ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញ​លើកទី១៦ អាណត្តិទី៣ ឆ្នាំ២០២០
Thu,10 September 2020 (Time 11:03 AM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 30នាក់)


ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម គង់ ​សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ​លើកទី​១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំង​ប្រដាប់​អាវុធ​ទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់​ព័ន្ធ​ជាច្រើនរូបទៀត។

របៀបវារៈសំខាន់ៗដែលបានលើក​ឡើងក្នុងកិច្ចប្រជុំរួម​មាន៖
១-ពិនិត្យ ពិភាក្សា និងអនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់​ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងា​ររបស់រដ្ឋបាលខេត្ត
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តី​សម្រេចស្តីពីការកែសម្រួល​សមាសភាព​ គណៈ​កម្មាធិការ​លទ្ធកម្មរបស់រដ្ឋបាលខេត្ត
៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើផែនការចំណូលចំណាយថវិកា រដ្ឋបាលខេត្តគម្រោង អភិវឌ្ឍន៍រ​បស់​រដ្ឋបាលខេត្ត ឆ្នាំ២០២១
៥-ពិនិត្យ ពិភាក្សា និងអនុម័តលើឯក​សារនានាសម្រាប់ដំណើរ​ការរៀបចំដំណើការ រៀបចំវេ​ទិកាផ្ស​ព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី២ អាណត្តិទី៣ ឆ្នាំ២០២០៖
-ប្រតិទិនរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា
-របាយការណ៍បូកសរុប​រយៈពេល៩ខែ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
-របាយការណ៍វឌ្ឍនភា​ព នៃការឆ្លើយតបសំណើ សំណូមពរ លើកឡើងក្នុងក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ​បល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០១៩
៦-ពិនិត្យ ពិភាក្សា ​និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់​សេ​វារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្រ្តីរដ្ឋបាលខេត្ត សម្រាប់ខែកញ្ញា ឆ្នាំ២០២០
៧-ផ្សព្វផ្សាយ៖
-លិខិតលេខ:៧៥១ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពី​ករណីគោរពស្នើសុំគោលការណ៍ ដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា​២០១៩-២០២០ នៅក្នុងខែធ្នូ ឆ្នាំ២០២០។
-លិខិតលេខ:០៧៦ ល.ប./ក.ណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ របស់លេខាធិការដ្ឋាន​រៀបចំការ​បោះឆ្នោតខេត្តកណ្តាល ស្តីពីសំណើសុំកិច្ចសហការ និងគាំទ្រការផ្តល់​លិខិតអញ្ជើញ​ជូនអ្នកមាន​ឈ្មោះផ្លូវការ ឆ្នាំ២០១៩។
-គោលការ​ណ៍ណែនាំលេខ:១១៧ សខល ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួង​សុខាភិ​បាល ស្តីពីការពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រាមានសារធាតុមេតាណុលកម្រិតខ្ពស់។
-លិខិតលេខ:៣០៤ លស ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្តីពីការទប់ស្កាត់អំពើការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបញ្ចាំនៅ​កន្លែង​ប្រកបអជីវកម្មផ្សេងៗ គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ និងបង់រំលស់អចលទ្រព្យ។
៨-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខេត្ត ដោយកំ​ណត់​យក​ថ្ងៃ​អង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6313 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
118477 នាក់
ខែនេះ :
548999 នាក់
3 ខែនេះ :
1412813 នាក់
សរុប :
13226784 នាក់