ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សម្តេចតេជោ ជំរុញឱ្យ​អាជ្ញាធរថ្នា​ក់ក្រោមជាតិទាំងអស់ ត្រូវប្រមូ​លការ​ខិតខំចុះ​មូលដ្ឋាន​ ដើម្បី​ផ្សព្វ​ផ្សាយ​ពីការការពារជម្ងឺកូវីដ​១៩ (COVID-19)នេះ
Mi,25 März 2020 (Time 02:03 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 72នាក់)


រាជធានីភ្នំពេញ៖តាមរយៈ​ការវិវត្តនៃជម្ងឺកូវីដ​១៩ (COVID-19)នេះ កម្ពុជាបានដាក់​វិធានការដល់ដំ​ណាក់កាល​ទី២​ហើយ។ក្នុងស្ថានភាពនា​ពេលបច្ចុប្បន្ននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានជំរុញឱ្យ​អាជ្ញាធរថ្នាក់​ក្រោមជាតិទាំងអស់ ត្រូវ​ប្រ​មូលការខិតខំចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីការការពារជម្ងឺនេះ នៅតាមស្រុកភូមិ​ឱ្យ​ប្រជាពលរដ្ឋ​យើងបានដឹង ជាពិសេសអ្នកដែល​ទើបមកពីក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រ​សាសន៍បែបនេះ​ក្នុងឱកាសដែល​សម្តេច​អញ្ជើញ​ជួបសំណេះ​សំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត​ប្រមាណ​ជា៤២២នាក់ នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មុននឹងពួកគាត់​ចេញបេ​សក​កម្មជាមួយក្រសួង​សុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)​។

តាមរបាយការណ៍របស់ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបា​លបានក្រុមគ្រូពេទ្យ​ស័គ្រ​ចិត្តសម្តេចតេជោបានឱ្យដឹងថា ក្រោយពី​ការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូល​រួមជាកម្លាំងក្នុងការប្រយុទ្ធនឹង​ជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិ​ស្សិត ដែលបានបញ្ចប់​ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួ​មសកម្មភាព​ប្រយុទ្ធនឹ​ង​ជំងឺកូវីដ១៩ជាបន្តបន្ទាប់។ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេស​បន្ថែមទៅលើកា​របង្ការ និងត្រួតពិនិត្យការចម្លងជំងកូវីដ១៩នេះ។​បានចាត់ទុកការចូលរួមរ​បស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ប្រយុទ្ធជំងឺកូវីដ១៩ ថាជាខ្សែត្រៀមទី១ ដើម្បីសង្គមជាតិ និងគ្រួសារ ហើយការចូលរួមនេះ គឺប្រកប​ដោយទឹកចិត្ត​ដ៏អង់អាច។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ​និងអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបាន​ចូលរួមលះបង់​កម្លាំងកាយចិត្ត បើទោះបីជាដឹង​ថាជម្ងឺនេះជា​ឃាតករលាក់មុខក៏ដោយ។ការ​លះបង់របស់ក្មួយៗក្រុមគ្រូពេទ្យគឺ​ជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។សម្តេច​តេជោក៏បានអរគុណដល់អាណាព្យាបាលរបស់ក្មួយៗ​ទាំងអស់ដែលបានអនុញ្ញាត​កូនៗមកចូលរួ​មក្នុងប្រតិបត្តិការនេះ​។

សម្តេចតេជោបានបញ្ជាក់ពីមូល​ហេតុ ដែលត្រូវយកក្រុមគ្រូពេទ្យនេះស្ម័គ្រចិត្តនេះ គឺយើងបន្ថែម​លើកក្រុម​គ្រូពេទ្យជំនាញដែលមានជាង​២,០០០នាក់នោះ ហើយយើងមិនត្រឹ​មតែព្យាបាល​តែកូវី​ដ១៩ទេ គឺ​យើងមានជម្ងឺផ្សេងៗទៀត ហើយប្រតិបត្តិ​ការនេះក៏ជា​ពេលអោយ​ពួកគាត់បាន​ទទួល​ការបណ្តុះបណ្តាលជំនាញវិជ្ជ​សាស្ត្រផ​ងដែរ។
ជាងនេះទៅទៀតសម្តេចតេជោបានរៀបបន្ទប់ចំនួន៣,០០០បន្ទប់ហើយ សម្រាប់ត្រៀបដាក់អ្នកជម្ងឺ មាន​ទាំង​សណ្ឋាគារ សាសារៀន និងអគារស្នាក់នៅរបស់សិស្សផងដែរ។សម្តេច​តេជោបានធា​នាពីសុវត្ថិភាពក្រុមគ្រូពេទ្យទាំងអស់ ដែលសម្រេចចិត្តមកនេះ។ក្នយងនោះ​សម្តេចតេជោបាន​សង្កត់ធ្ងន់ថា បើគ្មានអាវុធមិន​គ្រប់គ្រាន់ទេ គឺមិនអោយ​ចូលប្រយុទ្ធទេ បើគ្មាន​បរិក្ខាពេទ្យ​គ្រប់​គ្រាន់​ទេ គឺមិនអោយ​ចេញព្យាបាលអ្នកជម្ងឺនោះឡើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោ​បានថ្លែងនូវ​ការអរព្រះគុណ​ចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែដែល​បានព្រះរាជទា​នអំណោយ​ជាថវិកាក្នុងស​កម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពល​រដ្ឋទាំងអស់ដែល​ចូលរួមបរិចាគក្នុងសកម្មភាពនេះ ដែលរហូតមកដល់ពេលនេះ យើងទទួ​លបាន​ថវិកា​ប្រមាណ​ជាង៨លានដុល្លារ និងនៅទទួលជាបន្តបន្ទាប់ទៀត ហើយ​បើថវិកានេះ​សល់ក្រោយ​បញ្ចប់កូវីដ១៩ យើងនឹងបង្វែរចូលមូលនិធីគន្ធបុប្ផា៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តកំពត បើកកិច្ចប្រជុំ រៀបចំគ​ណៈកម្មការគ្រប់គ្រង ស្ដារ បញ្ចៀសទឹកជំនន់រដូវវស្សា និងរៀបចំកែ​លំអរ តាមបណ្ដោយមាត់ព្រែកកំពង់បាយ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគ​របាលក្រុងសួង ចុះ​បង្រ្កាបសង្វៀ​នជល់មាន់ នៅចំការស្វាយចន្ទីខាងជើងភូមិថ្មី ដក​ហូត​បា​នវត្ថុតាង​ដុតកំទេ​ចចោលនៅកន្លែង (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សាខេត្តកណ្តាល បើ​កកិច្ចប្រជុំសាមញ្ញលើ​កទី១៤ អាណត្តិ​ទី​៣ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យ​ប្រុស ស្រី​ ចំនួន​៨នាក់ទៅតុលាការខេត្តព្រះសីហនុ ពាក់ពន្ធ័បទ​ល្មើស​គ្រឿង​ញៀន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ហ៊ុយ ទូច ជម្រុញ​ដល់ផ្នែកប​សុព្យាបាល ជួយផ្សព្វ​ផ្សាយបន្ត ពីខ្លឹមសា​រសារាចរណែនាំ រប​ស់​ឯក​ឧត្តមរដ្ឋមន្រ្តីក្រ​សួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
306 នាក់
ម្សិលមិញ :
6598 នាក់
សប្តាហ៍នេះ :
51589 នាក់
ខែនេះ :
249471 នាក់
3 ខែនេះ :
1177119 នាក់
សរុប :
12034901 នាក់