ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ថ្នាក់ដឹកនាំ​ខេត្តកំពត នាំយកទេយ្យ​ទាន គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះ​សង្ឈ ដែលគង់ចាំព្រះវស្សា នៅវត្តជុំក្រៀល ​ស្រុកទឹកឈូ
Sat,25 July 2020 (Time 04:34 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 30នាក់)


ខេត្តកំពត៖ឯកឧត្តម​ បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធាន​គណៈកម្មាទី​១០ នៃរដ្ឋសភាជាតិ អម​ដំណើរដោយឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត​និង​លោក​ជំទាវ ឯកឧត្តម ជឹង​ ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​ និងលោកជំទាវ នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០​ បាន​អញ្ជើ​ញ​នាំយកទេយ្យទាន គ្រឿងឧបភោគ​ បរិភោគ​ និងបច្ច័យ ទៅវេរប្រគេនដល់​ព្រះសង្ឈ ដែលគង់​ចាំព្រះវស្សា នៅវត្តជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ សមាជិក​ព្រឹទ្ធសភា​ រដ្ឋសភា​ ឯកឧត្តម​លោក​ជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត លោកអភិបាលក្រុងកំពត​ ស្រុកទឹកឈូ​ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបផងដែរថា ពិធីបុណ្យចូលព្រះវស្សាដែលមានរ​យៈពេលបីខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូត​ដល់ថ្ងៃ១៥កើត ខែអស្សុជ។ចូលព្រះវស្សាគឺជាព្រះវិន័យ​ដែលព្រះ​សម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បី​ឲ្យព្រះសង្ឃសាវ័កប្រតិបត្តិ ដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាម ដើម្បីសិក្សា​ព្រះធម៌វិ​ន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញត្តិ។ជាការទ្រទ្រង់ដល់​ព្រះសង្ឃនៅក្នុងរយៈពេលបីខែនេះ ប្រជាពុទ្ធប​រិស័ទ តែងតែនាំយកនូវទេយ្យទាន ដូចជាៈអង្ករ ទៀន ធូប ប្រេង ស្បង់ជីវរ សំពត់ ស្លាដក និងគ្រឿង​សម្ភារៈដ៏ទៃទៀត ទៅប្រគេនព្រះសង្ឃ តាមវត្តអារាម។

ទេយ្យវត្ថុ​ និងសម្ភារៈដែលបានប្រគេនសម្រាប់ព្រះសង្ឃ រួមមានៈ សៀវភៅសិក្សាភាសាថៃ​ដោយ​ខ្លួន​ឯងចំនួន២០០​ក្បាល,សៀវភៅ៣​ប្រធានសិក្សាភាសាអ​ង់គ្លេសដោយខ្លួន​ឯងចំនួន​២០០​ក្បាល​,ត្រៃល្អ២៥ត្រៃ១៦៨ ,យ៉ាអ៊ួរ២កេះ,កូកាកូឡា១កេះ, ទឹកដោះគោបឺត២២កេះ,ទឹកដោះគោខាប់៧កេះ ,IZE ៨កេះ,វ៉ើក៥កេះ ,អង្ករ២តោន ,ត្រីខ៥កេះធំ ,មីម៉ាម៉ា២០កេះ ,ទឹកត្រី២០យួរ ,ទឹកស៊ីអ៊ីវ២០យួរ ,ទឹកសុទ្ធ២០កេះ ,តែ២០កញ្ជប់ ,ស្ករស២០គីឡូ ប្រគេនបច្ច័យភិក្ខុសង្ឃចំនួន២៥អង្គ ក្នុងមួយអង្គ ១០​ម៉ឺនរៀល ភិក្ខុសាមណសិស្សចំនួន១៦៨អង្គ ក្នុងមួយអង្គ៥ម៉ឺនរៀល និងយាយជីក្នុងវត្តជុំគ្រៀល ២០នាក់ម្នាក់ៗ ៥ម៉ឺនរៀល សរុបថវិកាអស់​ជាង១០លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16367 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
76243 នាក់
ខែនេះ :
396921 នាក់
3 ខែនេះ :
1098054 នាក់
សរុប :
12364217 នាក់