ព័ត៌មានជាតិ

អភិបាល​ខេត្តប៉ៃលិន នាំយ​ករទេះ​ជនពិការ ស្បៀងអា​ហារ និងថ​វិកាជូនជ​ន​ចាស់ជរា អ្នកជំងឺ និងជ​នពិ​កា​រនៅតំបន់ដា​ច់ស្រយាល

(ប៉ៃលិន)៖ឆ្លៀតពេលពីបំពេញការងាររដ្ឋបាល កាលរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអ​ញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកស្បៀងអាហារ រទេះជន​ពិការ ថវិកាជូនចាស់ជរា និងជនពិការ នៅតំបន់ដាច់ស្រយាលក្នុងភូមិភ្នំរាំង ភូមិក្រ​ចាប់​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចំនួន៥គ្រួសារ​ដែលកំពុងជួបការខ្វះខាតជីវភាព

 

មានប្រសាសន៍ក្នុងឱកាសនោះ លោក​ជំទាវ បាននាំបណ្តាំផ្ញើសាកសួ​រសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះចាស់ជរា អ្នកជំងឺ ជនពិការ និងពុកម៉ែ​បងប្អូន​​ប្រជា​ពលរដ្ឋក្នុងភូមិ ដែលជានិច្ចកា​លសម្តេចទាំងទ្វេរ តែងយកចិត្តទុកដាក់ពីជីវភាពរស់នៅពុកម៉ែបងប្អូន ដោយ​មិនទុកអោយប្រជាព​លរដ្ឋណា​ម្នាក់ដា​ច់បាយស្លាប់ ដោយ​សម្តេចមិនបានដឹង និងមិន​បាន​ដោះស្រា​យនោះទេ ។ ជាក់ស្តែងក្នុងពេលនេះ លោកជំទាវ បាន ស្រីមុំ ក្នុងនាមសេនា​ធិការនៅ​មូលដ្ឋាន បានអញ្ជើញចុះមក​ដល់មូលដ្ឋានផ្ទាល់ ដោយបាននាំយកនូវស្បៀងអាហារ រទេះរុញ​ជនពិការ និងថវិកាមួយចំនួនជូ​នលោកយាយ លោកតា ពូមីង ដែលកំពុងមានជំងឺ ពិការនិងខ្វះ​ខាតជីវ​ភាពពិតប្រាកដ បានទាន់ពេលវេ​លាស្របតា​មអនុសា​សន៍ណែនាំដ៏ខ្ពង់ខ្ពង់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

 

មានប្រសាសន៍បន្ថែម លោកជំទាវអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវបន្តយក​ចិត្ត​ទុកដាក់បម្រើទុក្ខលំបាក និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អនិងឆាប់រហ័ស មិនត្រូវ​អោយប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្តឡើយ ពិសេសត្រូវរាយកា​រណ៍ជាបន្ទាន់​ក្នុងករណីដោះ​ស្រា​យបញ្ហាណាមួយ​មិនបាន ។ លោកជំទាវបន្តអំពាវនាវចំពោះប្រជាពលរដ្ឋ ត្រូវបន្តរួមគ្នា​ថែរក្សា​សន្តិភា​ព ដែលរកបានដោ​យនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន និងមិនត្រូវចា​ញ់បោកជនអគ​តិណាមួយដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនេះឡើយ

អំណោយ​ដែលផ្តល់ជូនមាន: គ្រួសារជនពិការ ទទួលបានរទេះរុញជនពិការ១ អង្ករ មី ត្រីខ ទឹកដោះ​គោ​ខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ។ ដោយចាស់ជរា និងអ្នកជំងឺ ចំនួន​៤គ្រួសារទទួលបានក្នុ​ងមួយគ្រួសារៗ អង្ករ មី ត្រីខ ទឹកដោះគោខាប់ ទឹកបរិសុទ្ធ និងថវិកាមួយចំនួន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button