ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ឯក​ឧត្ដមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ដឹក​នាំគណប្រិភូក្រសួង ចុះត្រួតពិនិត្យវឌ្ឍន​ភាព នៃការរៀប​ចំ​ច្រកទ្វារព្រំ​ដែន​អន្តរជាតិព្រៃវល្លិ៍
Thu,10 September 2020 (Time 12:23 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 24នាក់)


ខេត្តស្វាយរៀង៖ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារចំពោះកិច្ច ដើម្បីដោះ​ស្រាយបញ្ហាប្រឈមនៅច្រកទ្វារព្រំដែនកម្ពជា-វៀត​ណាម និងកម្ពុជា-​ថៃ អមដំណើរដោយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត​ស្វាយ​រៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ២០២០នេះ​ បាន​ដឹកនាំ​គណប្រិភូក្រសួង និង​សមាជិកក្រុមការងារចំពោះកិច្ច​ ចុះត្រួត​ពិនិត្យ​វឌ្ឍ​នភាព នៃ​ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ "ព្រៃវល្លិ៍" ដែលបា​នសាងសង់​រួចរាល់នា​ពេលថ្មីៗ​នេះ ព្រមទាំងជួបប្រជុំ​ពិភាក្សា ដើម្បីពិនិត្យលើបញ្ហាប្រឈម​ និងដំណោះស្រាយជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងថ្នាក់​ជាតិ​ និងថ្នាក់ក្រោមជាតិ ស្ថិតនៅសាល​ប្រជុំច្រកទ្វា​ព្រំដែនអន្តរជាតិ​ព្រៃវល្លិ៍។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​ បានជម្រាបជូ​នអំពី​ស្ថានភា​ពភូមិសាស្ត្រនៅក្នុងខេត្ត និងវឌ្ឍនភាពសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន ជាពិសេស​ការផ្លាស់ប្តូរទំនិញនៅ​តាមច្រកទ្វាព្រំដែនសំខាន់ៗ ជាមួយប្រទេសវៀតណាម ក្នុងបរិបទនៃជំងឺ​កូវីដ១៩​នាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីគម្រោងសាងសង់​សំខាន់ៗ​ក្នុង​ការពង្រីក និងលើកកម្ពស់គុណភាព​ ធ្វើទំនើបកម្មហេដ្ឋារច​នាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញលើវិស័យភស្តុភារកម្មកម្ពុជាឱ្យកាន់តែប្រសើរឡើង និងអាចប្រកួត​ប្រជែងជា​មួយ​នឹងប្រទេសក្នុងតំបន់។

ក្នុងនោះ​ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជម្រាបជូនថា៖ ក្រសួងបាន និងកំពុងធ្វើការជាមួយ​ភាគីពាក់ព័ន្ធ ដើម្បីអនុញ្ញាត​ឱ្យរថយន្តដឹកទំ​និញ ធ្វើចរាចរណ៍តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ដើម្បីកាត់បន្ថ​យការកក​ស្ទះចរាចរណ៍ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងបានធ្វើការជាមួយភាគី​វៀតណាម ដើម្បីដោះស្រាយ​បញ្ហាកកស្ទះចរាចរណ៍នៅព្រំដែនបាវិត-ម៉ុកបៃផងដែរ។

ជាងនេះទៅទៀតឯកឧត្ដមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំងមូលចូលរួមជាមតិ យោបល់ក្នុង​ការប្រែក្លាយវិស័យភស្ដុភារកម្មកម្ពុជា​ឱ្យទៅជាមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុក​ទំនិញ របស់ប្រទេសជិតខាង ដោយហេតុថា កម្ពុជាស្ថិតក្នុងភូមិ​សាស្ត្រដ៏មានអំណោយ​ផលមួយ​ក្នុងតំបន់ និងជាច្រក​ដឹកជញ្ជូនទំ​និញពីកម្ពុជា-វៀតណា​ម និងពីវៀតណាម-កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5435 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
117599 នាក់
ខែនេះ :
548121 នាក់
3 ខែនេះ :
1411935 នាក់
សរុប :
13225906 នាក់