ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អធិការក្រុងបានលុ​ង កំពុងផ្គើនបទបញ្ជាសម្តេចក្រឡាហោម បណ្តោយឱ្យមានល្បែងស៊ីសង​ជល់​មាន់ អាប៉ោង និងយូគី លេងយ៉ាងគគ្រឹកគ្រេង​ មិនបង្ក្រាប
Fr,14 Februar 2020 (Time 03:02 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 962នាក់)


ខេត្តរតនគីរី៖ល្បែងស៊ីសង​ជល់​មាន់ អាប៉ោង និងយូគី លេងយ៉ាងគគ្រឹកគ្រេង​ មានទាំង​ម៉ូតូ និង​រថយន្តស៊េរី​ទំនើបៗ​ដឹកមាន់ចូលទៅតាមចំការកៅស៊ូ ដើម្បី​យកទៅ​ជល់ភ្នាល់ចាក់​លុយក្នុង​សង្វៀន ចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លា ដែលស្ថិតនៅក្នុងភូមិ​សាស្ត្រគ្រប់គ្រង​ដោ​យលោកហួត បុរី អធិកា​រនគរបាល​ក្រុងបាលុង គ្មានចំណា​ត់​ការ​បង្ក្រាបពីសមត្ថកិច្ចឡើយ សង្ស័យមានការសូកប៉ាន់ប្រចាំ​ខែហើយមើលទៅ។

ទីតាំងល្បែងស៊ីសងជល់មាន់ អាប៉ោង និងយូគី ដែលកំពុងតែបើក​ឱ្យលេង​យ៉ាងគគ្រឹកគគ្រេង ដែល​គ្មាន​ចំណាត់ការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាន​នេះ ចូលតាមចំ​ការ​កៅស៊ូ​ររបស់​លោក ពៅ សៀក ស្ថិត​នៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី។ដោយមាន​អ្នករត់ការ​ដែលគេហៅថា(មេការនោះ)​ឈ្មោះ​(ជាងតន)ជា​មេធំ,(មករា)និងអាន​។

សូមបញ្ជាក់ដែរថា ល្បែងស៊ីសងខាងលើ បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកពួកគាត់​បាន​រាយការណ៍ទៅដល់លោកស្នងការក៏បាន​បិទមួយរយៈ តែឥឡូវនៅតែបន្ត​បើកឱ្យលេងដ៏ដែល គ្រាន់តែ​ប្តូទីតាំង​ពីកន្លែមួយ ទៅកន្លែមួយ ដើម្បីបំភ័ន្តភ្នែកថ្នាក់​លើតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែង​ដែលបានទៅលេង​ចាញ់​អស់លុយពីខ្លួន​នោះបានបង្ហើបថា​កាលដែលបើកឱ្យលេងដោយមិនមានការរំខានពីអាជ្ញាធមូលដ្ឋាននោះ ក៏ព្រោះតែមាន​សេនា​ដៃស្តាំ​របស់មេ​សង្វៀនដ៏​ធំខាង​លើជាអ្នករត់ការចែកចាយលុយ ដល់​សមត្ថកិច្ចតាំងពីថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​ក្នុងខេត្ត ដើម្បី​បិតមា​ត់បិតករ មិនឲ្យមាន​ការចាប់ចងឬបង្រ្កាបឡើយ។ ​
 
ប្រភពបន្តថា ម្ចាស់សង្វៀនខាងលើនេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែឥឡូវ​នេះអស់បុណ្យស័ក្ក ពីព្រោះដ​ល់អាយុចូលនិវត្តន៍ ដូច្នេះ​ហើយបាន​ជាសង្វៀនមួយនេះ​បើកលេង​បាន​យ៉ាង​រលូនបែបនេះ​។​

ពាក់ពន្ឋ័អាជ្ញាធរមូលដ្ឋានបើក​ឲ្យលេងល្បែងស៊ីសងនេះដែរលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានប្រមានដល់​មន្រ្តី​ណាដែល​កាង និងនៅពី​ក្រោយ​បទល្មើស​ល្បែង​ស៊ីសង​នៅ​មូលដ្ឋាន​ខ្លួន មន្ដ្រីនោះ​នឹងទទួល​ការព្រមា​ន​តាមច្បាប់​ការងារ​រដ្ឋ ពោលគឺ​ត្រូវ​ទទួល​ទោស និង​ប្រឈមការ​ដក​តំណែង​ទៀតផង លោកប្រមាន​បែបនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​កន្លងទៅ ក្នុងឱកា​សដែលលោកអញ្ជើញជាអធិបតីភាព​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​។
បើយោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​ ដែលរដ្ឋសភា​បានអនុម័ត នា​សម័យប្រជុំលើកទី៤ ​នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាត​ការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ នៅ​គ្រប់​ទីកន្លែង​ទូទាំងព្រះរាជាណាចក្រកម្ពុជា។និងជំពូក៣ មាត្រា១១-ជនណា​ដែលចេញមុខ​ការពារ​វង់​ល្បែង​ស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដា​ក់គុកពីមួយ​ឆ្នាំដ​ល់ប្រាំឆ្នាំ។​​

 ​​​ទន្ទឹមនេះដែរពលរដ្ឋបានសូមណូមពរដល់ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អ​ភិបាលខេត្តរ​តន​គីរី និងជាប្រធា​នគណ:បញ្ជាការឯក​ភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យិន សំណាង ស្នង​ការ​នគរបាលខេត្តរតន​:គីរី មានវិធានការទៅលើលោកហួត បុរី អធិការក្រុងបាលុង ផងទាន ដើម្បីឱ្យ​ពលរដ្ឋទទួលបាននូវភូមិ ឃុំ មានសុខសុវត្តិភាពទាំង៩ចំណុច ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ដាក់ឱ្យនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
654 នាក់
ម្សិលមិញ :
7728 នាក់
សប្តាហ៍នេះ :
42532 នាក់
ខែនេះ :
390898 នាក់
3 ខែនេះ :
1579473 នាក់
សរុប :
11639615 នាក់