ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ បញ្ហាEBAកម្ពុជានៅតែមានជំហរ និងការតាំ​ងចិត្តខ្ពស់ ក្នុងការជំនះ​រាល់​បញ្ហា​ប្រឈម​មួយ​ចំនួន ឯអឺរ៉ុប​នៅតែ​ទំនាក់​ទំនងល្អជាមួយគ្នា
Thu,13 August 2020 (Time 03:17 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 83នាក់)


ខេត្តត្បូងឃ្មុំ៖ក្នុងឱកាស​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផល​នា​នា ​របស់​ស្នងកា​រដ្ឋានន​គរបាលខេត្តត្បូងឃ្មុំ នា​ព្រឹកថ្ងៃព្រ​ហស្បតិ៍ ៩រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹ​ងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​មហាផ្ទៃ បាន​មានប្រសាសន៍បញ្ជាក់ថា​ ក្នុងនាមជាមន្រ្តីមុខ​ងារសាធារណៈ ទាំងស៊ីវិល ទាំង​នគរបាល ក្នុងពេ​លបំពេញការងារ​ គឺត្រូវបំពេញ​តាមតួនាទី​ជាមន្រ្តីមុខងារសាធារណៈ ដោយ​មិនត្រូវ​បែង​ចែក​ប្រជាជន ទោះបី​ប្រជាជននោះ​ជាអ្នកមាន​និន្នាការគាំទ្រ គណបក្សណាក៏ដោយ។ជាការពិត មន្រ្តី និងនគរបាលក៏មានសិទ្ធិធ្វើ​ការងារនយោបាយដែរ ប៉ុន្តែការ​ងារ​នោះត្រូវ​ធ្វើក្រៅពី​ការងារ​ក្នុង​ម៉ោងរ​ដ្ឋ ហើយ​សម្រាប់ម៉ោងរដ្ឋ គឺគ្មានន​យោបាយទេនោះទេ គឺមាន​តែការបំរើប្រជាពលរដ្ឋទូទៅ។

សម្តេចបញ្ជាក់ទៀតថា ពាក់​ព័ន្ធនឹងបញ្ហាEBAវិញ កម្ពុជា​នៅតែមានជំ​ហរ និងការតាំង​ចិត្តខ្ពស់​ក្នុង​ការជំនះ​រាល់បញ្ហា​ប្រឈមមួ​យចំនួន ដែលកើតឡើង​ដោយ​សារការ​ដកផ្នែកខ្លះ នៃប្រព័ន្ធ​អនុ​គ្រោះពន្ធនេះ ដោយ​បា​នគិតគូរ និងដាក់ចេ​ញវិធាន​ការដោះ​ស្រាយយ៉ាងជាក់លាក់ ទន្ទឹមគ្នា​នឹង​ការ​ដោះស្រាយ​ផលវិបាកកើត​ចេញពី​វិបត្តិជំងឺឆ្លងសា​កលកវីដ១៩ ហើយ​ថា​កម្ពុជា​នៅតែបន្តមា​ន​ទំនា​ក់ទំ​នងល្អជាមួយអឺរ៉ុប​។

ជាមួយគ្នានោះដែរសម្ដេចក៏បានថ្លែងកោតសរសើរ លោកស្នងការ​នគរបាលខេត្ត ដែល​បានខិតខំ​កៀង​គរថវិកា​ពីសប្បុរសជន ដើម្បីសាង​សង់អគារស្នងការដ្ឋាន​នគរបាលខេត្ត ដោយ​មិនបាន​ចំ​ណាយ​ថ​វិការដ្ឋនោះឡើយ រហូតអា​ចកែប្រែទី​នេះ ពីដីចំ​ការ​ម៉ៃ​សាក់​ទៅជា​ស្នងការដ្ឋាន​នគរបាល​ខេត្តដ៏ល្អ​ប្រណិត។ទន្ទឹមនោះ​សម្ដេចបាន​ណែនាំឱ្យចុះបញ្ជីដី និងអ​គារស្នងការនេះ ជាទ្រព្យ​សម្បត្តិរ​បស់រដ្ឋ ដោយមិនអ​នុញ្ញាតឱ្យន​រណាម្នាក់​ដោះដូរទៅថ្ងៃអ​នាគតឡើយ ពោលគឺថ្វី​ដ្បិតថា​ស្នង​កា​រដ្ឋាននេះ ត្រូវបានបង្កើតឡើង​ដោ​យប្រើប្រាស់ថវិ​កាទាំងស្រុងពីសប្បុរសជន ប៉ុន្តែវា​បាន​ក្លាយ​ជាទ្រព្យ​សម្បត្តិរបស់រដ្ឋទៅហើយ ដូច្នេះ​ការចុះ​បញ្ជីជាទ្រព្យសម្បត្តិ​រដ្ឋ ដើម្បីថែរក្សាទី​នេះឱ្យបាន​គង់វង្សតទៅមុខ គឺជាកា​រថែរក្សាមរតក និងស្នាដៃរបស់ស្ថាបនិក និងសប្បុរសជន។

ក្នុងនោះសម្ដេចបានណែនាំឱ្យរដ្ឋបា​លខេត្តខិតខំពិ​និត្យលទ្ធភាពព​ន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងប​ន្តកៀង​គរការចូល​រួមវិភាគទានពីសប្បុរសជន ដើម្បីអភិវឌ្ឍន៍ខេត្តបន្ថែមទៀត ខណៈ​រាជរដ្ឋាភិបាល​ក៏បានរៀបចំផែនការ និងដាក់ចេញ​ការអភិវឌ្ឍន៍ខេត្តនេះជាបន្តបន្ទាប់ដែរ។

​លោក​ឧត្តមសេនី​យ៍ទោ បែន រ័ត្ន ស្នងការនៃស្នងការ​ដ្ឋាននគរបាល​ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ទីតាំ​ង​ស្នងការដ្ឋាននគរបាលខេត្ត ត្រូវបានសាងសង់លើផ្ទៃដីទំហំ៦៥ពាន់៤ម៉ែការ៉េ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំងាយប្រមាណ១គីឡូម៉េត្រពីសាលាខេត្តត្បូងឃ្មុំ ជាអតីត​ដីចំកា​រម៉ៃសាក់ គ្មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងបានបញ្ចុះបឋម​សិលាសាងសង់ កាលពី​ថ្ងៃទី១៧វិច្ឆិកាឆ្នាំ២០១៨ ហើយប្រើរយៈពេ​លសាងសង់សរុប២០​ខែទើបរួចរាល់ជាស្ថាពរ ទាំងអគារ និងហេដ្ឋារច​នាសម្ព័ន។

លោកបញ្ជាក់ទៀតថា សមិទ្ធផលសម្ពោធនៅថ្ងៃនេះរួមមាន អគារបំពេញ​ការងារតា​មផែនជំនា​ញចំនួន៧អគារ, សាល​ប្រជុំ១អគារ, អគារស្នាក់​នៅសម្រាប់កងអន្តរាគមន៍ពិសេស និងកម្លាំង​ពន្លត់អគ្គី​ភ័យ២អគារ, អហារដ្ឋានចំនួន២, ជម្រកស្នាក់នៅ​បណ្ដោះអាសន្នសម្រាប់កងកម្លាំង, អគារ​ឃាត់ខ្លួនបណ្ដោះអាសន្ន, រោងរថយន្ត៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន របងបេតុ​ង​ព័ទ្ធជុំវិញប្រវែងជាង១ពាន់ម៉ែត្រ ក្លោងទ្វារចំនួន៣ ផ្លូវ និងទីធ្លាចាក់បេតុង ប្រព័ន្ធទឹកភ្លើងក្រោមដី អណ្ដូង​ទឹក ស្លាកអនុសាសន៍ថ្នាក់ដឹកនាំកំពូល ស្លាកអំពីប្រវត្តិស្ថាបនិក និងសប្បរសជន ព្រមទាំង​សួនច្បារលម្អរ សរុបថវិកាចំណាយអស់១លាន៣៨៤ពាន់១៦៨ដុល្លារអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6205 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
118369 នាក់
ខែនេះ :
548891 នាក់
3 ខែនេះ :
1412705 នាក់
សរុប :
13226676 នាក់