ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ពលរដ្ឋចោទមន្ត្រីប៉ូលិសស័ក្តិ៤កន្លះ ឈ្មោះ កែវ មុន្នី ហៅផុក ថា កំពុង​ពឹងពាក់ស្ថាប័ន​ច្បាប់ ដើម្បីរំលោភយកដីរបស់គាត់ រស់នៅក្នុងភូមិ​ចង្ហោន
Sa,01 Februar 2020 (Time 06:58 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 479នាក់)


ខេត្តកំពត៖លោក ឆាយ ផាន់នី ហៅនាង អំពាវនាវ​សុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយរកយុត្តិធម៌​ជូន​ក្រុម​គ្រួសា​រគាត់ ខណៈដែលឈ្មោះ កែវ មុន្នី ហៅផុក មានតួនាទីជា ប្រធានការិយាល័​យសន្តិ​សុខ​ឯកជន នៃស្នង​ការដ្ឋាននគរបា​លខេត្តកំ​ពត កំពុង​ខ្វែងដៃខ្វែង​ជើង​ពឹងពាក់លើស្ថាប័នច្បាប់ ដើម្បី​ប្តឹង​យកដីរបស់​របស់ រស់នៅក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត​។

ទាក់ទិននឹងករណីនេះ បើតាម​ភាគីម្ចាស់ដី ឈ្មោះ ឆាយ ផាន់នី ហៅនាង រស់នៅក្នុងភូមិ ឃុំ ខាងលើ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ដីដែល​លោកប៉ូលិសថ្លើមធំ ឈ្មោះ កែវ មុន្នី ហៅផុក កំពុង​ប្តឹងទាមទារយកនេះ​មានទំហំដី៥ហិកតា ស្ថិតជាប់នឹងជើងភ្នំបូកគោ ក្នុងភូមិចង្ហោន ឃុំព្រែក​ត្នោត ស្រុកទឹកឈូ ខេត្តកំពត ហើយដីនេះ​គាត់​រស់នៅអាស្រ័យ​ផលតាំងពីឆ្នាំ​១៩៩៨​មកម្លេះ ហើយ​កាលណោះ​គាត់បានទិញបន្តពីឈ្មោះ លឹម មូជ ដោយការ​ទិញដី​នេះក៏​មានការ​ទទួលស្គាល់​ពីអាជ្ញា​ធ​រមូលដ្ឋានផងដែរ។

ម្ចាស់ដីបានបន្តថា គាត់រស់នៅអាស្រ័យផល​លើដីនេះ២១ឆ្នាំមកហើយ ពុំដែល​មានអ្នកណាម​កបង្ក​បញ្ហា​ឡើយ ហើយឈ្មោះកែវ មុន្នី​ហៅផុក​នេះក៏​មានដីជាប់​ព្រំប្រទល់គ្នា​ជាមួយដីរបស់គាត់ដែរ នៅពេលនោះពួកគាត់ទាំងពីរនាក់ ក៏មិនដែលមានពាក្យ​សំដីធំតូចដាក់គ្នានោះទេ សូម្បីតែដីរបស់ ឈ្មោះ កែវ មុន្នី ហៅផុក ដែលទិញពីប្រជាជន​ដែលមានព្រំប្រទល់ជាប់គ្នានេះ ក៏សុទ្ឋតែព្រៃទាំងអស់ ហើយពេលនោះ​បានជួលរូបគាត់ឱ្យជួយឈូសឆាយទៀតផង ហើយរស់នៅជិតគ្នាល្អូកល្អើន គ្មាន​ដែលទំនាស់គ្នារឿងដីធ្លីដែលមានព្រំជាប់គ្នានោះឡើយ ពិសេសជាងនេះ​ទៅទៀតលោកកែវ មុន្នី ហៅផុក កាលពីមុនរាប់អានគ្នាហូប​បាយហូបទឹកតែជា​មួយគាត់ទេ។​ស្រាប់តែពេលនេះ​ពេលហាង​ឆេងដី​មានតម្លៃ ស្រាប់តែលោកប៉ូលិសស័ក្តិ៤កន្លះ ឈ្មោះ កែវ មុន្នី ហៅផុក  រូបនេះ​មិនដឹងសំអា​ងទៅលើអ្វី បែរជាមកប្តឹងទាមទារយកដីគាត់ ដែលមានទំហំ៥ហិកតា មានព្រំប្រទល់ជាប់គ្នា​ដើម្បី​យកធ្វើជាសម្បត្តិផ្ទាល់ខ្លួនទៅវិញ។

លោក ឆាយ ផាន់នី បានរៀបរាប់ទៀតថា ចាប់តាំងពីមានករណីប្តឹងរំលោភយកដីនេះ ក្រុមគ្រួសារ​របស់គាត់​ទាំងមូលមិនហ៊ា​នទៅដេកនៅផ្ទះ​ចំណុចដីទំនាស់នេះទេ ដោយសារខ្លាច​គេមកកាប់​សម្លាប់​បំបិតមាត់។​

ពាក់ព័ន្ធនឹងដីទំនាស់នេះដែរ លោក គង់ ប៊ុនរា មេឃុំព្រែកត្នោត បានបញ្ជាក់ប្រាប់អ្នកយកព័ត៌​មាន​នៅ​ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា ដីដែលកំពុងទំ​នាស់នេះគឺដីស្ថិតក្នុងតំបន់វិនិច្ឆ័យ ហើយ​លោកពិត​ជាទទួលស្គាល់ថា ឈ្មោះ ឆាយ ផាន់នី ហៅនាង ព្រមទាំ​ងក្រុមគ្រួសារ​បានរស់នៅនិង​អាស្រ័យផ​លនៅលើដីនេះប្រាកដមែន ប៉ុន្តែក្នុងសាលាកបត្រ (០១) មានដីទំហំតែ​ជាង១ហិក​តាប៉ុ​ណ្ណោះ តែគា​ត់ចេះតែកាប់​វាទយក ដើម្បីអាស្រ័យផលចាប់ពីឆ្នាំ១៩៩៨​រហូតមកដល់បច្ចុប្បន្ន បានរ​ហូតបានទំហំសរុប៥ហិកតា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក អាំង សុភា ចៅក្រម​សាលាដំបូង​ខេត្តកំព​ត បានដឹកនាំកម្លាំង​ជំនាញចុះទៅពិនិត្យ និងវាស់វែងដីទំនាស់ មួយកន្លែងខាងលើ ដើម្បីរកទំហំពិត​ប្រាកដ ការចុះមកពិនិត្យនេះ បើតាមលោក​ចៅក្រមរូបនេះ​បានបញ្ជាក់ប្រាប់អ្នក​សារពត៌មានយើងថា ការចុះពិនិត្យនេះគឺបានធ្វើឡើង'ទៅតាមប​ណ្តឹងរបស់ ឈ្មោះ កែវ មុន្នី ហៅផុក ជាមន្ត្រីប៉ូលិ​សស័ក្តិ​៤កន្លះ ដែលបានប្តឹងទៅលោកឲ្យជួយ​អន្តរាគមន៍។ 

ដោយឡែកនៅរសៀលថ្ងៃទី៣​០ខែមករាឆ្នាំ២០២០នេះ លោកអាំង សុភា ចៅក្រមសា​លាដំបូងខេត្ត​កំពត​បានប្រាប់អ្នកព័ត៌មានថា បើដីទំនាស់នេះស្ថិតក្នុងតំបន់វិនិច្ឆ័យ លោកចាំទទួល​សំណុំឯកសា​រពីមន្ត្រី​ជំនាញសិន​រួចហើយត្រូវបង្វែរសំណុំរឿងនេះ ចូលទៅគណៈកម្មការវិវាទដីធ្លីថ្នាក់ខេត្ត ជាអ្នក​សម្របសម្រួល និងដោះស្រាយជូនភាគីវិ​វាទខាងលើវិញ។ 

លោកចៅក្រមក៏បានមានប្រសាសន៍បន្តថា យកល្អគួរតែភា​គីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយ​សន្តិវិធីទៅល្អជា​ងពីព្រោះដែលទំនាស់​គ្នានេះគឺគ្មានប្លង់កម្មសិទ្ធ​នោះទេ​ជាដីក្នុងតំបន់វិនិច្ឆ័យដូចគ្នា​គ្រាន់តែភាគីទំនាស់​ទាំងពីរមករស់នៅអាស្រយ័ផលជាយូរឆ្នាំដូចគ្នាតែប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង​រដ្ឋបាលក្រុង/ស្រុកចំនួន​៥​ក្នុងខេត្តស្វាយរៀង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្ដាល ទទួលបានអំណោយមនុស្សធម៌ ជាថ្នាំពេទ្យពីអគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីទុកចាត់ចែងជួយដល់ពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋមកពី៥ភូមិ ក្នុងសង្កាត់និមិត្ត ដែលរងគ្រោះដោយសារទឹកជំនន់ ទទួលអំណោយមនុស្សធម៌ ពីអង្គការកុមារមេគង្គ (លោក គង់ រ៉ាវ៉ាត់)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងប៉ុស្តិ៍វរសេនាតូច៩១១ ចុះត្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែននានា (លោក គង់ រ៉ាវ៉ាត់)

ព័ត៌មានគួរចាប់អារម្មណ៍

អតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
662 នាក់
ម្សិលមិញ :
15213 នាក់
សប្តាហ៍នេះ :
93262 នាក់
ខែនេះ :
508191 នាក់
3 ខែនេះ :
1612974 នាក់
សរុប :
13893413 នាក់