ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អាជ្ញាធរថៃ ចាប់កា​បូបយីហោ ល្មើសច្បាប់កម្មសិទ្ធបញ្ញារបស់​អាជីវករខ្មែរ ឆ្លងដែនពីកម្ពុជាទៅ​ថៃ
Fr,05 Juni 2020 (Time 07:00 )
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 99នាក់)


ប្រទេសថៃ៖បូបមានយីហោ(ក្លែងម៉ាក)ល្មើសច្បាប់កម្មសិទ្ធបញ្ញារបស់អាជីវករខ្មែរ ដែលប្រ​ទេសថៃ​មិនអនុ​ញ្ញាត​ឲ្យ​នាំ​ចូលទៅ​លក់នៅលើទីផ្សារក្នុងប្រទេសរបស់ខ្លួននោះ ត្រូ​វបានកម្លាំងគយ​ស្រុក​អារញ្ញ សហការ​ជាមួ​យ​តម្រួតនឹ​ង​ទាហាន​ឈុតខ្មៅ ចុះបង្ក្រាប​បានយ៉ាងច្រើន​សន្ធឹក​សន្ធាប់​បើ​គិតជាប្រាក់​ប្រមាណ​២០​លានបាត​ ដែលឈ្មួញ​លប​លួចនាំឆ្លងដែនពីកម្ពុជា​ ចូលផ្សាររោងគ្លឿ ដើម្បី​ដឹក​បញ្ជូន​ទៅឲ្យម៉ូ​យជនជាតិ​ថៃ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។

បើតាមសារព័ត៌មានក្នុងស្រុកថៃបានបញ្ជាក់ថា ប្រធានការិ​យាល័យគយនឹងរដ្ឋករ ស្រុកអារញ្ញ ទ​ទួល​បានសេចក្ដីរា​យការណ៍ពីខ្សែស៊ើបថា មានការល​បលួចនាំទំនិញ​ខុសច្បាប់ឆ្លង​ព្រំដែនពីខាង​កម្ពុជាចូលមកផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ទើបបញ្ជារឲ្យលោក អៈណាន់ វិវឌ្ឍនា វង្ស ជំនួយ​ការការិយាល័យគយអារញ្ញ សហាការជាមួយ​តម្រួតខ្លងលឹក នឹង​ទាហានឈុតខ្មៅ​អង្គភាព​លេខ១២០១ ​ឲ្យកម្លាំងសមត្ថកិច្ចចូលរួមល្បាតតំបន់ព្រំដែនទិសខាង​កើតរបស់ផ្សាររោងគ្លឿ នឹង​នៅបរិវេណផ្សារ​រោងគ្លឿ ដើម្បីទប់ស្កាត់​នឹងចាប់ការល​បលួចនាំទំនិញខុសច្បាប់ ចូល​មកតំប​ន់ផ្សាររោងគ្លឿ ខណៈដែលក្រុមស​មត្ថកិច្ចខាងលើ ធ្វើការល្បាតម​កដល់បន្ទប់មិ​នមានលេខ​នៅជួ​រអាគារC ផ្សារក្លូដេន កេត ដែលជាផ្នែក​មួយរបស់ផ្សាររោងគ្លឿ ឃើញបុ​រសមិន​ស្គាល់អត្តសញ្ញាណ​ចំនួន៣នាក់ កំពុងសែងការ៉ង​យ៉ាងធំ​ជាច្រើនការ៉ុ​ងនៅក្នុងបន្ទប់មិ​នមានលេខខាងលើ។

ភ្លាមនោះសមត្ថកិច្ចក៏ចូលត្រួត​ពិនិត្យ ឃើញ​ដូចនេះបុរសទាំង៣នាក់នោះ បានរត់គេចខ្លួន​ចូលទៅ​ព្រំ​ដែន​យ៉ាងលឿន សមត្ថកិច្ចក៏ចូល​ទៅត្រួតពិនិត្យក្នុងបន្ទប់ ក្រោយពីការត្រួតពិនិត្យរ​កឃើញ​ខាងក្នុង​មិនមានម្ចាស់នៅ តែមាន​កាបូបល្មើសកម្មសិទ្ធបញ្ញាជាច្រើនម៉ាក ទើបសមត្ថកិច្ចធ្វើកា​ររឹប​អូសយក​ទាំងអស់មកការិយាល័យ ដើម្បីត្រួត​ពិនិត្យលម្អិតនៅស្នាក់​ការគយអារញ្ញ ខេត្តស្រះ​កែវ ។

យ៉ាងណាក៏ដោយ ក្រោយពីការត្រួតពិនិត្យលម្អិតរកឃើញថា ជាការ​បូបសម្រាប់​ស្រ្តីល្មើស​កម្មសិទ្ធ​បញ្ញាមាន​ចំនួន១២​យីហោរួមមាន៖
១-យីហោ PRAOAចំនួន១៦កាបូប
២-យីហោ MICHAEK KORSចំនួន១៣កាបូប
៣-យីហោ COACHចំនួន៤០កាបូប
៤-យីហោ PRAOAចំនួន១៥កាបូប
៥-យីហោBUP BEPPYចំនួន៣៨កាបូប
៦-យីហោ CHANEL ចំនួន១៩០កាបូប
៧-យីហោ MCM ចំនួន៦៧០កាបូប
៨-យីហោ GUCCI ចំនួន២៣៦កាបូប
៩-យីហោ LOUIS VUTTON ចំនួន៣៥៦កាបូប
១០-យីហោ FENDI ចំនួន៣០កាបូប
១១-យីហោ CHRISTIAN DIOF ចំនួន៣៣កាបូប
១២-កាបូបមិនមានយីហោចំនួន៣៨កាបូប សរុបចំនួន១,៦៧៥កាបូប គិត​ជាតម្លៃ​ខាង​សេដ្ឋ​កិច្ចប្រមាណ​២០លាន​បាត ។
ក្រោយពីពិនិត្យរួចសមត្ថកិច្ចបានបញ្ជូនទំនិញទាំងអស់នោះទៅឲ្យផ្នែកគយអារញ្ញ ដើម្បីអនុវត្ត​តាមនិតិ​វិធីច្បាប់បន្ត​៕

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1480 នាក់
ម្សិលមិញ :
17772 នាក់
សប្តាហ៍នេះ :
69917 នាក់
ខែនេះ :
391528 នាក់
3 ខែនេះ :
1080753 នាក់
សរុប :
12367102 នាក់