ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត អំពាវនា​វដល់ប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងទិញផលិត​ផល ពីផ្សារចុងសប្ដាហ៍ របស់មន្ទីរ​ពាណិជ្ជកម្មខេត្តកណ្តាល
Sat,25 July 2020 (Time 10:45 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 107នាក់)


ខេត្តកណ្តាល៖ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធ​ផ្សារចុង​សប្ដាហ៍ ដែលរៀបចំ​ដោយមន្ទីរ​ពាណិជ្ជ​កម្មខេត្តកណ្តា​ល លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានអំពាវនាវ ដល់ប្រ​ជាព​លរដ្ឋចូលរួមគាំទ្រ និងទិញផលិតផលពីផ្សារចុង​សប្ដាហ៍ របស់មន្ទីរពាណិជ្ជក​ម្មខេត្តកណ្តាល ព្រោះផ្សារ​ចុងសប្ដាហ៍នេះ លក់ផលិ​តផលកសិកម្មក្នុងស្រុក ដែលមានការ​ណែនាំបច្ចេក​ទេសនៃកា​រដាំដុះ និងការចិញ្ចឹម ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។

លោកជំទាវបន្តថា ការចូលរួម​គាំទ្រ និងទិញផលិតផលពី​ផ្សារចុងសប្ដាហ៍ គឺបងប្អូនប្រជាព​លរដ្ឋនឹង​ទទួលបាននូវបន្លែ សាច់ ប្រកបដោយគុ​ណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ពិសេសវាបានរួម​ចំណែកក្នុង​ការលើកកម្ពស់ជីវភាពប្រជា​កសិករនៅក្នុងស្រុក ព្រោះថា បន្លែដែលផ្សារចុង​សប្ដាហ៍​លក់ គឺជាផលិតផលរបស់ប្រ​ជាពលរដ្ឋនៅក្នុងស្រុកផ្ទាល់ ហើយទទួលបា​នការណែនាំ​បច្ចេកទេស នៃការដាំដុះ និងការចិញ្ចឹមត្រឹមត្រូវពីមន្ទីរជំនាញ។

មានប្រសាន៍ក្នុងឱកាសនោះដែរ លោក​ ចាន់ សុខទី អគ្គនាយកពាណិ​ជ្ជកម្មក្នុងប្រទេស និង​ជាប្រធា​នគម្រោងជំរុញទីផ្សារក​សិកម្មខ្នាតតូច អេម (AIMS) បាន​ឲ្យដឹងថា ផ្សារចុងសប្ដាហ៍នេះ បានក្លាយ​ជាទម្លាប់ និងជាការសប្បា​យរីករាយរបស់ប្រជាជនជាច្រើននៅទីក្រុង។ ព្រោះវា​បានបង្កើត​ឱកាសដល់​អតិថិជនទាំងអស់ ដើម្បីបានសា​កនូវផលិតផលដែលមាន គុណភាពខ្ពស់ សុវត្ថិភាព អនាម័​យល្អ មានពាណិជ្ជសញ្ញា ធានាសុខុមាលភាពដល់អតិថិជន ជាងនេះវា​បានបង្កើតឱ្យ​មានកា​រជឿ​ទុកចិត្តគ្នាទៅវិញទៅ​មករវាងអ្នកលក់ និងអ្នកទិញ ដែលនាំមកនូវផល​ប្រយោជន៍ជាក់ស្ដែង​ដល់អ្នក​ទាំងពីរ។

លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលបានឱ្យដឹងដែរថា ការបង្កើតឱ្យមាន​ផ្សារចុង​សប្ដាហ៍នេះ គឺសម្រាប់​ដាក់លក់ផលិតផល កសិផលមួយចំ​នួន ដូចជា បន្លែសរីរាង្គ បន្លែ​សុវត្ថិភាព សាច់មាន់ស្រែ ពងមាន់ និងអង្ករប្រណិតជាដើម ហើយបន្លែទាំងអស់​សុទ្ធតែបានឆ្លងកា​ត់មន្ទីរពិសោធរបស់មន្ទីរ​កសិកម្ម តេសគ្មានសាធាតុគីមីទើបយកមកលក់។

លោកបញ្ចាក់ថា ផ្សារចុងសប្ដាហ៍នេះ នឹងបើកលក់ចាប់ម៉ោង៨និង៣០នាទី ដល់ម៉ោង៥ល្ងាច ដែលមាន​ទីតាំនៅបរិវេណជុំវិញមន្ទី​រពាណិជ្ជកម្មខេត្តកណ្ដាល រៀងរាល់ថ្ងៃចុង​សប្ដាហ៍ គឺថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ជនសង្ស័យ​១នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពា​ក់ព័ន្ធករណីគ្រឿងញៀន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន និងដាក់ចេញនូវវិធានការមួយចំនួន ដើម្បីត្រៀមបង្ការដោះស្រាយបញ្ហាផ្សេងៗកើតចេញពីគ្រោះធម្មជាតិនៅក្នុងខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ឆេះផ្ទះពលរដ្ឋអស់២ខ្នង នៅក្រុងសិរីសោភ័ណ សង្ស័យជនអាណាថា ចូលទៅរស់នៅប្រេីប្រាស់ភ្លេីង មិនមានការប្រុងប្រយ័ត្ន (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

រូបសំណាកសំពៅមាស ស្ថិតនៅភូមិព្រែកសឹង ស្រុកកោះធំ ត្រូវបានសម្ពោធជាផ្លូវការ (ខ្មែរម្ចាស់ការ TVonline​)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាល​ខេត្ត​កំពត ជំរុញ​ឲ្យព​លរដ្ឋលេងកីឡា ហាត់ប្រាណ​ឲ្យបានច្រើន ដើ​ម្បីសុខភាព (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9606 នាក់
ម្សិលមិញ :
11264 នាក់
សប្តាហ៍នេះ :
173915 នាក់
ខែនេះ :
792698 នាក់
3 ខែនេះ :
1623435 នាក់
សរុប :
15476998 នាក់