ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ស្លាប់​៥ របួស៤ ​ក្នុងហេតុការណ៍រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត»
Wed,12 August 2020 (Time 01:16 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 256នាក់)


ខេត្តបន្ទាយមានជ័យ៖ករណីរំលំដ​ងស្ទូច នៅក្នុងការដ្ឋាន​សាង​សង់បុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ​ប​ណ្តាល​ឲ្យ​មនុស្ស​ចំនួន៥នាក់​បានស្លាប់ និង​៤នាក់រងរបួស បញ្ជូនទៅសង្គ្រោះ​នៅឯមន្ទីពេទ្យ​ដីថ្មី​ក្រុង​ប៉ោយ​ប៉ែត បន្ទាប់ពីជនរងគ្រោះ​កំពុងនាំគ្នាអង្គុយលេងបៀនៅក្នុងផ្ទះ​ជាប់របងបុរី​ ដែលកំពុង​សាងសង់។

ហេតុការណ៍​ដែលគួរ​ឲ្យរន្ធត់នេះបាន​កើតឡើង​នៅវេលាម៉ោង១៤និង​២០នាទី​រសៀល ថ្ងៃពុធ​ ៨រោច​ ខែស្រា​ពណ័​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២​ ខែសីហា​ ឆ្នាំ២០២០នៅ​ចំណុច​ ខាង​ក្រោយ​ប្រៃសនីយ៍ ស្ថិតនៅ​ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តា​ល ​ក្រុងប៉ោយប៉ែត ខេ​ត្ត​​មន្ទាយ​មា​នជ័យ។​​

បើតាមសមត្ថកិច្ចមូលដ្ឋាន​ បាន​ឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ទាំង៥នាក់រួមាន៖
ទី១​-ឈ្មោះ​ ឈាន​ ​ហុង​ ភេទស្រី អាយុ៤៤ឆ្នាំ
ទី២​-ឈ្មោះ​ ឌឹម​ សុខ​ណាក់​ ភេទស្រី​ អាយុ២៩ឆ្នាំ
ទី៣-ឈ្មោះ​ លឿប​ ឡាក់​ ភេទស្រី​ អាយុ៥៥ឆ្នាំ
ទី៤-ឈ្មោះ​ សេង​ មុយគា​ ភេទស្រី អា​យុ​៥៧ឆ្នាំ​
ទី៥-ឈ្មោះ​ ចូវ​ លី​ ភេទស្រី​ អាយុ៤៩ឆ្នាំ។​

ចំណែកអ្នករបួសទាំង៤នាក់រួមមាន៖
ទី១-ឈ្មោះ​ ផល​ សុដាលីន​ ភេទស្រី​ អាយុ៣៣ឆ្នាំ
ទី២-ឈ្មោះ​ កា​ សុម៉ាមាន​ ភេទស្រី​ អាយុ៣៤ឆ្នាំ
ទី៣-ឈ្មោះ​ សៅ​ រិទ្ធ​ ភេទស្រី​ អាយុ៤១​ឆ្នាំ
ទី៤.ឈ្មោះខាន់ ចាន់ឌី ភេទស្រី អាយុ២៧ឆ្នាំ(ស្រាល)។អ្នកទាំងអស់រស់នៅភូមិគីឡូលេខ៤​ សង្កាត់ផ្សារកណ្តា​ល ​ក្រុងប៉ោយប៉ែត ខេ​ត្ត​​មន្ទាយ​មា​នជ័យ។

ពាក់ពន្ធ័​ទៅនឹកករណី​ខាងលើនេះ បើតាម​ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែ​លរស់នៅក្បែ​កន្លែង​កើត​ហេតុបាន​​ឲ្យដឹងថា មុនពេល​កើតហេតុក្រុមហ៊ុន​សំណង់​បានស្ទូចផ្ទាំង​ជញ្ជាំងស៊ីម៉ង់ត៍ឡើង លុះ​ស្ទូចមិនទាន់​បានពាក់កណ្តាលផង ក៏ស្រាប់តែ​ដួលរំលំទាំងកំរោលតែម្តង​ បណ្តាល​​ឲ្យមានអ្នកស្លាប់​ និងរង​របួស បញ្ជូន​ទៅសង្គោះនៅឯមន្ទីពេទ្យភ្លាមតែម្តង។

ក្រោ​យពីទទួលបានព័ត៌មាននេះភ្លាម​ គេសង្គេត​ឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបា​ល នៃគណៈ​អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីនៃរដ្ឋបាលខេត្ត លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម​ ស្នងការនគរបាលខេត្ត លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នង​ការរងទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ អធិការ អធិការរង រួមនិងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើន បានចុះមកដល់ទីតាំង​កើតហេតុ ដើម្បីពិនិត្យ និងអន្តាគមន៍យ៉ាងសស្រះ​សស្រាំ។
​ក្រោយពីកើតហេតុ​សាកសព ត្រូវបានដឹកយកទៅកម្គល់នៅវត្តម៉ុងចិន។ដោយឡែកទីតាំងបង្កហេតុ​សមត្ថកិច្ចកំពុងពិនិត្យ សាកសួរ ដើម្បី​អនុវត្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

សិស្សានុសិស្ស នៃវិទ្យាល័​យសំរោង ស្រុកសូទ្រនិគម ចំនួន៤៩នាក់ មានអាការៈដួលសន្លប់ ត្រូវ​បា​ន​ក្រុមគ្រួពេទ្យជួ​យសង្គ្រោះភ្លាមៗ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​ខេត្តប៉ៃលិន ​ជួបសំណា​សំណាល​ និងនាំយកអំ​ណោយ​រ​បស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប៊ុន រ៉ានី ផ្តល់ជូន​លោកយាយ ​លោកតា ចាស់​ជរា (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

អតីតៈមេឃុំអូ​របីជាន់ម្នាក់​បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុង​ករណីគ្រោះថ្នាក់​ចរាច​រណ៍ បើករថយន្ត​បុក​គល់​អំពិល​ទឹក បន្ទាប់​ពី​ចេញពីផឹកស៊ីពីខេត្ត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចពញា​ចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា​ សៅ ទី អញ្ជើញចាក់វ៉ាក់សាំ​ងកូវីដ-១៩ នៅមន្ទីរពេ​ទ្យកាល់ម៉ែត (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ជនដៃដល់ ដែលសម្លាប់នារីស្រស់ស្អាតជាបុក្គលិកកាស៊ីណូ នៅក្នុងបន្ទប់ជួល ក្នុងក្រុងប៉ោយប៉ែតបានហើយ នៅឯទីរួមខេត្តសៀមរាប (ខ្មែរម្ចាស់ការ TVonline​)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8467 នាក់
ម្សិលមិញ :
10525 នាក់
សប្តាហ៍នេះ :
87441 នាក់
ខែនេះ :
504607 នាក់
3 ខែនេះ :
1883719 នាក់
សរុប :
16239448 នាក់