ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តបន្ទាយមានជ័យ ចាត់ទុកអ្នកសារព័ត៌មាន ជាកញ្ចក់​ដ៏ស្រស់​ស្អាត​ សម្លាប់ឆ្លុះបញ្ជាំងអំ​ពីសង្គម
So,16 Februar 2020 (Time 04:40 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 928នាក់)


ខេត្តបន្ទាយមានជ័យ​៖អ្នកសារព័ត៌មាននៅក្នុងខេត្តបន្ទាយមានជ័យ អញ្ជើញ​ពិសារអា​ហារសាមគ្គី​តាមកា​រអញ្ជើញរប​ស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង​ការរដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ នាល្ងាចថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទា​យមានជ័​យ។
​លោកឧត្តមសេនីយ៍ទោស្នងការ ​រៀបចំពិធី​នេះឡើង គឺក្នុងគោ​លបំណង លើទឹកចិត្តដល់កញ្ចក់ ពោល​គឺ​សំដៅទៅលើអ្នកសារព័ត៌​មានតែម្ដង ដែលខិត​ខំតស៊ូយ៉ាងស្វិតស្វាញ ទាំងយប់ទាំងថ្ងៃ ដើ​ម្បី​ទទួល​បាននូវព័ត៌​មានពិត​និងជាក់លាក់ សម្រាប់ស​ង្គមទាំងមូល។

ជាមួ​យគ្នានោះដែ​រលោកឧត្តមសេនីយ៍ទោបានប្រសាសន៍ ប្រៀបធៀប​ទៅនឹងកញ្ចក់ (អ្នកសារ​ព័ត៌មាន)ថា កញ្ចក់​មានសារៈ​សំខាន់ខ្លាំង​ណាស់ បើសិន​ជាយើងមិនមានកញ្ចក់​សម្រាប់ឆ្លុះមុខ​យើងទេ នោះ​យើងមិនដឹងថា ផ្ទៃមុខរបស់​យើងរាង​យ៉ាង​ម៉េច ឬមានអ្វីនៅ​លើទៅមុខ​របស់យើង​នោះទេ​។
ជាងនេះទៅទៀតលោ​កឧត្តមសេនីយ៍ទោ បានស្នើឲ្យអ្នក​សារព័ត៌មាន ខិតខំប្រឹងប្រែងបន្តទៀត​នូវ​ការអ​ភិវឌ្ឍន៍​សមត្ថភាពយល់ដឹងរបស់ខ្លួន និង​មានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ ក្លាហានហ៊ាននិ​យាយ​ការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួល​យកការពិត ដើម្បីឲ្យព័ត៌មាន​របស់ខ្លួនក្លាយ​ជាព័ត៌មា​នពិតហើយធ្វើការឆ្លុះបញ្ចាំង​ឲ្យឃើញគ្រប់​រូប​ភាព​សង្គម ដើម្បីចូលរួមចំ​ណែកកសា​ងសង្គ​មមួយឲ្យ​មានភាព​យុត្តិធម៌ សុខសន្តិភាព និងមានការអភិវឌ្ឍន៍ ដែលជាបំណងប្រាថ្នា​របស់​មនុស្ស​ជាតិ​នៅទូទាំងសកលលោក។​

សូមបញ្ជាក់ដែរថា ការពិត​ការពិសារអាហារសាមគ្គីរវាង អ្នកសារព័ត៌មាន និងលោ​កឧត្តមសេនីយ៍​ទោ​ស្នងការ ព្រមមន្ត្រី នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ គឺគ្រោងនឹងធ្វើឡើងនៅ ក្នុងឱកា​សពិធីបុណ្យចូល​ឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុន្តែដោ​យសារក្នុងឱកាសនោះកម្លាំងទាំងអស់ មមា​ញឹកក្នុង​ការចុះការពារសណ្តាប់ធ្នាប់ជូនប្រ​ជាពលរដ្ឋ។

សូមបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់នៃកា​រពិសារអាហារសាមគ្គីរួចមក លោកឧត្តម​សេនីយ៍ទោ​ស្នង​ការ បានជូនបាច់ផ្កាអោយអ្នក​សារពត៌មាន អ្នកសា​រព័ត៌មាន​ក៏ជូន​បាច់ផ្កា​ដល់លោកឧត្តមសេ​នីយ៍ទោ​ផ​ងដែរ ក្នុងនោះ​លោកឧត្តមសេនីយ៍ទោ បានផ្តល់កិត្តិយ​សថតរូបអនុស្សាវរីយ៍​ជាមួយអ្នក​សារព័ត៌មាន ជាច្រើនអង្គភាពក្នុងខេត្តបន្ទាយ​មានជ័យ រួមទាំងផ្តល់នូវវត្ថុអនុស្សាវរីយ៍ ជូនអ្នកសា​រព័ត៌មានទៀតផង​។
ទន្ទឹមនោះដែរ អ្នកសារព័ត៌មាន បានគោរពជូនពរលោកឧត្តមសេនីយ៍ទោ មានសុខភាពល្អបរិបូណ៍ កាយពលមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ដោយក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អតីតៈមេឃុំអូ​របីជាន់ម្នាក់​បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុង​ករណីគ្រោះថ្នាក់​ចរាច​រណ៍ បើករថយន្ត​បុក​គល់​អំពិល​ទឹក បន្ទាប់​ពី​ចេញពីផឹកស៊ីពីខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចពញា​ចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា​ សៅ ទី អញ្ជើញចាក់វ៉ាក់សាំ​ងកូវីដ-១៩ នៅមន្ទីរពេ​ទ្យកាល់ម៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ជនដៃដល់ ដែលសម្លាប់នារីស្រស់ស្អាតជាបុក្គលិកកាស៊ីណូ នៅក្នុងបន្ទប់ជួល ក្នុងក្រុងប៉ោយប៉ែតបានហើយ នៅឯទីរួមខេត្តសៀមរាប (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8699 នាក់
ម្សិលមិញ :
10525 នាក់
សប្តាហ៍នេះ :
87673 នាក់
ខែនេះ :
504839 នាក់
3 ខែនេះ :
1883951 នាក់
សរុប :
16239680 នាក់