ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អ្នកសារព័ត៌​មានស្នើឱ្យលោក ស៊ុន​ ចាន់ថុល ចាត់វិធានការ លើ​ប្រធានស្ថានីយ​ជញ្ជីងរលួស ខេត្ត​សៀមរាប ដែល​ប្រើហិង្សាមកលើអ្នកសា​រព័ត៌មានទាំងគំ​រោល(មានវីឌឺអូរ)
Di,03 März 2020 (Time 09:06 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 474នាក់)


ខេត្តសៀមរាប៖ដោយសារ​តែអំពើឃុប​ឃិតគ្នាបែបពុករលួយ រវាង ប្រធានស្ថានីយជញ្ជីងរលួស ខេត្ត​សៀមរាប និងម្ចាស់រថ​យន្តដឹកទំនិញ​លើសទម្ងន់យ​កលុយចំនួន១លានរៀល ខណៈ​អ្នកសារព័ត៌​មាន ដឹងរឿងអាស្រូ​វរបស់ខ្លួន ទើបឈា​នដល់ការប្រើអំពើហិ​ង្សាយ៉ាងឃោរឃៅបំផុត បណ្ដាលឱ្យរ​ងរបួស រីឯឧ​បករណ៍សម្រាប់​ប្រើប្រាស់ ក្នុងកា​រយកព័ត៌មានរួមមាន:ទូរស័ព្ទដៃទំនើបចំនួន៣គ្រឿង និងកាំមេរ៉ាមួយគ្រឿងផងដែរ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុម​សមត្ថកិច្ចទាំង​នោះបានវា​យកម្ទេច ដើម្បីបំបាត់ភស្តុតាង។

ពាក់ព័ន្ធទៅនឹងបញ្ហា​ខាងលើនេះដែរបើតាម លោក នួន រឿន ចាងហ្វាងកា​រផ្សាយគេហទំព័រ អេអិន ហតញ៉ូ ជាជនរង​គ្រោះ ​ដែលត្រូវបានស្ថានី​យ៍ជញ្ជីងរលួស ខេត្តសៀមរាប នៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ៦A បញ្ជាឱ្យកម្លាំងប៉ូ​លីសចរាចរណ៍ នឹងកម្លាំងប៉េអឹម វាយទាំងកំរោលនោះ​បាន​ប្រាប់អង្គ​ភាពគេហទំព័រ "ខ្មែរម្ចាស់ការ" ឱ្យដឹងថា មុនកើតហេតុខណៈ​ដែលលោកកំពុង​តែធ្វើដំណើ​រឆ្លងកាត់ ស្រាប់តែ​ឃើញមន្រ្តីជញ្ជីងបានកាក់រ​ថយន្តដឹកទំនិញដោយ ផាកពិន័យចំនួន១លានរៀល ភ្លាមនោះ​លោកក៏​បានទៅសាកសួរព័ត៌មានពី​ម្ចាស់រថយន្តដឹកទំនិញ និងប្រធា​នជញ្ជីង​តែលោកប្រធាន ស្ថានី​យ​ជញ្ជីងមិនចេញ​មកនោះទេ ​ថែមទាំងបញ្ជាឲ្យប៉ូលិ​សចរាចរណ៍រួមនឹងកម្លាំងប៉េអឹម(PM) យក​បង្គោល​ភ្លើងមករុញច្រា​ននិងវាយលោក ដើម្បី​បញ្ចូលក្នុងឡានរបស់ខ្លួនមិនដឹងថា មានគោល​បំ​ណងអ្វីនោះទេ បណ្ដាលឲ្យរងរបួស​ និងខូតខាតឧប​ករណ៍យកព័ត៌មាន ព្រមទាំងខ្ទាស់ជើងដួ​ល​ទាំងជំហូរ នៅមុខរថយន្តធ្វើ​ដំណើរ ប៊ិះគិនទៀតផង ខណៈ​ដែលជនរង​គ្រោះជាអ្នកសា​រព័ត៌​មានរូបនេះ កំពុងតែដាក់ជើងកាមេរ៉ាថត​យករូបភាព។

លោកបញ្ជាក់ថា នៅក្នុ​ងហេតុការណ៍បង្កហិង្សាទាំងកំរោលមកលើ អ្នកសារព័ត៌មានពីសំ​ណាក់ស្ថានី​យជញ្ជីង កម្លាំងប៉ូលីសចរាចរណ៍និងកម្លាំងប៉េអឹម បណ្ដាលឱ្យលោក​ដួលប្រកាច់ប្រកិន​នោះ មិន​មែន​លោកធ្វើពុតនោះទេ ពីព្រោះដួលនៅពីមុខរថយន្តធ្វើដំណើរ ប្រឈមនឹងគ្រោះថ្នាក់ទៀតផង មិនដូចអ្វីអ្នក​មួយចំនួនរិះគន់ផ្កាប់មុខថា ពុតជាដួលនោះទេ។

ជាមួយគ្នា​នេះដែរអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋដែលបានដឹ​ងនូវទង្វើរបស់ប្រធាន​ស្ថានីយជ​ញ្ជីងខាងលើ ដែលបានឃុប​ឃិតគ្នាបែបពុករលួយ យកលុយពីក្រុមរ​ថយន្តដឹកលើសទម្ងន់ បណ្តាល​ឱ្យខូច ខាតផ្លូវរបស់ជាតិ ដែល​គេហៅថាជាក្រុមបំផ្លាញ​ទ្រព្យសម្បត្តិរប​ស់ជាតិ បានស្នើឱ្យលោក ស៊ុន ​ចាន់​ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន មានវិធានការទៅលើម​ន្ត្រីក្រោមឱវាទ​ឱ្យ​បានតឹងរឹងបំផុត ដើម្បីជាកា​រព្រមានទៅលើមន្ត្រីខិលខួចមួយចំនួនទៀត។

ជុំវិញរឿងរាវខាងលើនេះដែរអង្គភាពគេហទំព័រ«ខ្មែរម្ចាស់ការ» មានអាចសុំការបំភ្លឺណាមួយ​ពី​លោក​ប្រធាន​ស្ថានីយ៍​ជញ្ជីងខា​ងលើនេះ​បាននៅឡើយ​ទេ ដោយមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តី​អង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕សូមអញ្ជើញទស្សនានូវវីឌឺអូរ​ដែមានដូ​ចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំ ស្ដីពីការពិនិត្យ ពិភាក្សា និងសិក្សាផល​ប៉ះពាល់ លើគ​ម្រោង​ការសាងសង់ផ្លូវ មួយខ្សែនៅក្នុង​ស្រុកទឹកឈូ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ពាក់ពន្ធ័ករណី​ប្រើប្រាស់ និងជួញដូរ​គ្រឿងញៀននៅ​ក្រុងសិរី​សោភ័ណ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត ក្រោយបែកធ្លាយវីដេអូ ឆាតញ៉ែស្រី (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះករុណា​ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ចេញ​ព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់​ឲ្យចូល​និវត្តន៍នា​យនគរ​បាលថ្នាក់​ឧត្តមសេនីយ៍១៧រូប (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

វេទិកាផ្សព្វផ្សាយ អំពីផល​ប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការ​បង្ការទប់​ស្កាត់​អំពើជួញ​ដូរមនុស្ស នៅក្រុងកំពង់ឆ្នាំង (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7595 នាក់
ម្សិលមិញ :
5858 នាក់
សប្តាហ៍នេះ :
49553 នាក់
ខែនេះ :
411895 នាក់
3 ខែនេះ :
1601130 នាក់
សរុប :
11638828 នាក់