ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ (www.kmctvonline.com)​ត្រូវការជ្រើស​រើសភ្នាក់ងារ​​យក​ព័ត៌​មាន​និង​ឆ្លើយឆ្លង​ព័ត៌មាន​នៅគ្រប់​​រាជ​ធានី/​ខេត្តក្នុងព្រះរាជា​ណាចក្រ​កម្ពុជាបើសិនបង ប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញ​ទំនាក់ទំនង​តាមរយះ​ទូរសព្ទ័លេខៈ*** ០១២ ៤៧ ៤១ ៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬ Emailៈ kmctvonline@gmail.com / huvmeng@gmail.com ។សូមអគុណ!!! «អង្គភាព គេហទំព័រទូរទស្សន៍អនឡាញ ខ្មែរម្ចាស់ការ » មានទទួលចុះផ្សាយពាណិជ្ជកម្មនិងដំណឹងផ្សេងៗ ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មានបំណងផ្សព្វផ្សាយសូមអញ្ជើញទំនាក់ទំនងតាមរយះទូរសព្ទ័លេខៈ ០១២ ៤៧៤ ១៨៨ / ០៧១ ៨៨ ៥៥ ៤៤៤ ឬក៏ WhatsApp ៈ 012-474 188 / Email ៈ kmctvonline@gmail.com ៕សូមអគុណ!!!!!!!
ក្មេងពាលម្នាក់ ​វាយជីដូនបង្កើត​ រហូតដល់សន្លប់ ដើម្បីប្លន់យ​កមាសប្រាក់ រួចរត់គេចខ្លួន ត្រូវស​មត្ថកិ​ច្ចស្រាវជ្រាវ រហូតឃាត់ខ្លួនបាន
Tue,08 September 2020 (Time 02:39 PM)
ដោយ ៖ ខ្មែរម្ចាស់ការ TVonline (ចំនួនអ្នកអាន: 76នាក់)


ខេត្តពោធិ៍សាត់៖បន្ទាប់ពីធ្វើសកម្មភាព វា​យជីដូន​បង្កើតរបស់ខ្លួន រហូតដល់សន្លប់ ដើម្បីប្លន់​យកមា​សប្រាក់ រួចរត់គេចខ្លួន ត្រូវសមត្ថកិច្ច​ស្រាវជ្រាវ រហូតឈាន់ដល់ការឃាត់ខ្លួនបាន កាលពី​វេលា​ម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្បែររោងចក្រកាត់ដេរសម្លៀកបំពាក់​ស្នាមព្រះ ស្ថិតក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់​។

មន្រ្ដីនគរបាលស្រុកបាកាន បានឱ្យដឹងថា ជនសង័្សយុមាន​ឈ្មោះ មោះ សឿន ចាន់រិទ្ធិហៅ (ង៉ាំ) អាយុ២៤ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ រីឯ​ជនរង​គ្រោះ​ជាជីដូនបង្កើតមានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ប្រភពព័ត៌ដដែរបន្តថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច​ខ្នង​ប្រឡាយស្នាយទោល ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មា​ន​ករណីហិង្សាមួយ បង្កឡើងដោយ​ចៅបានវាយប្រហារទៅលើជីដូនបង្កើតរបស់គេ រហូតដល់សន្លប់ ដើម្បីប្លន់យកទ្រព្យ។ក្រោយមក ជនសង័្សយបានយ​កខ្សែកលោហធាតុពណ៌លឿង១ខ្សែទម្ងន់៣ជី, លុយខ្មែរចំនួន៨សែនរៀល និងទូរស័ព្ទដៃ Nokia ស៊េរីចាស់មួយគ្រឿង ហើយគេខ្លួនបាត់ រហូតមក​ដល់វេលា​ខាងលើ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

បន្ទាប់ពីមា​នសេចក្ដីរាយការណ៍បែបនេះ កម្លាំងកងរាជអាវុធហត្ថស្រុកបាកាន សហការ​ជាមួយ​កម្លាំង​នគរ​បាលស្រុក ក្រោមកា​រសម្របសម្រួលនិតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអ​មសាលា​ដំបូងខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង័្សយ នៅក្បែររោងចក្រកាត់ដេ​រសម្លៀកបំពាក់​ស្នាមព្រះ ស្ថិតនៅភូមិ ឃុំស្នាមព្រះ ស្រុកបាកាន។
មន្រ្ដីនគរបាលដដែល បានបន្ដថា
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូន​ជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បី​សាក​សួរព័ត៌មានបន្ថែម និងចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី​ក្រោមឱវាទ អញ្ជើញ​ចុះជួយ​សង្គ្រោះ​ពលរ​ដ្ឋ​ រ​ងផល​ប៉ះពាល់ដោ​សារ​ជំនន់ទឹកភ្លៀង ក្នុង​ស្រុកព្រៃនប់ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់អំពីទឹកទន្លេ​មេគង្គនឹងហក់ឡើង នៅក្នុងរយៈពេ​ល២-៣ថ្ងៃនេះ ប៉ុន្តែមិនដល់ក​ម្រិតប្រុងប្រយ័ត្នទេ (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់​ពលរដ្ឋ ទាំងកណ្ដា​លហ្វូងមនុស្ស បណ្ដាល​ឱ្យស្លាប់ យ៉ាង​ងាណោចអា​ធម (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

១នាក់ស្លាប់ និង១២នាក់រងរបួស​ស្រាល-ធ្ងន់ ដោយសាររថយន្ត​ដឹកជ្រូក បើកបរខ្វះ​ការប្រុងប្រយ័ត្ន​រេចង្កូត​ទៅបុក​បង្កាន់ដៃស្ពាន (ខ្មែរម្ចាស់ការ TVonline)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់ (ខ្មែរម្ចាស់ការ TVonline)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4663 នាក់
ម្សិលមិញ :
6365 នាក់
សប្តាហ៍នេះ :
116827 នាក់
ខែនេះ :
547349 នាក់
3 ខែនេះ :
1411163 នាក់
សរុប :
13225134 នាក់