ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
មន្ទីបរិស្ថានខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូក​សរុបកា​រងារ ​បរិស្ថានឆមា​សទី១ និងលើកទិស​ដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធ​ភាព​ការ​ងារ​បរិស្ថាន
Sat,25 July 2020 (Time 10:05 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 64នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំបូកសរុ​បការងារបរិស្ថានឆមាសទី១ និងលើកទិសដៅ​ការងារបន្ត​ដើម្បីពង្រឹងប្រ​សិទ្ធ​ភាពការងារបរិស្ថាន កាលពីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំ​ក្នុង​មន្ទីបរិស្ថាន​ខេត្ត លោក យឹម លី ប្រធានមន្ទីរបរិស្ថា​នខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍​ថា បរិស្ថានគឺជារបស់ដែលមាន​នៅជុំវិញយើង មានដូចជាៈដី ទឹក ភ្លើង ព្រៃ និងរបស់​ជាច្រើន​ទៀតដូច្នេះ​យើងទាំងអស់គ្នាត្រូវនាំគ្នាចូលរួម​ធ្វើអនាម័យ និងសំអាតបរិស្ថាននៅក្នុងទីផ្សារ ទីសាធា​រណះ ទីកន្លែងកំសាន្ត សាលារៀននៅជុំវិញផ្ទះ ដោយដាក់សំរាម ឬវេចខ្ចប់ទុកដាក់​ក្នុងធុងសំរាម​ឲ្យបានត្រឹមត្រូវ មិនត្រូវដុតសំរាម​ដើម្បីបំបាត់វាចោល​ដែលបណ្តាល​ឲ្យមានការ​បំពុលខ្យល់ និងអាច​ប៉ះពា​ល់ដល់សុខភាព មនុស្សសត្វ ព្រមទាំងថែរក្សាការ​ពារទ្រព្យសម្បត្តិ​សាធារណៈ ដែលទាក់ទង​ទៅ​និងសំណល់រឹង រាវនេះជាដើម។

លោកបន្តថា មន្ទីរបរិស្ថានខេត្ត​ចំណុះឲ្យក្រសួងបរិស្ថាន ទទួលខុសត្រូវ​ក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នៃតំបន់ធម្មជាតិ ព្រមទាំងធ្វើការទប់​ស្កាត់កាត់បន្ថយកា​របំពុលប​រិស្ថាន។មន្ត្រីបរិស្ថានមានភារកិច្ចអប់រំផ្សាយ នឹងពិភាក្សាផ្តល់យោបល់ព័ត៌មាន ​អំពីបរិស្ថានឲ្យ​បានទូលំទូលាយ​ដល់ប្រជាពលរដ្ឋ និងជំរុញឲ្យមាន​ការចូលរួមគាំទ្រពីមជ្ឈដ្ឋាន ព្រមទាំងអនុវត្ត​រាល់គោលនយោបាយ​ផែន​ការបរិស្ថានជាតិ ប្រព័ន្ធច្បាប់លិខិតបទដ្ឋានគតិយុទ្ធ។

ជាមួយគ្នានោះដែរលោក អោម ចន្ថា អភិបាលរងខេត្ត បានមានប្រសាសន៍ថា សព្វថ្ងៃនេះ​គេឃើញ​មានសំរាមនៅរាយប៉ាយពេញនៅក្នុងទីប្រជុំជន ដូច្នេះក្រុមម៉ៅ​ការអនសម័យ ភាស្សីផ្សារ ត្រូវទទួល​ខុស​ត្រូវ​ការបោសសំអាតជាប្រចាំ និងត្រូវមានវិធានការលាងសំអាតផ្សារ ឲ្យបាន​ស្អាតល្អ​ជារៀង​រាល់ថ្ងៃ។ចំណែកក្រុមម៉ៅការដឹក​ជញ្ជូនសំរាមតាមស្រុកក្រុង ត្រូវមាន​ផែនកា​រប្រមូលដឹក​ជញ្ជូន​សំណល់រឹង សំរាម ឲ្យបានទា​ន់ពេលវេលា ដើម្បីយកទៅចាក់ឲ្យដល់ទីលានចាក់សំរាម ដាច់ខាត​មិនត្រូវបន្សល់​ទុកគំនរ​សំរាម នៅតាមដងផ្លូវ ​និងទីសាធារណៈកុំឲ្យមា​នសេស​សល់ឡើយ។

លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា គ្រប់មន្ទីរអង្គភាព គ្រប់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងភូមិ​ ត្រូវនាំគ្នាចូលរួមលុបបំបាត់ភក់ជ្រាំ ដែលជាជម្រកសត្វមូស និងសំអាតសំណល់រឹងរាវ កាប់ល្បាស់​ព្រៃជិតផ្ទះ នៅតាមដងផ្លូវលំ ផ្លូវជាតិដែ​លបាំងផ្លូវកា​រធ្វើចរាច​រណ៍ទៅមកជាដើម។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិកាក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា គោលបំណ​ងរបស់គំ​រោង​បង្កើតទីលានគ្រប់គ្រងសំណល់​រឹងក្នុងក្រុងសិ​រីសោភ័ណនេះ គឺសំដៅឆ្លើយតបទៅ​និងតម្រូវ​ការរបស់រដ្ឋបាលក្រុង សម្រាប់គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានទីក្រុង ​ជុំវិញបឹងទន្លេ​សាបជំហា​ន​ទី ២ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ​និងអនាម័យសាធារណៈ ការ​រៀប​ចំទីលានគ្រប់គ្រងសំណល់រឹង ដែលមានប្រសើរជាងនិងល្អជាងទីលានចាក់សំរាមចាស់។

ការសម្អាតទឹកសំណង់ក្នុងក្រុង​តាមរយៈការរៀបចំប្រព័ន្ធអាង ​ប្រតិកម្មសំណល់រាវ ​ដើម្បីចូលរួម​លើក​កម្ពស់សោភ័ណភាពក្នុងក្រុងសិរីសោភ័ណផងដែរ ​ដើម្បីធ្វើការប្រកួតប្រជែង ​ទីក្រុងស្អាត​ដោយ​ប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច​​តាមរយៈការកែលម្អហេថារចនាសម្ព័ន្ធ ​បរិស្ថាន​ក្រុងផ្ដល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេសគ្រប់គ្រាន់​សម្រាប់ទទួលភ្ញៀវទេសចរ ដែលមកលេង​កំសាន្ត​ក្នុង​ក្រុងស្រីសោភ័ណនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2140 នាក់
ម្សិលមិញ :
17772 នាក់
សប្តាហ៍នេះ :
70577 នាក់
ខែនេះ :
392188 នាក់
3 ខែនេះ :
1081413 នាក់
សរុប :
12367762 នាក់