បុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ទើបសាងសង់មិនទាន់បានប៉ុន្មានផង មានភាពមិនប្រក្រតី រលំដងស្ទូចបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស រួចចង់បំបិតព័ត៌មាន និងភស្តុតាង
ខេត្តបន្ទាយមានជ័យ៖មហាជនកំពុងរងចាំមើលទាំងអន្ទះសារ នូវចំណាត់ការរបស់សមត្ថកិច្ចជំនាញ ពាក់ពន្ធ័នៅខេត្តបន្ទាយមានជ័យ បន្ទាប់ពីបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ទើបសាងសង់មិនទាន់បានចេញជារូបរាងប៉ុន្មានផង ក៏ស្រាប់តែរំលំដងស្ទូចសង្គាត់ទៅលើផ្ទះប្រជាពលរដ្ឋ ដែលរស់នៅជាប់របងបុរីខាងលើ បណ្តាលឲ្យមនុស្សចំនួន៥នាក់បានស្លាប់ និង៤នាក់រងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ កាលពីរសៀលថ្ងៃពុធ ៨រោច ខែស្រាពណ័ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងក្រោយប្រៃសនីយ៍ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តមន្ទាយមានជ័យ។
ក្រោយពីរលំដងស្ទូចបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ប្រជាពលរដ្ឋក៏ដូចជាអ្នកជំនាញខាងសំណង់បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការសាងសង់សំណង់របស់បុរីនេះ ហាក់បីដូចជាមិនត្រូវស្តង់ដា ហើយកន្លងមករាល់ការស្ទូចផ្ទាំងជញ្ជាំងស៊ីម៉ង់ត៍ឡើងម្តងៗមានការធ្វេសប្រហែស ដោយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកដទៃឡើយ។
ជាងនេះទៅទៀតពួកគាត់បញ្ជាក់ទៀតថា បុរីនៅក្រុងប៉ោយប៉ែត ជាច្រើនម្ចាស់ឬក្រុមហ៊ុន មិនដែលមានគ្រោះថ្នាក់ និងប៉ះពាល់ដល់អ្នកដ៏ទៃ ពិសេសមិនដែលធ្វើឲ្យអាជ្ញាធរឈើក្បាលវិលមុខឡើយ តែទើបឃើញបុរីឈ្មោះថា «ដឹផាក ស៊ីធី ប៉ោយប៉ែត» ដែលមិនធ្លាប់លឺឈ្មោះ ហើយក៏ទើបតែបោះទីតាំងឈជើង សាងសង់ឡើងដោយរចនាទីស្នាក់ការគួរឲ្យទាក់ទាញ មិនទាន់បានប៉ុន្មានផង បែជាបង្កឲ្យមានគ្រោះថ្នាក់រហូតមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។
សូមជំរាបដែរថា បុរីខាងលើនេះត្រូវបានប្រភពបង្ហើថា ដែលមានម្ចាស់មានងាជាឧកញ្ញ៉ា ដែលមានឥទ្ធិពលម្នាក់មិនរស់នៅក្នុងប៉ោយប៉ែតនោះទេ។
សូមបញ្ជាក់ផងដែរថា ក្រោយពីមានករណីបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង ម្ចាស់បុរីបានបញ្ជាឲ្យសន្តិសុខទាំងអស់ទាញទ្វាបិតមិនឲ្យអ្នកសារព័ត៌មានចូល ទោះកម្លាំងសមត្ថកិច្ចថ្នាក់ក្រុងរហូតខេត្ត ក៏សន្តិសុខទាំងនោះមិនអនុញ្ញាតឲ្យចូលដែរ។ទាំងនេះសបញ្ជាក់ឲ្យឃើញថា បុរីខាងលើនេះ ខ្វះភាពទទួលខុសត្រូវ មានភាពមិនប្រក្រតី ចង់បំបាត់នូវព័ត៌មាន និងភស្តុតាងទាំងនេះ។ដូច្នេះសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចរកយុត្តិធម៌ជូនដល់ជនរងគ្រោះ និងមានវិធាការតាមផ្លូវច្បាប់ទៅលើម្ចាស់បុរីខាងលើនេះ។
ជុំវិញរឿងរាវខាងលើនេះអង្គភាពគរហទំព័រ ខ្មែរម្ចាស់ការ មិនអាចសំការបំភ្លឺណាមួយពីម្ចាស់ឬក៏មេកាបុរីខាងលើនេះបានទេ ដោយមិនមានលេខទូរសព្ទ័ តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបំភ្លឺពិសាមីពាក់ពន្ធ័រាល់ម៉ោងធ្វើការ៕