ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អធិការ​ក្រុង​ប៉ោយប៉ែ​ត ហាក់​រក្សាភាព​ស្ងប់ស្ងាត់ ខណៈល្បែង​ស៊ីសង​ប្រភេទយូគី លេង​យ៉ាង​គគ្រឹ​កគ​គ្រេង គ្មាន​ចំណា​ត់​ការ​(មានវីឌឺអូរ)
Tue,11 August 2020 (Time 06:56 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 249នាក់)


ខេត្តបន្ទាយមានជ័យ៖ល្បែង​ស៊ីសងកំពុង​បើក​ឲ្យលេង​យ៉ាងពពាក់ពពូន ដោយ​គ្មានខ្លាចឆ្លង​ជំងឺកូវីដ​-១៩ នោះទេ និងពិសេសបង្វក់ស្មារតី​ក្មេងៗ ដែ​ល​ជា​តំពាំង​ស្នងឬស្សី លោកវរ​សេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត ហាក់​រក្សាភាព​ស្ងប់​ស្ងាត់​ គ្មាន​ចំ​ណាត់ការ ឬមួយ​ចាំ​ស្នងកា​រ​ខេត្តចេញ​ប​ទបញ្ជា​។

ជាក់​ស្តែងនៅចំណុច​ខាងក្រោយ​ស្តង់ពិឃាត្ត​សត្វជ្រូក ផ្លូវទី១ ចូលទៅ​ផ្សារត្រី ស្ថិតនៅ​ក្នុង​ភូមិបាលេ​លិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បើកលេងល្បែង​ស៊ីសង​ប្រភេទ​យូ​គី​យ៉ាងគគ្រឹក​គគ្រេង​មានទាំង​មនុស្សចា​ស់ និងក្មេងលេ​ងជា​រៀងរា​ល់ថ្ងៃចាប់​ពីវេលាប្រលប់​ឡើង​ទៅ ដោយ​គ្មានរំខាន​ដល់អាជ្ញា​ធរមូលដ្ឋានឡើយ​។

គួរបញ្ជាក់ដែរថា កា​ល​ពីអំឡុងខែកក្ក​ដា ឆ្នាំ២​០២០​កន្លង​ទៅថ្មីៗនេះ ទីតាំងខាងលើបាន​លេង​យ៉ាង​ព​ពាក់ពពួន មានទាំងក្មេងនឹងចាស់ហូកញ្ជៀវបង្ក​ឲ្យរំខានដល់អ្នកជិតខាង។បន្ទាប់មកអង្គភាព​ ខ្មែរ​ម្ចាស់ការ បានខល​រាយការណ៍ជូនលោកវរ​សេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត តែលោ​កមិន​លើកទូរសព្ទ័ ទោះវ៉យសំឡេងតាមបណ្តាញ​W​hatsAppផ្ទាល់​ខ្លួនរហូតម​កពេ​ល​នេះ​ មិន​ទាន់មាន​ការឆ្លើយ​តបនៅ​ឡើយទេ​។ក្រោយពី​ខលទៅលោកអធិការបាន១ថ្ងៃ​ទីតាំង​ខាងលើ​ត្រូវបានបិត រហូ​តមកដ​ល់ព្រលប់ថ្ងៃ​ទី១១ ខែសីហា ឆ្នាំ​២០២០ ទីតាំង​ខាងលើនេះនៅតែបន្ត​លេងដ​ដែល​។​

ទ​ន្ទឹមនោះអង្គភាព ​ខ្មែរម្ចាស់ការ​ បាន​ខលរាយការជូនលោ​កអធិការរងទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ លោក​ប្រាប់ថា ចាំបន្ទិចលោក​នឹងប្រាប់ទៅ​មេប៉ុស្តិ៍​ឲ្យចុះទៅមើល បន្ទាប់មកអ្វី​ដែលហួសចិត្ត​នោះ​​ សង្គេត​ឃើញថា កម្លាំងប៉ុស្តិ៍​បា​នចុះមកម្នា​ក់​ពាក់​ឯកសណ្ឋានស៊ីវិល មួកប៉ូលិស បាន​ប្រាប់​ក្រុមអ្នក​ញៀន​ល្បែងទាំងនោះ​ឲ្យឈប់លេង​ ហើយ​ក្រុម​ញៀនល្បែង​ទាំងនោះបាន​រំសាយយ៉ាងស្ងប់ស្ងាត់​បំផុត​ ដោយគ្មានការចាប់​ធ្វើការប្រមា​នបានម្តងណា​ឡើយ។

ពាក់ពន្ឋ័ទៅនឹងបញ្ហាខាងលើនេះ បើតាមប្រភពពីអ្នកញៀន​ល្បែងបានប​ង្ហើប​ឲ្យដឹងថា ពួកគាត់​នាំ​គ្នា​លេង​ដោយ​សុខស្រួល ដោយ​មិន​រំខានពីសមត្ថកិច្ច ក៏​ពោះតែម្ចាស់ទីតាំនេះ​ បានបង់លុយ​ឲ្យពួក​គាត់​អស់​ហើយ​ ហើយ​ម្យ៉ា​ងវិញទៀត​បើសិ​នជាសមត្ថកិច្ច​មក គឺមករក​តែម្ចាស់ទីតាំង​តែប៉ុ​ណ្ណោះ​។
​​
ពលរដ្ឋ​ដែលស្អប់ខ្ពឺមល្បែង​ស៊ីសងសម្តែង​ការពួយបារម្មណ៍ជាខ្លាំង ចំពោះបញ្ហា​ភូមិ​-​ឃុំ​មាន​សុវត្ថិភា​ព​​​​ព្រោះថា មានល្បែងស៊ីសង ពិតជាផ្តល់ផល​ប៉ះពាល់យ៉ាងខ្លាំង សម្រាប់ព​លរដ្ឋរួមមាន ការ​ហូរក​ញ្ជៀវ​មាន​សំឡេងរំខា​នខ្លាំង ដាក់​យាន្តជំ​និះ​ពាសវាលពាសកាល​បាំងផ្លូវដំណើរ និងបង្ខំឲ្យ​មាន​ករ​ណី​ចោរកម្ម ឬអសន្តិសុខជាដើ​ម។ជាងនេះទៅ​ទៀតកន្លងមក​ប្រមុខថ្នាក់ដឹកនាំ ធ្លាប់ព្រមាន និង​ចេញប​ញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ហើយ​ដែរ ចំ​ពោះមន្ត្រីស៊ីប្រាក់ខែរដ្ឋ បំរើរាស្ត្រដែ​លឃុបឃិតគ្នា​ឲ្យមានប​ទ​ល្មើស​ល្បែង​ស៊ី​សងគ្រប់​ប្រភេទ កើតឡើង​នៅ​មូលដ្ឋាននឹងទទូលខុសត្រូវចំពោះមុខច្បាប់។

គួររម្លឹក​ផងដែរថា ក្នុង​អំឡុងការរីករាលដាល​នៃជំងឺឆ្លងដ៏សាហាវកូវីដ១៩ ដែលពីភពលោក​កំពុង​តែមាន​ការព្រួយបារម្មណ៍ជាខ្លាំង រីឯប្រមុខថ្នាក់​ដឹកនាំ និង​ក្រសួងសុខាភិបាលកម្ពុជា កំពុងមានការ​ព្រួយ​បារម្មណ៍ផងដែរ រហូតឈានដល់ការបិតសាលារៀន មណ្ឌល​ឃ្លឹប​កំសាន្ត(KTV) បិតព្រំដែន និង​បិត​ជើ​ង​ហោះ​ហើរពីបរទេសជាដើម។ល។ តែបែជាលោក​អធិការក្រុងប៉ោយប៉ែត បណ្តោយ​ឲ្យ​មាន​ល្បែ​ង​ស៊ីសង ប្រគុំក្បាលគ្នាលេងមិនខ្លាចឆ្លងជំងឺ​ ព្រម​ទាំង​ផ្គើន​ទៅនឹងអនុសាស​ន៍ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោទៅវិញ។​

ជុំវិញបញ្ហា​ខាងលើនេះអង្គភាពគេ​ហទំព័រ ខ្មែរម្ចាស់ការ មិនអាច​សុំការបកស្រាយ​ណាមួយ​ពី​លោក​វរ​សេនី​យ៍​ឯក ធិន ស៊ិនដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែតបានទេរហូត​មកដល់ពេលនេះ ដោយ​ខ​ល​ទូរស័ព្ទចូល​ហើយមិនមានអ្នកទទួល​។តែទោះជា​យ៉ាងនេះក្តី​អង្គភាពយើង​រងចាំការបំភ្លឺ​ពី​សាមីពាក់ពន្ធ័​រាល់​ម៉ោងធ្វើការ៕មានវគ្គបន្ត
ព័ត៌មានលំអិតសូមអញ្ជើញទស្សនានូវវីឌឺអូរទាំងស្រុង ដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6241 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
118405 នាក់
ខែនេះ :
548927 នាក់
3 ខែនេះ :
1412741 នាក់
សរុប :
13226712 នាក់