នគរបាលអន្តោប្រវេសន៍ច្រកទ្វារទី១ ក្រុងប៉ោយប៉ែត បន្តចែកម៉ាសហ្វ្រីជូនដល់ពលដ្ឋកម្ពុជា ដើម្បីការពារជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយរុសកូរ៉ូណាប្រភេទថ្មី
ខេត្តបន្ទាយមានជ័យ៖ដូចអ្វីដែល នគរបាល អន្តោប្រវេសន៍ច្រកទ្វារទី១ ក្រុងប៉ោយប៉ែត សន្យាចែកម៉ាសចំនួន១លានម៉ាសរយៈពេល១ខែ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជានោះ នាព្រឹកថ្ងៃអាទិត្យ ៩ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែគុម្ភ: ឆ្នាំ២០២០ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នូវតែបន្តយុទ្ធនាការចែកម៉ាសហ្វ្រីជូនដល់ភ្ញៀវជាតិ-អន្តរជាតិ អាជីវករ កម្មករ ពលករ អ្នករត់ម៉ូតូឌុប ដែលធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា បន្ទាប់ពីបណ្ដាលប្រទេសមួយចំនួនលើពិភពលោកកំពុងកើត និងឆ្លងរាតត្បាតជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយរុសកូរ៉ូណាប្រភេទថ្មីនេះ។
គួររម្លឹកដែរថា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៌ អមដំណើរ ដោយលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះពិនិ្យទីតាំង និងធ្វើការពិភាក្សាគ្នាក្នុងកាដាក់ក្រុមពេទ្យជំនាញប្រចាំការ ចត្តាឡីស័ក ម៉ាស៊ីនស្កែនកំដៅ ក្រោយមកក៏បានសំរេចយកម៉ាស៊ីស្កែនកំដៅ ទៅដាក់នៅខាងមុខច្រកទ្វារជិតគល់ស្ពានមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង ដោយខាងប៉ូលីសជាអ្នករៀបចំ បន្ទប់ដាក់កាមេរ៉ាចាប់កំដៅ នឹងបន្ទប់សម្រាប់ដាក់អ្នកជំងឺបណ្តោះអាសន្ន។
លុះព្រឹកថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅចំណុចច្រកចេញ-ចូលគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្រ្តីក្រោមឱវ៉ាត ចុះធ្វើការចែកម៉ាសជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប ដែលធ្វើដំណើរឆ្លងកាត់ទីនោះដោយឥតគិតថ្លៃ៕