ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
សម្តេចតេជោ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ ត្រូវ​ថែរក្សាកា​រពារសុ​ខ​ភាព ដោយ​ឧស្សាហ៍ដុសលាង សម្អាតដៃជាមួយ​សាប៊ូ អាល់កុល
Mi,24 Juni 2020 (Time 02:19 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 70នាក់)


រាជធានីភ្នំពេញ៖ជាថ្មីម្តងទៀត សម្តេចអគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រ​កម្ពុជា បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់​ថែរក្សាការពារសុខភាព ដោយ​ឧស្សាហ៍​ដុសលាង​សម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល​សម្លាប់​មេរោគ ដើម្បីការពារកុំ​ឲ្យឆ្លង​រោគកូវីដ-១៩។

នាព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេច​តេជោបានសសេរសារនៅលើបណ្តាយ​សង្គម​Face​bookផេករបស់សម្តេច​ ដោយបញ្ចាក់ថា ​សូមប​ងប្អូន​ជនរួមជាតិ​បន្តយកចិត្តទុកដាក់​ថែរក្សាការ​ពារសុ​ខ​ភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលា​ងសម្អាតដៃ​ជាមួយសាប៊ូ អាល់កុល ឬចឹល​សម្លាប់មេរោគ ហើយត្រូវតែ​ពាក់ម៉ាសជាប្រចាំ។ជំងឺឆ្លងកូវីដ១៩ មិនទាន់មា​នថ្នាំព្យាបាល​នៅឡើយ​ទេ។សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។

សម្តេចបញ្ជាក់ទៀតថា ចំពោះទីកន្លែងដែលមានចំនួន​មនុស្សប្រមូលផ្តុំច្រើន​ដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យ​រដ្ឋ​និងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាស​ ដើម្បីអោយព​លរដ្ឋ និងអតិថិជន​ប្រើប្រាស់កុំ​អោយឆ្លងរោគ។

យើងដឹងហើយថា​ជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើ​អោយប៉ះពាល់ដល់​សេដ្ឋកិច្ចពិភពលោក​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះក៏ប៉ះពាល់​ដល់កម្ពុជាផងដែរ ហើ​យក្នុង​ពេលនេះ គឺបានធ្វើអោយ​ពលរដ្ឋក្រីក្រ​ជាង៦សែន​គ្រួសារកំពុង​ប្រឈមនឹងកង្វះខាតស្បៀង​អាហារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា ៖ដំណោះស្រាយឈ្នះ-ឈ្នះសម្តេចតេជោ គឺខ្មែរឈ្នះទាំងអស់គ្នា (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11291 នាក់
ម្សិលមិញ :
9931 នាក់
សប្តាហ៍នេះ :
117634 នាក់
ខែនេះ :
554794 នាក់
3 ខែនេះ :
1419733 នាក់
សរុប :
13241693 នាក់