ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលចំនួន៣នាក់ នៅក្រុងប៉ោយប៉ែត
Sun,26 July 2020 (Time 05:02 PM)
ដោយ ៖ ស៊ី ណាត (ចំនួនអ្នកអាន: 152នាក់)


ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុសចំនួន៣នាក់ រងរបួសស្រាស និងធ្ងន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកតូយ៉ូតាកាមរី ឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2C-3139 បានបុកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1W-3910 ជិះគ្នា៣នាក់ ក្នុងទិសដៅស្របគ្នាពីកើតទៅលិច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២០នាទីព្រឹកថ្ងៃអាទិត្យ ៥កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្លោងទ្វារវត្តអូខេដន តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់រួមមាន:
ទី១-ឈ្មោះ សែត វ៉ា (ប្រុស) អាយុ២៦ឆ្នាំ រស់នៅភូមិសូរិយាសង្កាត់និមិត្ត របួសត្រង់ក្បាល។
ទី២-ឈ្មោះ យ៉ាន នីត (ស្រី) អាយុ២០ឆ្នាំ រស់នៅភូមិសូរិយា សង្កាត់និមិត្ត (ប្រពន្ធរបស់ឈ្មោះ សែត វ៉ា) រងរបួសត្រង់ឆ្អឹងជំនីខាងស្ដាំ។
ទី៣-ឈ្មោះ ផុន ម៉ូនីកា (ស្រី) អាយុ១៨ឆ្នាំ រស់នៅភូមិទួលឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ជាក្មួយរបស់ឈ្មោះ សែត វ៉ា) របួសត្រង់ក្បាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូជនរងគ្រោះបើកបរខាងមុខ រួចបានឡើងជែងរថយន្តមួយគ្រឿងទៀត ហើយរថយន្តបង្កបានឡើងជែងព្រមគ្នា ក៏បានបុកម៉ូតូតែម្ដងបណ្តាលឲ្យអ្នកជិះម៉ូតូរបួសធ្ងន់ និងស្រាលតែម្តង។ក្រោយពីកើតហេតុភ្លាមអ្នកបើកបររថយន្ត:បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុករថយន្តនៅនឹងកន្លែង៕ដោយ:ស៊ី ណាត

ព័ត៌មានគួរចាប់អារម្មណ៍

គម្រោងអភិវឌ្ឍន៍​ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹក ស​ម្រាប់ការស្រោចស្រព​លើផ្ទៃដី​ស្រូវវស្សា បានចំនួន១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំង​បានចំនួន៤.០០០ហិ​កតា ក្រោយ​ពីសាងសង់រួច (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចា​ប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ខណៈ​១នាក់ទៀតរត់គេចខ្លួន ពាក់ពន្ធ័ករណីលួច​ (ម៉ូតូ)​ នៅស្រុក​ព្រៃកប្បាស (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖ ករណីជាសះស្បើយ​អ្នកជំងឺកូវីដ១៩ ចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថា​នីយជលសា​ស្ត្រទាំង​៨ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រោះថ្នាក់ចរាចរណ៍ ​រវាងរថយន្ត៥គ្រឿង បុកកិនលើគ្នា និងបុកកិនលើម៉ូតូ២គ្រឿងទៀត សំណាង​ល្អ មិនបណ្តាល​ឲ្យគ្រោះថ្នាក់ដ​ល់មនុស្ស (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17676 នាក់
ម្សិលមិញ :
9824 នាក់
សប្តាហ៍នេះ :
77552 នាក់
ខែនេះ :
398230 នាក់
3 ខែនេះ :
1099363 នាក់
សរុប :
12365526 នាក់