ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
អភិបាលរ​ងខេត្តត្បូងឃ្មុំ៖ បឹងក្រម​នឹងក្លាយ​ជារមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ធម្មជាតិ ដែលអាច​បង្កើត​ការងា​រ និងប្រាក់​ចំណូលបន្ថែម​ សម្រាប់​ប្រជាពល​រដ្ឋប្រ​ចាំ​តំបន់​នេះ នាថ្ងៃអនាគត់
Thu,10 September 2020 (Time 10:11 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 28នាក់)


ខេត្តត្បូងឃ្មុំ៖ក្នុងឱកាស​អញ្ជើញជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋា​ន​ស្រុកមេមត់ ឃុំជាំ​ក្រវៀន សហគមន៍បឹងក្រម និងព្រលែ​ងកូនត្រី៤ប្រភេទ ស្មើនឹងប្រមាណ៥៧ ០០០​ក្បាលនៅ​ក្នុងបឹ​ងក្រម ដែលទទួលបា​នពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ កាលពីព្រឹកទី៩ ខែក​ញ្ញា ឆ្នាំ២០២០ លោក ពាង ណារិទ្ធ អភិបាលរ​ងខេត្ត តំណាង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិ​បាលនៃគណៈអភិបាលខេត្តត្បូង​ឃ្មុំ បានមានប្រសាសន៍ថា បឹងក្រម​នឹងក្លាយ​ជារមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ធម្មជាតិ ដែលអាច​បង្កើតការងា​រនិងប្រាក់​ចំណូលបន្ថែម​សម្រាប់​ប្រជាពល​រដ្ឋប្រ​ចាំ​តំបន់នេះ។ដូច្នេះយើងត្រូវចូ​លរួមទាំងអស់គ្នា មើលថែត្រីទាំងនេះ កុំមានការ​លួចប្រើឧ​បករណ៍​ខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ដែលបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានម​ច្ឆជាតិគ្រប់ប្រភេទ និងរ​ក្សា​ព្រៃជុំវិញនេះ​ឲ្យបានល្អ ក្លាយជាម្លប់ស​ម្រាប់ភ្ញៀវទេសចរណ៍។ក្នុងនោះលោកអភិបាលរងខេត្ត បានមាន​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរសុខទុក្ខ​បងប្អូនក្នុងស​ហគមន៍ទាំ​ងមូល និង​ជូនពរ​ឲ្យ​មានសុ​ខ​ភាព​ល្អ និងជៀសផុតពជំងឺកូវីដ១៩ទាំងអស់គ្នា។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កូនត្រី​ដែលលែង​ចូលបឹងក្រម មានចំនួន៥៧០០០ក្បាល ក្នុងមាន៤ប្រភេទ រួមមានត្រីក្រាញ់ ត្រីរ៉ស់ ត្រីអ​ណ្តែង និងត្រីប្រា។លោកបន្ថែមថា កូនត្រីទាំងនេះនឹងបង្កើនផលត្រីក្នុងបឹង សម្រាប់​កម្មវិធីប្រ​ពៃណីរ​បស់បងប្អូន​ក្នុងភូមិសាស្ត្រនេះ និងភ្ញៀវទេសចរណ៍ទាំ​ងឡាយ ចុះចាប់កំសាន្តនៅដើ​មឆ្នាំខាងមុខ។

សូមជម្រាបថា បឹងក្រម មានផ្ទៃជម្រាលប្រមូលទឹ​ក៣០ហិកតា និងមានបឹងតូចៗ២០បឹង ជាសាខា ព្រមទាំ​ងមានរុក្ខជាតិលិចទឹកជា​ច្រើនប្រភេទ ហើយរៀ​ងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋ​នៅទីនេះ តែងតែប្រារព្ធពិ​ធីចាប់ត្រី យក​មកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពី​ដើមរ​ហូត​ម​កដល់សព្វថ្ងៃ។សម្រាប់២ឆ្នាំកន្លងទៅ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំ​ប្រជាពលរដ្ឋចុះចាប់ត្រី និងចែកជូននូវរង្វាន់ជាថវិការដល់អ្នកចាប់បានត្រីធំ និងច្រើន​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6265 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
118429 នាក់
ខែនេះ :
548951 នាក់
3 ខែនេះ :
1412765 នាក់
សរុប :
13226736 នាក់