ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
តូបអាជីវករខ្មែរ ​នៅផ្សាររោងក្លឿ ១តូបបីទ្វាររងការឆាប់ឆេះ មិនដឹងពីមូលហេតុ
Sa,13 Juni 2020 (Time 01:15 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 169នាក់)


ប្រទេសថៃ៖ករណីអគ្គីភ័យឆាបឆេះតូបរបស់អាជីវករខ្មែរ នៅចំណុចអាគារ(ចចាន១) ​ផ្សារចាស់​ផ្សារោង​ក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នាវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០​២០ តាមសេចក្តី​រាយ​ការ​បាន​ឲ្យដឹង​ថា ប​ណ្តាលមកពីផ្ទុះកាបីនភ្លើង​ បង្ក​ឲ្យមានការឆា​បឆេះ​តូបចំកែង ១តូបមាន​ទ្វាចំនួន៣ បង្ក​ឲ្យមានការភ្ញាក់ផ្អើល។

បើតាមសេចក្តីរាយការណ៍បន្តថា មុនកើតហេតុគេបានឃើញផ្សែងយ៉ាងសន្ធោសន្ធៅ ចេញពី​ក្នុង​តូប​បង្ក​ឲ្យមា​នការភ្ញាក់ផ្អើល ដល់អាជីវករ និងសន្តិសុខយាមផ្សារ ក្រោយមកសន្តិសុខផ្សារបានរាយ​ការណ៍​ដល់កម្លាំង​សមត្ថកិច្ចថៃ ភ្លាមនោះអាជ្ញាធរថៃបាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ មកធ្វើការ​បាញ់​ពន្លត់​ ដោយប្រើអស់រយៈពេលប្រមាណជិត១ម៉ោង ទើបគ្រប់គ្រងស្ថានការ​បាន ​ដោយ​រលត់​ទៅវិញ​ទាំងស្រុង នៅវេលាម៉ោង៩ ដោយមិនឆេះរាលដាលដល់តូបផ្សេង​។

ប្រ​ភពព័ត៌មានបាន​ឲ្យដឹងថា តូប​ដែលរងការឆាបឆេះនេះ​ គឺផ្ទុកដោយសំលៀកបំពាក់ថ្មី។ហើយ​ទំហំនៃ​ការខូចខាតទាំងឆេះនិងត្រូវទឹកអស់​ប្រមាណជាង​ពាក់កណ្តាល តែមិនទាន់ដឹង​ចំនួនទឹក​ប្រាក់​នៅ​ឡើយ ដោយ​អាជ្ញាធរថៃកំពុងតែធ្វើកំណត់ហេតុ។

គួបញ្ជាក់ផងដែរថា នាពេលកន្លងមកអា​ជីវករខ្មែរ ដែលលក់ដូរនៅផ្សារ​រោងក្លឿ ប្រទេស​ថៃ រងគ្រោះ​ដោយ​សារអគ្គីភ័យឆាបឆេះតូប ជារឿយៗបង្ក​ឲ្យខាត់បង់ទ្រព្យសម្បត្តិ និងថវិការយ៉ាងច្រើន​សន្ធឹក​សន្ធាប់ផងដែរ។ក្នុងនោះអាជ្ញាធរប្រទេសទាំងពីកម្ពុជា -ថៃ បានអំពាវនាវដល់បងប្អូនប្រជាព​លរដ្ឋ​ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ មុនបិតទ្វាចាក់ចេញពីតូប ត្រូវបិតគប់ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ។ជាងនេះទៅទៀតនៅពិធីបុណ្យទានសែនព្រេនម្តងៗ ពិសេសចូលឆ្នាំ​ចិន-វៀត​ណាម,សែនក្បាលទឹក និង​សែនជំនាងតូបជាដើម ត្រូ​វពិនិត្យនិងប្រុងប្រយ័ត្នចំពោះទៀន ធូប ដើម្បី​ការពារមិន​ឲ្យមានគ្រោះអគ្គីភ័យកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ អញ្ជេីញជួបសំណេះសំណាល​ និងប្រគល់អំណោយ ដល់អង្គភាពកងកម្លាំងទាំងបី និង​រដ្ឋបាលក្រុង/ស្រុកចំនួន​៥​ក្នុងខេត្តស្វាយរៀង (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកណ្ដាល ទទួលបានអំណោយមនុស្សធម៌ ជាថ្នាំពេទ្យពីអគ្គនាយកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដើម្បីទុកចាត់ចែងជួយដល់ពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋមកពី៥ភូមិ ក្នុងសង្កាត់និមិត្ត ដែលរងគ្រោះដោយសារទឹកជំនន់ ទទួលអំណោយមនុស្សធម៌ ពីអង្គការកុមារមេគង្គ (លោក គង់ រ៉ាវ៉ាត់)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងប៉ុស្តិ៍វរសេនាតូច៩១១ ចុះត្បាតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសឆ្លងដែននានា (លោក គង់ រ៉ាវ៉ាត់)

ព័ត៌មានគួរចាប់អារម្មណ៍

អតីតយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី-មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ទទួលអំណោយពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្តបន្ទាយមានជ័យ (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15213 នាក់
ម្សិលមិញ :
9260 នាក់
សប្តាហ៍នេះ :
106416 នាក់
ខែនេះ :
527490 នាក់
3 ខែនេះ :
1622504 នាក់
សរុប :
13893003 នាក់