ដូ ណាល់ត្រាំ បញ្ជាឲ្យមន្រ្តីប្រចាំសេតវិមានពាក់ម៉ាស់ ការពារគ្រប់ពេល ក្រោយពីមានមន្រ្តីប៉ុន្មាននាក់ឆ្លងវីរុស
អាមេរិច៖ក្រោយពីមានមន្រ្តីប៉ុន្មាននាក់បានឆ្លងវីរុសខូវីដ១៩ លោកដូ ណាល់ត្រាំ បានចេញបញ្ជារឲ្យមន្រ្តីប្រចាំសេតវិមានពាក់ម៉ាស់ ការពារឲ្យបានគ្រប់ពេល។នេះបើយោងតាមវេបសាយមជ្ឈមណ្ឌលវីរុសខូវីត-១៩ របស់មហាវិទ្យាល័យ ចន ហបគីន។
វេបសាយដដែលបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារខូវីត-19នៅសហរដ្ឋអាមេរិច បានកើនឡើងដល់៨០,៣៥២នាក់ហើយគិតមកដល់ព្រឹកព្រលឹម ថ្ងៃអង្គារ៍ទី១២ ខែឧសភា ឆ្នាំ២០២០ខណៈដែលចំនួនអ្នកឆ្លងវីរុសកើនឡើងដល់១,៣៤៦,៧២៣នាក់ ព្យាបាលជាសះស្បើយ២៣២,៧៣៣នាក់ហើយ ។ក្នុងអំឡុង២សប្ដាហ៍កន្លងមក មានមន្រ្តីប្រចាំសេតវិមានប៉ុន្មាននាក់ឆ្លងខូវីដ-១៩ រួមទាំងលោកស្រី ខេធី មីលលេ លេខាផ្ទាល់របស់អនុប្រធានាធិបតី ម៉ៃ ផេន នឹងទាហានជុំនួយការផ្ទាល់របស់លោកដូ ណាល់ត្រាំ ក្រៅពីនោះពេទ្យ៣នាក់ជាសមាជិកក្រុមចំពោះកិច្ច ទប់ទល់ខូវីដ១៩ របស់សេតវិមាន រួមទៅដល់អ៊ែនថូនី ហ្វាវស៊ី ក៏ត្រូវបង្ឃាំងខ្លួនឯង ព្រោះជិតស្និតជាមួយអ្នកឆ្លងវីរុស។
ការិយាល័យបុគ្គលឹករបស់សេតវិមាន ប្រកាសកាលពីថ្ងៃចន្ទ័ ម៉ោងនៅក្នុងតំបន់ ថា មាននយោបាយថ្មីឲ្យមន្រ្តីគ្រប់គ្នាត្រូវពាក់ម៉ាស់ការពារគ្រប់ពេល លើកលែងពេលអង្គុយតុរបស់ខ្លួនឯង នឹងរក្សារយះចម្ងាយជាមួយមិត្តរួមការងារ។
លោកប្រធានាធិបតី ដូ ណាល់ ត្រាំ ចេញសេចក្ដីថ្លែងការណ៍ការវិវត្តនៃស្ថានការណ៍វីរុសខូវីដ-១៩ នៅទីលាន រ៉េស កាឌេន នៅសេតវិមាន ដោយបញ្ជាក់ថា លោកគឺជាអ្នកសុំឲ្យដាក់ចេញនយោបាយខាងលើឯង តែម្ចាស់ខ្លួនបែរជាមិនពាក់ម៉ាស់ ដែលមេដឹកនាំសហរដ្ឋតបរឿងនេះថា លោកមិនចាំបាច់ត្រូវធ្វើតាមបញ្ជារនេះ ព្រោះលោកនៅឆ្ងាយពីអ្នកផ្សេង នឹងបដិសេធចំណុចសង្ស័យថា មានការទាក់ទងនឹងវីរុសខូវីដ-១៩ នៅសេតវិមាន។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិចជាប្រទេសដែលមានអ្នកឆ្លងនឹងស្លាប់ដោយសារខូវីដ-១៩ច្រើនបំផុតក្នុងលោក។យ៉ាងណាក៏ដោយ អត្រានៃការឆ្លងវីរុសថយចុះជាបណ្ដើរៗ រហូតពេលនេះ អភិបាលរដ្ឋផ្សេងៗ លើកលែងតែរដ្ឋខនណេត ធិខាត់ នឹងមែសសា ជូសេត រៀបចំផែនការបន្ធូរបន្ថយវិធានការបំរាម ដើម្បីបើកធុរកិច្ចផ្នែកខ្លះហើយ៕