ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អភិបាលខេត្តកំព​ង់ចាម ដឹកនាំកិច្ច​ប្រជុំ ផ្សព្វផ្សាយស្តីពីវិធានការទប់ស្កាត់ រាតត្បាត នៃជំងឺ កូវីដ-19
Di,24 März 2020 (Time 05:12 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 57នាក់)


ខេត្តកំព​ង់ចាម៖នារសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ ឯក​ស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម បាន​អញ្ជើញជាអធិប​តីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីវិធានការទប់ស្កាត់រាតត្បាត​នៃ ជំងឺ កូវីដ-19 ដល់បង​ប្អូន​អាជ្ញាធរមានសមត្ថកិច្ច សម្រាប់ធ្វើការផ្សព្វផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូល​ដ្ឋាន​របស់ខ្លួន។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើង៣ ចំណុចសំខាន់ៗ សម្រាប់ត្រៀមនិងបង្ការកា​ររីករាលដាលនៃជំងឺកូវិត-19 នេះ រួមមាន៖ដាក់ស្នើ​ឲ្យ
បងប្អូនប្រជា​ពលរដ្ឋណាដែលទើបតែមកពីបណ្ដាប្រទេសនានា ឲ្យពួកគាត់រ​ស់នៅដាច់​ដោយ​ឡែករយៈពេល១៤​ថ្ងៃសិន ព្រមទាំង​ពិនិត្យនៅសំណាកសម្រាប់តាមដានថាមានជំងឺ កូវីត-19 នេះ​ឬទេ។ព្រមទាំងធ្វើការអប់រំ​ទៅដល់បងប្អូន​ប្រជាពលរដ្ឋដែល​រស់នៅតាមមូលដ្ឋាន​ឲ្យច្បាស់​ពីជំងឺ​កូវីត-19 នេះ ដោយឆ្លងតាមរយៈអ្វីខ្លះ ដោយធ្វើការសំអាតអនាម័យ​ជាប្រចាំសម្រាប់​ខ្លួនឯង​នឹងម​នុស្ស​ជុំវិញខ្លួន។

ចំណុចសំខាន់មួយទៀត​សូមអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំ របស់ប្រមុខរាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនជាដំ​ណឹងដល់​បង​ប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច អោយគាត់យល់ដឹង និងអនុវត្ត។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រប់សាសនា ត្រូវយកចិត្តទុក​ដាក់​លើមុខសញ្ញាដែល​មានការពាក់ព័ន្ធជាមួយជនជាតិ ម៉ាឡេស៊ី ចំនួន០៧នាក់​ដែលបាន​រក​ឃើញ​មានផ្ទុកវីរុះកូវីដ-១៩ នៅក្នុងឃុំ រការគយ ឃុំអង្គរបាន និងឃុំពាមជីកង ស្រុកកងមាស ខេត្តកំព​ង់ចាម​ តមកទៀតឯក​ឧត្ត​មក៏​បា​នអញ្ជើញទៅមើលទីតាំង ដែល​មានបងប្អូនប្រជាពលរដ្ឋរ​បស់​យើង​បានឆ្លងជំងឺនោះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រគល់​អំណោយ ​ជូនដល់អនុសាខា និងអាជ្ញាធរក្រុង​ ស្រុក ដើម្បីបម្រើស​កម្មភាព​ប្រយុទ្ធ នឹងជំងឺកូវីត​១៩ក្នុងខេត្តកំពត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យផ្អាក់ការនាំចេញអង្ករ និងស្រូវទៅក្រៅប្រទេស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

រាយខ្សែលួសឆក់កណ្ដុរ ខុស​បច្ចេកទេសឆក់ស្លាប់ខ្លួនឯង (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ ឧត្តម​សេ​នីយ៍ទោ​ អ៊ុច​សុខុន​ ដឹក​នាំប្រតិភូសំ​ណេះ​សំ​ណា​ល​​សួរសុខទុក្ខ​ និងនាំយក​អំ​ណោ​យចែកជូន កង​កម្លាំងនគរបាល​ វរសេនាតូចការ​ពារព្រំដែនគោកលេខ៨១៧ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យ​បិទកាស៊ីណូទាំ​ងអស់ ចាប់ពីថ្ងៃទី០១ ​ខែមេសា ២០២០ ត​ទៅ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2354 នាក់
ម្សិលមិញ :
18915 នាក់
សប្តាហ៍នេះ :
120362 នាក់
ខែនេះ :
618450 នាក់
3 ខែនេះ :
1935996 នាក់
សរុប :
10550667 នាក់