ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ចាប់ឃាត់ខ្លួនយុវជន១នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ នៅភូមិក្បាលកោះ ​ក្រុងប៉ោយប៉ែត
Mo,22 Juni 2020 (Time 04:47 )
ដោយ ៖ ស៊ី ណាត (ចំនួនអ្នកអាន: 80នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រជាការ​ពារភូមិ​ក្បាល​កោះ ​ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ ម៉ា តូ អាយុ២៤ឆ្នាំ រស់នៅភូមិ​វត្ត​រំដួល ឃុំចំការ​សំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅតាម​បង់ចិញ្ចើម​ផ្លូវសា​ធារណៈ បញ្ជូន​ទៅ​ឲ្យកម្លាំងក​ងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បីចាត់កា​របន្តតាមនិតិវិធី ប​ន្ទាប់ពី​យុវជ​នរូបនេះ បានធ្វើសកម្មភាព​លួចម៉ូតូគេ ១​គ្រឿង​ម៉ាកហ្សូមើ(ZOME) ពណ៌លឿងលាយខ្មៅ អត់ស្លាក​លេខ ដោយ​អូស​ចេញពីកន្លែងផ្សេង មក​ទុកនៅហ្នឹង​ស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ខេត្ត​ប​ន្ទាយមានជ័យ។​

សមត្ថកិច្ចបាន​ឲ្យដឹងថា មុនកើតហេតុជនសង្ស័យ​ បានធ្វើសកម្មភាពអូសម៉ូតូគេ ចេញពីកន្លែងផ្សេង មក​ទុក​នៅហ្នឹងស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ដោយប្រជាការពារភូមិក្បាលកោះ មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ទើបដឹងថាយុវជនម្នាក់នេះជាអ្នក​លួចម៉ូតូរបស់គេមែន ប​ន្ទាប់មកក៏ធ្វើការឆែកឆេរក​ឃើញ​មាន​លុយ​ជាច្រើនមានទាំងដុល្លារ លុយបាតប្រាក់​ថៃ លុយ​ចិន តែលុយ​ទាំងនោះ​សុទ្ធ​សឹងតែ​ជាលុយ​ក្លែងក្លាយ​ទាំងអស់ រួចក៏ឃាត់ខ្លួន​ប្រគល់​ឲ្យ​កម្លាំង​កង​រាជអាវុធហត្ថក្រុងតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ នាំខ្លួនទៅសួរនាំបន្ត​នៅមូលដ្ឋាន​កងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែត និងស្រាវជ្រាវរកម្ចាស់ម៉ូតូ ដើម្បីឲ្យមកទទួលយ​កត្រឡប់ទៅវិញ៕​ដោយៈស៊ី ណាត

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា ៖ដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ គឺខ្មែរឈ្នះទាំងអស់គ្នា (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10513 នាក់
ម្សិលមិញ :
9931 នាក់
សប្តាហ៍នេះ :
116856 នាក់
ខែនេះ :
554016 នាក់
3 ខែនេះ :
1418955 នាក់
សរុប :
13240915 នាក់