦ហាត់៨០Aស្ថិតនៅចំណុចទួលតាមឹង ភូមិកងមាសឃុំគោកបន្ទាយ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ត្រូវបានលាតត្រដាងការពិតហើយ បន្ទាប់ពីចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ម៉ុង មុនីសោភា បានអញ្ជើញចុះទៅផ្ទាល់ដល់ទីតាំងដីទំនាស់របស់លោកអ៊ុំ យ៉ាន់ ជាង នឹងជាដំណាងអោយប្រជាពលរដ្ឋចំនួន៦៤គ្រួសា ដែលត្រូវឈ្មោះ ផង់ សុភឿន នឹងប្រពន្ធឈ្មោះ អ៊ូ ប៉ែន ប្រើអំណាចគំរាមគំហែង រំលោភយកដីស្រែពួកគាត់នាពេលថ្មីៗកន្លងទៅនេះ។

ជាក់ស្ដែងកាលពីដើមខែមករាឆ្នាំ២០២០អ្នកយកព័ត៌មានទទួលបាននៅនឹងកន្លែងដីទំនាស់ផ្ទាល់ សង្គេតឃើញថា វត្តមានលោក ម៉ុង មុនីសោភា ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង នឹងក្រឡាបញ្ចីរបស់លោកបានចុះពិនិត្យមើលដីស្រែទាំង២៦ហាត់៨០A នឹងធ្វើរការសួនាំជុំវិញសាច់រឿងខាងលើនេះ អ្វីដែលសំខាន់នោះលោក ម៉ុងមុនីសោភា.មិនគិតពីការនើយហត់ស៊ូដើរជាមួយពលរដ្ឋដីរាប់សិបម៉ែត្រ។

ចំណែក លោក ផង់ សុភឿន នឹងប្រពន្ធ ឈ្មោះ អ៊ូ ប៉ែន វិញព័ត៌មានយើងទទួលបានជាក់លាក់នោះគឺ មានដីច្រើនរហូតដល់៣០០ហិចតាជាង តែមួយគ្រួសាទេ ទើបមន្ត្រីជំនាញមួយចំនួនបានលើកឡើងថា ដីទាំងអស់នេះមិនដឹងថា បានមកពីការទិញ ឬរំលោភយកដីពីប្រជាពលរដ្ឋមែនឬយ៉ាងណា។

តាមប្រភព័ព៌តមានបានអឱ្យងទៀតថា ដីស្រែខាងលើនេះសរុបមានចំនួន៦៤គ្រួសារ សរុបផ្ទៃដី២៦ហិចតា.៨០អា ហើយត្រូវលោកផង់សុភឿន រំលោភយកទាំងអស់ ដែលពួកគាត់ជាពលរដ្ឋកាន់កាប់រុករានធ្វើស្រែរហូតដល់១២ឆ្នាំមកហើយ គិតមកដល់ពេលនេះ។
ចំណែកឈ្មោះ ផង់ សុភឿន ទើបចូលមកនៅក្រោយទេដើទិញដីរបស់ប្រជាពលរដ្ឋផងនិងលួចដីផង ។


ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា សូម្បីប្រឡាយស្ថានីស្តុបទឹករបស់ប្រជាពលរដ្ឋទុកប្រើប្រាស់ ទឹកបូមធ្វើស្រែមួយកន្លែង ដែលអង្ការប្រាសាក់ស្តារប្រឡាយទុបទឹកអោយប្រជាពលរដ្ឋប្រើប្រាស់នោះ ក៏ត្រូវ លោក ផង់ សុភឿន រំលោភយកដែរ ហើយថែមទាំងវាយទំលុះស្ថានីប្រាសាក់បូមទឹកលក់អោយអ្នកស្រុក ក្នុងតម្លៃ មួយហិចតា.៣០មឺុនរៀលទៀតផង។

ស្ថាបត្រ័សុីវិលនឹងមន្រ្តីមួយចំនួនបានរិះគន់ចំៗ នឹងដាក់ការសង្ស័យទៅលើអជ្ញាធរភូមិ ឃុំថា ពិតជាបានឃុបឃិតគ្នាជាប្រពន្ធ័ជាមួយនឹងលោក ផង់ សុភឿន មែន ហើយមើលទៅទើបមិនយកចិត្តទុកដាក់ដោះស្រាយជូនអ៊ុំ យ៉ាន់ ជាង បែបនេះ។

ភ្លាមនោះពលរដ្ឋបន្តទៀតថា អោយដោះស្រាយយ៉ាងមិចបើ ផង់ សុភឿន មានលុយមានអំណាចយ៉ាងនឹងហើយ អ៊ុំ យ៉ាន់ជាង ត្រឹមតែជាជាងកាត់សក់ តើមានអ្វីទៅតតាំងនឹងលោកផង់ សុភឿន នោះឡើុយ បើសូម្បីឃើញបទល្មើសនៅនឹងមុខហើយអជ្ញាធរមិនទាំងអើពើផងនោះ និយាយរួមអោយតែខ្សែខាង ផង់ សុភឿន អជ្ញាធរញញើត មិនហ៊ានអំណាចលោក ផង់ សុភឿន ឡើយ បើហ៊ានវិញត្រូវប្រឈមមុខនឹងដេកគុកយ៉ាងអយុត្តិធម៌ហើយ។

ក្នុងនាមលោក អ៊ុំ យ៉ាន់ជាង ដំណាងអោយពលរដ្ធទាំង៦៤គ្រួសាបានអគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ម៉ុង មុនីសោភាចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានទឹកចិត្តនឹងការដោះស្រាយ នឹងឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ហើយកម្រនឹងបានជួបមន្ត្រីខាងច្បាប់ឯណាដែលមានឆន្ទ:ដូចរូបលោកចៅក្រមណាស់។

ចុងក្រោយលោកអ៊ុំ យ៉ាន់ ជាង បានសូមសុំណុំពរដល់អជ្ញាធខេត្តកំពង់ឆ្នាំងទាំងអស់ មេត្តាជួយរកយុត្តិធម៍អោយប្រជាពលរដ្ឋទាំង៦៤គ្រួសាផងព្រោះរាស្រ្តរំពឹងច្បាប់ បើច្បាប់មិនជួយតើអោយពួកខ្ញុំរំពឹងអ្វីទៀត(ទានប្រុស)៕
សូមអញ្ជើញទស្សនានូវវីឌឺអូដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17027 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
76903 នាក់
ខែនេះ :
397581 នាក់
3 ខែនេះ :
1098714 នាក់
សរុប :
12364877 នាក់