ល្បែងអនឡាញ និងហ្គេមបាញ់ត្រី បើលេងយ៉ាងគក្រើក នៅខណ្ឌដូនពេញ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌមិនខ្វល់ ព្រោះជាឆ្នាំងបាយរបស់លោក
រាជធានីភ្នំពេញ៖លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរខណ្ឌដូនពេញ កំពុងតែផ្គើន និងល្មើសទៅនឹងច្បាប់ស្តីអំពីការបង្ក្រាបល្បែងស៊ីសង នឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុង របស់ថ្នាក់ដឹងនាំ ឃុបឃិតគ្នាបែបពុករលួយជាមួយម្ចាស់ទីតាំល្បែងស៊ីសងអនឡាញ និងហ្គេមបាញ់ត្រី នៅចំណុចផ្ទះលេខ៤៥ ផ្លូវ៥៣ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានមេការឈ្មោះ វេ ហា បើកឱ្យលេងយ៉ាងអនាធិបតេយ្យ គ្មានចំណាត់ការ ចំណែងលោកអភិបាលខណ្ឌដូនពេញ សុខ ពេញវុធ ហាក់រក្សាភាពស្ងប់ស្ងាត់។
បើតាមប្រភពពីអ្នកនៅក្បែរទីតាំងកន្លែងអនឡាញ និងហ្គេមបាញ់ត្រីខាងលើបានបង្ហើបឱ្យដឹងថា
ទីតាំងនេះលេងជារៀងរាល់ថ្ងៃ មិនរំខានដល់សមត្ថកិច្ចឡើយ ដោយម្ចាស់ទីតាំងបានដាក់ខែ(បង់លុយ)ជាប្រចាំ ទាំងនេះបានធ្វើឱ្យពួកគាត់មានការព្រួយបារម្មណ៍ជាខ្លាំងខ្លាចកើតមាននូវអំពើចោរលួច ចោរប្លន់ ព្រោះដោយសារតែមានការលេងល្បែងទាំងនេះ។
ពាក់ពន្ធ័ករណីខាងលើនេះអ្នកសារព័ត៌មានយើងបានខលទូរស័ព្ទសុំការបំភ្លឺពីលោកអធិការនគរខណ្ឌដូនពេញ ទៀង ច័ន្ទសារ ខលចូលមិនមានអ្នកទទួល តែទោះយ៉ាងនេះក្តីអ្នកសារព័ត៌មាន នូវតែព្យាយាមសុំការបកស្រាយតាមបណ្តាយWhatsApp ឯកជនដោយលោកបានសសេរឆ្លើយតបយ៉ាងខ្លីថា«ខ្ញុំសន្និបាតសាលាក្រុង»។
ចំណែកលោក សុខ ពេញវុធ អភិបាលខណ្ឌឆ្លើតតាមតាមរយះទូរស័ព្ទថា«ខ្ញុំជាប់រវល់ចូលរួមសន្និបាតនៅសាលារាជធានីភ្នំពេញ» បន្ទាប់មកលោកក៏បានឆ្លើយតាមបណ្តាញTalegramទៀតថា«ខ្ញុំពិនិត្យ បង្ក្រាបឱ្យបានម៉ឺងម៉ាត់ ក្រោយពិចប់សន្និបាតរួចនៅសប្តាហ៍ក្រោយនេះ»។មហាជនកំពុងរងចាំមើលទាំងអន្ទះសារថា តើលោកអភិបាលខណ្ឌអនុវត្ត ដើម្បីយកស្នារដៃបានដូចអ្វីដែលលោកបានសសេតាមបណ្តាញTalegramជាមួយអ្នកសារព័ត៌មានទេ ខណៈដែលល្បែងស៊ីសងទាំងនោះកំពុងតែកើតមានឡើងយ៉ាងគគ្រឹកគគ្រេង ដោយមានខ្នងបង្អែកជាអធិការខណ្ឌនោះ។
ពាក់ពន្ធ័ទៅនឹងការបើកឱ្យមានល្បែងស៊ីសងខាងលើនេះដែរបើយោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៤ នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា។និងជំពូក៣ មាត្រា១១-ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំទៀតផង៕នៅមានវគ្គបន្តទៀត