ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
មេបញ្ជាការ​ប្រតិបត្តិការសឹករង ខេត្តបន្ទាយមា​នជ័យ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុន អាន រង​ការរិះ​គន់ រឿងធ្វើទារុ​ណកម្ម ទៅលើកងកម្លាំង របស់ខ្លួនរហូតចូលពេទ្យ(មានសំឡេង)
Thu,10 September 2020 (Time 06:16 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 269នាក់)


ខេត្តបន្ទាយមានជ័យ៖ករណីធ្វើ​ទារុណកម្មដោយចងដៃ ចងជើង ជាប់​ទៅនិង​ដងទង់ជា​តិមួយ​យប់​រហូត​ទល់​ភ្លឺ បណ្តាល​ឲ្យប៉ះពាល់ដល់សុខភាព រហូតចូលដេក​ពេទ្យរយះពេលបីថ្ងៃ ទៅលើលោកអ​នុសេនីយ៍ទោ ​លាង ភាព អាយុ៥០ឆ្នាំ សព្វថ្ងៃ​រស់នៅភូមិ​ធ្លក ឃុំបន្ទាយ​ឆ្មា ស្រុកថ្មពួក កាលពីវេលា​ម៉ោង០៨និង៣០នាទីយប់​ថ្ងៃអាទិត្យ​ទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅបន្ទាយ​សឹក​រងខេត្ត ពីសំណាក់​លោក​ឧត្តមសេនី​យ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាកា​រ​ប្រតិបត្តិកា​រសឹករង ខេត្តបន្ទាយ​មានជ័យ ​ត្រូវបាន​មហា​ជនលើក​ឡើងថា ការធ្វើ​ទារុណក​ម្មបែបនេះមិនមែ​នជាការពង្រឹ​ងពិន័យ​របស់កងទ័ពនោះទេ​។

ពាក់ពន្ធ័ទៅនឹកករណីនេះដែរបើតាម លោកអនុសេនីយ៍ទោ លាង ភាព បានប្រាប់​អ្នកសារព័ត៌មាន​តាមទូរស័ព្ទថា៖កាលពីយប់ថ្ងៃអាទិត្យទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង០៨ និង៣០នាទី នៅ​បន្ទាយ​សឹ​ករងខេត្ត រូបបានឈ្លោះប្រកែកគ្នាបន្តិចបន្តួច ជាមួយនឹង​លោកអនុសេនីយ៍ត្រី កែម វុទ្ធី ហៅធី ប៉ុន្តែគាត់មិ​នបានដល់ថ្នាក់វាយតប់គ្នានោះទេ​។

លោកបានបន្តថា៖គាត់នៅ​មិនអស់ចិត្ត តើទោស​របស់គាត់ជា​ទោសបទឧក្រិដ្ឋ រឺយ៉ាងណា? ត្រឹម​តែ​ឈ្លោះប្រកែកប៉ះពាក្យ​សម្តីសោះ ដល់ថ្នាក់ច​ងដៃ ចងជើងលោក ជាប់នឹ​ងដងទង់​ជាតិមួយ​យប់ទល់​ភ្លឺ ហើយ​ណាមួយបានធ្វើ​ឲ្យ​ប៉ះពាល់ដល់សុខភាពរបស់លោក ហើយពេ​លនេះលោក​បានដេក​នៅពេទ្យរយះពេ​លបីថ្ងៃហើយ ហើយជាចុងក្រោយ​លោកបានសំណូមពរ កុំឲ្យមេអ​នុវត្ត​បែបនេះ​បន្តទៀត ណាមួយ​កងកម្លាំងបាក់ទឹកចិត្ត ក្នុង​ការបម្រើការងារ ណាមួយទៀត​ប៉ះពាល់ដល់សុខភាព របស់ក​ងកម្លាំង គ្រាន់តែមានកិច្ច​សន្យាឈប់ប្រព្រឹត្តកំហុស​បន្តទៅទៀត​។

ពាក់ពន្ធ័ទៅនឹងករ​ណីខាងលើនេះដែរ បើតាមលោក​ឧត្តមសេនី​យ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាកា​រ​ប្រតិ​បត្តិកា​រសឹករងខេត្ត បានប្រាប់អង្គភាពគេហទំព័រ ខ្មែរម្ចាស់ការ តាមទូរសព្ទ័ នាព្រឹក​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះថា «ពាក់ពន្ធ័ទៅនឹ​ងកងទ័ពខ្ញុំដូចជា​មិនចង់បំភ្លឺអីតាម​អ្នកសារព័ត៌មាននោះទេ គេថា​មិច​ជា​រឿងរបស់គេ តែសិទ្ធកងទ័ពខ្ញុំវា​មានលក្ខន្តិកកង​ទ័ពរបស់ខ្ញុំ សំខាន់ក​ងទ័ពរបស់ខ្ញុំត្រូវព​ង្រឹង​ពិន័យ ហើយស្អីៗ​ក៏ដោយក៏​វាមានលក្ខន្តិក​ចងរបស់វាដែរ ហើយខ្ញុំក៏មិនចង់​ឲ្យឆ្លើ​យឆ្លង​លើ​សារព័ត៌​មាន នាំ​ឲ្យវែងឆ្ងាយ​ដែរ អញ្ជឹងគ្រា​ន់តែចង់បញ្ចាក់ថា​ បើសា​រព័ត៌មាន​ពេញចិត្តនឹងចុះ​ផ្សាយ​ ដើម្បី​បំផ្លាញ​ដំណែងខ្ញុំ ខ្ញុំមិ​នមានអីទៅពិបាកទេ ប៉ុន្តែអ្វី​ដែលខ្ញុំកំពុងធ្វើ​រាល់ថ្ងៃនេះគឺ​កំពុងតែ​ពង្រឹង​កង​ទ័ព ទ័ពបើគ្មាន​វិន័យហើយ​ទៅធ្វើស្អីក៏​មិនកើត​ដែរសូមបញ្ជាក់ជូនប៉ុហ្នឹង»។

ជុំវិញរឿងរាវខាងលើនេះ សាមីពាក់ពន្ធ័មានអ្វីដែលត្រូវបំភ្លឺ​បន្ថែមអាចទំនាក់​មកការិយា​ល័យ​នៃអង្គ​ភាព អង្គភាព​យើងខ្ញុំនឹង​ទទួលរាល់ម៉ោង​ធ្វើការ៕ព័ត៌មានលំអិតសូមអញ្ជើញសណ្តាប់នូវ សំឡេង​របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ចាការសឹករងខេត្ត ដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6013 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
118177 នាក់
ខែនេះ :
548699 នាក់
3 ខែនេះ :
1412513 នាក់
សរុប :
13226484 នាក់